នៅប៉ុស្តិ៍ការពារព្រំដែនត្រុងប៊ិញ កងទ័ពការពារព្រំដែនខេត្តសុកត្រាំង ទើបសហការជាមួយនឹងសាខានាយកដ្ឋានជលផល (មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តសុកត្រាំង) ស្ថានីយព័ត៌មានសមុទ្រកឹងធើ ក្រុមហ៊ុនឧស្ម័នកាម៉ាវ រៀបចំវគ្គហ្វឹកហាត់ការងារបង្ការទប់ស្កាត់គ្រោះធម្មជាតិ ស្វែងរកនិងជួយសង្រ្គោះ ជំនាញផ្នែកជលផលដល់អ្នកនេសាទជិត១០០នាក់នៅទីប្រជុំជនត្រឹងដេ ស្រុកត្រឹងដេ។
ទិដ្ឋភាពសន្និសីទហ្វឹកហាត់។
នៅក្នុងអង្គសន្និសីទ អ្នករាយការណ៍ផ្តល់ព័ត៌មានអំពីខ្លឹមសារសំខាន់ៗ មានដូច៖ ច្បាប់ជលផលឆ្នាំ២០១៧ អនុក្រឹត្យលេខ២៦/ ២០១៩/ NĐ-CP ចុះថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ របស់រដ្ឋាភិបាល ស្ដីពីការកំណត់សេចក្តីលម្អិតនូវប្រការមួយចំនួន និងវិធានការអនុវត្តច្បាប់ជលផល។ អនុក្រឹត្យលេខ៤២/២០១៩/NĐ-CP ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ របស់រដ្ឋាភិបាល កំណត់ពីការពិន័យរដ្ឋបាលក្នុងវិស័យជលផល សារាចរលេខ២១/២០១៨/TT-BNNPTNT ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ អំពីសេចក្តីកំណត់ក្នុងការកត់ត្រា ធ្វើរបាយការណ៍ ទិនានុលេខន៍ទាញយកផលជលផល កំពង់ផែចេញសេចក្តីប្រកាសណែនាំកំណត់ប្រភពជលផលបានមកពីការនេសាទ បញ្ជីឈ្មោះកប៉ាល់នេសាទខុសច្បាប់ បញ្ជាក់ពីវត្ថុធាតុដើម ទទួលស្គាល់ប្រភពជលផលនេសាទ ធានាសុវត្ថិភាព បច្ចេកទេសកប៉ាល់នេសាទ កប៉ាល់ត្រួតពិនិត្យនេសាទ ចុះបញ្ជីកប៉ាល់នេសាទ កប៉ាល់បម្រើកិច្ចការជលផល កិច្ចការការពារសន្តិសុខសុវត្ថិភាពសំណង់ឧស្ម័នលើផ្ទៃសមុទ្រ ចំណេះដឹងអំពីការបង្ការទប់ស្កាត់គ្រោះធម្មជាតិ ស្វែងរកនិងជួយសង្រ្គោះលើផ្ទៃសមុទ្រ។ល។
ឆ្លងតាមរយៈនៃវគ្គហ្វឹកហាត់ បានជួយដល់អ្នកនេសាទយល់ដឹងនិងជ្រាបច្បាស់នូវសេចក្តីកំណត់របស់រដ្ឋក្នុងវិស័យទាញយកផលសមុទ្រ យល់ច្បាស់ការងារបង្ការទប់ស្កាត់ គ្រោះធម្មជាតិ ធានាសុវត្ថិភាពដល់មនុស្សនិងកប៉ាល់នេសាទ ពេលកំពុងធ្វើការនេសាទលើផ្ទៃសមុទ្រ៕
យ្វីអាញ់-មុនី