16/07/2019 - 08:30

ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ជូន​ជន​រួម​ជាតិ​ខ្មែរ​

ឡុង​មីជា​ស្រុក​មាន​ជន​រួម​ជាតិ​ខ្មែរ​ រស់នៅ​ច្រើន​បំផុត​របស់​ខេត្ត​ហូវ​យ៉ាង​។​ ជាច្រើន​ឆ្នាំ​មកនេះ​ បក្ស​ និង​រដ្ឋ បាន​វិនិយោគនូវ​គោ​លន​យោ​បាយ​ជន​ជាតិ​ជាច្រើន​ ម៉្លោះ​ហើយ​ ជីវភាព​ជនរួម​ជាតិ​ខ្មែរ​ ត្រូវ​បាន​លើ​កស្ទួយ​ មុខ​មាត់​ជន​បទ​កាន់តែ​មានភាពផ្លាស់​ថ្មី​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

  ​ ផ្លូវ​ជនបទ​ចូល​ទៅ​កាន់ភូមិ​៥​ ឃុំ​សា​ភៀង ស្រុក​ឡុង​មី ត្រូវ​បាន​ចាក់​បេ​តុង​។​

រយៈពេល​៥​ឆ្នាំ​កន្លង​ ស្រុក​ឡុង​មីខ្នះ​ខ្នែង​ ផ្សព្វ​ផ្សា​យ​គោ​លនយោ​បាយ​របស់​បក្ស​ និង​រដ្ឋ ចំពោះ​តំបន់​ជន​រួម​ជាតិ​ខ្មែរ​ ដោយ​សម្រេច​បាន​លទ្ធ​ផល​គួរ​ឱ្យ​កត់សម្គាល់​។​ ពិសេស​ ក្នុងការកសាង​ហេដ្ឋារច​នា​សម្ព័ន្ធ​ ឧ​បត្ថម្ភ​អភិ​វឌ្ឍ​ផលិត​កម្ម​ ផ្តល់​ជូន​ដី​ផលិត​កម្ម​ ដី​សង់​លំ​នៅ​ឋាន សង់​ផ្ទះ​ជូន​ ឱ្យ​បុល​ទុន​ពង្រីក​សេដ្ឋ​កិច្ច​ជាដើម​។​ល។​

 ជាក់ស្តែ​ង​ ផ្តើ​មពី​កម្ម​វិធី​១​៣​៥​បាន​កសាង​ទម្រង់​អភិ​វឌ្ឍ​ ផលិត​កម្ម​ចំនួន​១​២​ មាន​ចិញ្ចឹម​ត្រី​ ជ្រូក​ ក្របី គោ​ ដាំ​បន្លែ​ សុវត្ថិ​ភាព​ជាដើម​។​ល។​ ស​រុប​ថវិកា​ជាង​៣​ពាន់​លាន​ដុង​ អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ៥​៤​របស់​នា​យក​រដ្ឋមន្រ្តី​នៃ​រដ្ឋា​ភិបាល​ ស្ដីពី​ការឧ​បត្ថម្ភ​បុល​ទុន​អភិ​វឌ្ឍ​ផលិត​កម្ម​ជាមួយ​ថវិកា​ជាង​៦​៧០​លានដុង​ អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ២​០​៨​៥​ របស់​នាយក​រដ្ឋមន្រ្តី​នៃ​រដ្ឋា​ភិបាល​ ស្ដីពី​ការឧ​បត្ថម្ភ​បុល​ទុន​ឥ​ណទាន​ទិញ​ដី​ផលិត​កម្ម​ជូន​គ្រួ​សារក្រីក្រ​នៅ​ឃុំ​នានា​ដែល​លំ​បាក​ពិ​សេស​ ជាមួយ​ថវិកា​១​,៨​ពាន់​លាន​ដុង​។​ល។​ ទន្ទឹម​នឹង​នោះ​ ស្រុក​នៅ​ទាំង​កសាង​ផ្លូវ​គមនាគមន៍​ជនបទ​បាន​៧ខ្សែ​ សា​លា​រៀន​៣​ខ្នង​ សរុប​ថវិកា​ជាង​១​២​ពាន់​លាន​ដុង​ ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​កូន​ចៅ​មាមីង​ទៅ​រៀន​សូត្រ​មានភាព​ងាយ​ស្រួល​។​ ក្រៅ​ពីនោះ​ ស្រុក​ក៏​បាន​ជម្រើស​សិស្សជាជនជាតិ​ខ្មែរ​ចំនួន​៨​០​នាក់ចូល​រៀន​មហា​វិទ្យា​ល័យ​ អនុ​មហា​វិទ្យា​ល័យ​ទៀត​ផង​។​ អា​ស្រ័យ​ហេតុ​នោះ​ ជីវ​ភាព​សម្ភារ​ៈ​ ស្មារ​តី​របស់​ជន​រួម​ជាតិ​ខ្មែរ​ត្រូវ​បាន​លើ​កស្ទួយ​ កម្រិត​ប្រជា​បញ្ញា​នៅ​តំបន់​ជនរួម​ជាតិ​ខ្មែរ​កាន់តែ​​មាន​ភាព​ល្អ​ប្រ​សើរ​។​ អ្នក​មីង​ធីបឹង​ នៅ​ភូមិ​៥​ ឃុំ​សាភៀង ឲ្យ​ដឹង​៖ “មុននេះ​ ផ្លូវ​ចាប់ពី​ឃុំ​ទៅ​កាន់ភូមិ​៥​ រដូវ​វស្សា​ភក់​ជ្រាំ ទឹក​លិច​ត្រឹម​ជង្គង់ ត្រូវ​ធ្វើ​ដំ​ណើរ​ដោយ​ថ្មើរ​ជើង​ ឬ​ជិះ​ទូកតែ​ប៉ុណ្ណោះ​។​ ឥ​ឡូវ​ មានផ្លូវ​បេ​តុង​រាប​ស្មើ​ អគ្គិសនី​ ទឹក​ស្អាត​តភ្ជាប់​ចូល​ដល់ផ្ទះ​ ម៉្លោះ​ហើយ​ការ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ និង​ធ្វើ​ស្រែ​របស់​មា​មីង​ក៏​មានភាព​ងាយ​ស្រួល​។​ អ្នក​ក្រ​បាន​រដ្ឋ​ជួយ​សង់ផ្ទះ​ឲ្យ​ ឧ​បត្ថម្ភ​ដីធាផ្ទះ​ ដី​ផលិត​កម្ម​ ឲ្យ​បុល​ទុន​ប្រ​កប​របរ​រកស៊ី​។​ល។​ ផ្តើ​មពីនោះ​ មា​មីង​ម្នាក់​ៗ​ក៏​ខំ​ប្រឹង​ធ្វើ​ការ​រក​ទទួល​ទាន ដើម្បី​ចាក​ផុត​ពីភាព​ក្រីក្រ​។​ ឥ​ឡូវ​នេះ​ នៅ​ឃុំ​សា​ភៀង​មាន​ភាព​ផ្លាស់​ថ្មី​ច្រើន​ នោះ​គឺ​អា​ស្រ័យ​បក្ស​ រដ្ឋ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ឲ្យ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​”។​

​អា​ស្រ័យ​បាន​បុល​ទុន​អនុ​គ្រោះ​និង​បាន​រដ្ឋជំនួយ​ពូជ​សត្វ​ ចិញ្ចឹម​ បងយ័ញហាយ នៅ​ភូមិ​៤​ ឃុំ​សាភៀង មាន​លក្ខណៈ​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ។​

តាម​ប្រ​សាសន៍​លោក​ឡឹម​ថាញ់​ហ៊ុង ប្រ​ធាន​កា​រិ​យា​ល័យ​ជនជាតិ​ស្រុក​ឡុង​មី រយៈ​ពេល​កន្លង​ គោ​លន​យោ​បាយ​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ស្រុក​ តែ​ង​ផ្សព្វ​ផ្សា​យ​អនុ​វត្ត​បាន​ទាន់​ពេល​ ដោយ​នាំ​មក​នូវ​ប្រ​សិ​ទ្ធ​ភាព​យ៉ាង​ជាក់​ស្តែ​ង​។​ មកទល់​បច្ចុ​ប្បន្ន​ នៅ​តាម​ឃុំ​តំបន់​ដាច់ស្រយាល​ ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះករ​ មាន​អ​គារ​សិក្សា​សម​រម្យ​ ដំ​ណាក់​សុខាភិ​បាល​ ផ្លូវ​គមនា​គមន៍​ជន​បទ​ត្រូវ​បាន​វិនិ​យោ​គក​សាង​សម្រេចរួច​រាល់​ ប្រព័ន្ធ​ធា​រា​សាស្រ្ត​ ទំ​នប់​រាំង​ទឹក​ប្រៃ​ក៏​បាន​កសាង​រឹង​មាំ​ ធា​នា​ឲ្យ​ប្រ​ជា​ជន​មាន​ទឹក​សាប​ស្រោច​ស្រព​បម្រើ​ការ​ផលិត​ផ្លូវ​បេ​តុង​ត​ភ្ជាប់​ឃុំ​ ភូមិ​​ គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​មាន​អគ្គិស​នី​និង​ទឹក​ស្អាត​ប្រើ​ប្រាស់​ជាង​៩​០​%        ។​ល។​ ឆ្លង​តាម​រយៈ​នោះ​  ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​បាន​លើ​កស្ទួយ​ផែន​ម​ហា​សាមគ្គី​បណ្តា​ជនជាតិ​ត្រូវ​បាន​បង្កើន​តម្លៃ​វប្បធ​ម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរត្រូវ​បាន​រក្សា​និង​ពង្រីក​។​ល។​ ជាពិ​សេស​ ជន​រួម​ជាតិ​ខ្មែរ​តែ​ងជឿ​ជាក់​ទៅ​លើ​ការ​ដឹក​នាំ​របស់​បក្ស​ និង​រដ្ឋ សម្តែ​ង​នូវ​ស្មារ​តី​ស្នេហាជាតិ​ ឆន្ទៈ​ខ្លួន​ទី​ពឹងខ្លួន​ ជម្នះ​លំ​បាក​ គិត​គូរ​ពង្រីក​ការ​ផលិត​ រួម​ចំ​ណែក​ក្នុង​ទិស​ដៅ​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ និង​ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី​៕

  លីធាន-មុនី

ចែករំលែកអត្ថបទ