08/07/2019 - 15:54

ស្រុកចូវថាញ់ - ប្រសិទ្ធភាពផ្ដើមពីគោលនយោបាយជនជាតិ

ប៉ុន្មានឆ្នាំកន្លង គណៈ​កម្មា​ធិ​កា​រ​បក្ស​ រដ្ឋ​អំ​ណាច​ និង​អង្គ​ការ​ម​ហា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ស្រុក​ចូវ​ថាញ់ ខេ​ត្ត​ត្រាវិ​ញ  បាន​ផ្សព្វ​ផ្សាយ​អ​នុ​វត្ត​ល្អ​ការ​ងារ​ជន​ជាតិ គោល​ន​យោបា​យ​ជន​ជាតិ​។ ព្រម​ជាមួយ​នឹង​ឆន្ទៈ​ខិត​ខំ​ឈាន​ឡើង​របស់​ជន​រួម​ជាតិ​ភាគ​តិច​និ​យា​យ​រួម​ ជន​រួម​ជាតិ​ខ្មែរ​និ​យាយ​ដោយ​ឡែក បាន​ជំ​រុញ​សេដ្ឋ​កិច្ច​-សង្គ​ម​ស្រុក​ឲ្យ​មាន​ការ​រីក​ចម្រើន​ ជំ​រុញ​ល្បឿន​កំ​ណើន​សេដ្ឋ​កិច្ច​មធ្យម​ភាគ​ពី​៨​ដល់​១០​%/​ឆ្នាំ​។

​លោក​ផាម​វ៉ាន់​ម៉ោក​ (ឈរ​)​ អ​នុ​ប្រ​ធាន​ការិ​​យា​ល័យ​ជន​ជាតិ​ស្រុក​ចូវ​ថាញ់​ ចុះ​មក​សួរ​សុខ​ទុក្ខ​គ្រួ​សារ​លោក​ង៉ោ​ជា​​។

លោកង៉ោជា (ឈរកណ្តាល) កំពុងដាក់ស្មៅឲ្យគោ។

ចូវថាញ់​ជា​ស្រុក​នៅ​ជាប់​ជា​មួយ​ក្រុង​ត្រា​វិញ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់នៅ​ចំ​នួន​៣៣​%​។ ប៉ុន្មាន​ឆ្នាំ​កន្លង​ គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​និង​គ្រប់​ផ្នែក​អង្គ​ការ​ម​ហា​ជន​ក្នុង​ស្រុក​ បាន​ផ្សព្វ​ផ្សាយ​អ​នុ​វ​ត្ត​ល្អ​រាល់​គោល​​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស​និង​រដ្ឋ​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច​។  ជាក់​ស្ដែង​ រយៈ​ពេល​​៥​ឆ្នាំ​កន្លង​ ស្រុក​បាន​វិ​និ​យោគ​​ចំ​នួន​៦៣,៦៤០​ពាន់​លាន​ដុង​តាម​រយៈ​កម្ម​វិ​ធី​១៣៥​ មា​ន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​ជាង​១៩.៤៩៨​លើក​គ្រួ​សារ​បាន​ទទួល​ផល​ពី​កម្ម​វិ​ធី​​គោល​ន​យោ​​បាយ​ដី​សង់​ផ្ទះ​ ដី​ផ​លិត​កម្ម​ ទឹក​ស្អាត​ប្រើ​ប្រាស់​។ល។​ ស​រុប​ថ​វិ​កា​៣៩,២១៥​ពាន់​លាន​ដុង​។ ជាមួយនឹងប្រភពធនធានដែលរដ្ឋ វិនិយោគនោះ ជនរួមជាតិខ្មែរតែងលើកកម្ពស់ស្មារតីសាមគ្គី ជួយគ្នាអភិវឌ្ឍផលិតកម្ម ជាជំហានផ្លាស់ប្តូររបៀបគិត រ​បៀប​ធ្វើ​ដើម្បី​ចាកផុត​ពី​ភាព​ក្រី​ក្រ​ ឈាន​ឡើង​ធូរ​ធារ​ រួម​ចំ​ណែក​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ អ​នុ​វត្ត​ល្អការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​លើ​ភូមិ​សាស្រ្ត​​ស្រុក​។

លោក​ង៉ោ​ជា នៅ​ភូមិ​ចុង​ចារ​ ឃុំ​មី​ចាញ់​​​ ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​ដែល​បាន​ទ​ទួល​ផល​ពី​គម្រោង​ឧបត្ថម្ភ​អ​ភិ​វឌ្ឍ​ផ​លិត​​កម្ម​ចំ​ណុះ​កម្ម​វិ​ធី​១៣៥​។ លោក​ង៉ោ​ជា​ ឲ្យ​ដឹង​៖ “ឆ្នាំ​២០១៦​ ខ្ញុំ​បាន​រដ្ឋ​ជំ​នួយ​គោ​មេ​១​ក្បា​ល​។ នេះ​ជា​ទ្រព្យ​សម្បត្តិ​មាន​តម្លៃ​បំ​ផុ​ត​របស់​គ្រួ​សារ​ ខ្ញុំ​បាន​ជា​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ខិត​ខំ​ថែ​ទាំ​គោ​១​ក្បាល​នេះ​ ឲ្យ​ធាត់​ធំ​និង​កើត​កូ​ន​ពូន​ចៅ​។ មក​ទល់​សព្វ​ថ្ងៃ​ គោ​របស់​គ្រួ​សារ​ខ្ញុំ​មាន​ចំ​នួន​៤​ក្បាល​ ខ្ញុំ​លក់​​២​ក្បាល​សម្រាប់​ធ្វើ​ដើម​ទុន​ពង្រីក​ហ្វូង​គោ។​ ដោយ​រក​បាន​ប្រ​ភព​ចំ​ណូល ​សេដ្ឋ​កិច្ច​គ្រួ​សារ​ខ្ញុំ​ជា​សន្សឹម​ៗ​ក៏​បាន​ធូរ​ធារ​និង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ល។ ​ខ្ញុំ​ក៏​សន្សែ​ស​ន្សំ​សង់​បាន​ផ្ទះ​រឹង​មាំ​ ជីវ​ភាព​គ្រួ​សារ​បាន​លំ​នឹង​”។

  លោក​តុង​ឡឹម​យ៉ួង​ ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ចូវ​ថាញ់​ ឲ្យ​ដឹង​៖ “អ​នុ​វត្ត​ការ​ងារ​ជន​ជាតិ​និង​គោល​ន​យោ​បាយ​ជន​ជាតិ​ ត្រូវ​បាន​ចាត់​ទុក​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់​ជា​​ប្រ​​ចាំ​​ និង​ជា​កា​ត​ព្វ​កិច្ច​របស់​ប្រ​ព័ន្ធ​ន​យោ​បាយ​ទាំង​មូល​។ ជា​មួយ​នឹង​ទស្សនៈ​ដូច្នោះ ​ រយៈ​ពេល​កន្លង​ គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ក្នុង​ស្រុក​បាន​ខិត​ខំ​ផ្សព្វ​ផ្សាយ​អ​នុ​វត្ត​និង​សម្រេច​បាន​លទ្ធ​ផល​ច្រើន​គួរ​ជា​ទីមោ​ទនៈ​។ លទ្ធ​ផល​ដែល​សម្រេច​បាន​នោះ​មាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់​ កាន់​តែ​បញ្ជាក់​ពីគោល​ការណ៍​ គោល​ន​យោ​បាយ​ដ៏ត្រឹម​ត្រូវ​​របស់​បក្ស​និង​រដ្ឋ​យើងចំ​ពោះ​ការ​ងារ​ជន​ជាតិ​ក្នុង​បុព្វ​ហេតុ​ក​សាង​ផែន​ម​ហា​សាម​គ្គី​ទូ​ទាំង​ជន​​ជាតិ​។ បង្ក​បា​ន​ការ​ព្រម​ព្រៀង​ប្តេជ្ញា​ចិត្ត​ខ្ពស់​ពី​សំ​ណាក់​ប្រ​ជា​ជន​ក្នុង​ស្រុក​និ​យាយ​រួម​ ជន​រួម​ជា​តិ​ភាគ​តិច​និ​យាយ​ដោយ​ឡែក​ ឈាន​​ឆ្ពោះ​ទៅ​រក​ការ​ក​សាង​អ​ភិ​វឌ្ឍ​ស្រុក​​កាន់តែ​​រីក​ចម្រើន​ និង​សម្បូរ​រុង​រឿង​”៕​ 

                               សឺន​ម៉ា​ល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ផាម​វ៉ាន់​ម៉ោក