01/07/2019 - 16:26

ក​សាង​ទម្រង់​ជាក់​ស្តែង​ជា​ច្រើន​

តាម​ប្រ​សាសន៍​លោក​ឡឹម​យូវ​ទ្រុង​ អ​នុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ស្រុក​យ៉ាង​ថាញ់​ ខេត្ត​គៀង​យ៉ាង​ ឲ្យ​ដឹង​៖ ការ​ងារ​ប្រជា​ចលនា​លើ​ភូមិ​សាស្រ្ត​ស្រុក​អនុ​វត្ត​បាន​ល្អ ​ដោយ​សារការ​យក​ចិ​ត្ត​ទុក​ដាក់​ចង្អុល​ការ​របស់​ថ្នាក់​លើ​ និង​កិច្ច​សហ​ការ​ព្រម​ៗ​គ្នារ​វាង​គណៈ​ ផ្នែក​លើ​ភូមិ​សាស្រ្ត​។

យ៉ាង​ថាញ់​ រៀប​ចំ​ទិ​វា​ប​រិ​ស្ថាន​ឆ្នាំ​២០១៩​។

​បង​ប្អូន​នា​រី​ស្រុក​យ៉ាង​ថាញ់​ ចូល​រួម​វេច​នំ​អន្សម​ជា​មួយ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​​ដើម្បី​ឧបត្ថម្ភ​គ្រួ​សារ​ក្រ​លំ​បាក​។

លេច​ធ្លោ​ក្នុង​ចលនា​ “ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​” មាន​ទម្រង់​ក្លឹប​ផ្សព្វ​ផ្សាយ​ច្បាប់​នៅ​ក្នុង​វត្ត​ខ្មែរ​ចំ​នួន​២​ របស់​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​ឃុំ​ភូ​ឡើយ​ ទម្រង់​បង្កើន​ការ​ងារ​ដោះ​ស្រាយ​ប្តឹង​-​ត​វ៉ា​ រួម​ចំ​ណែក​ការ​ពារ​សិទ្ធិ​និង​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​របស់​​ប្រ​ជា​ជន​​របស់​ស្ថា​ប័ន​គណៈ​កម្មា​ធិ​ការ​អធិ​ការ​កិច្ច​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ស្រុក​ ទម្រង់​អនុ​វត្ត​រ​ហ័ស​ទាន់​ពេល​និង​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​​ទ​ទួល​និង​ប្រ​គល់​លទ្ធ​ផល​សំ​ណុំ​បែប​បទ​រដ្ឋ​បាល​របស់​ស​មូ​ហ​ភាព​កម្មា​ភិ​បាល​ អ្នក​រដ្ឋ​​ការ​នៃ​កា​រិ​យា​ល័យ​គណៈ​កម្មា​ធិ​ការ​បក្ស​ស្រុក​ ទម្រង់​លើក​កម្ពស់​គុណ​ភាព​ការ​ងារ​នៃ​  ក្រុ​ម​ច្រក​ចេញ​ចូល​តែ​មួយ​ដែល​ទ​ទួល​និង​ប្រ​គល់​លទ្ធ​ផល​បែប​បទ​រដ្ឋ​បាល​នៅ​ឃុំ​តឹង​ខាញ់​ហ្វា ​និង​ឃុំ​ភូ​ឡើយ​ជា​ដើម​ ទម្រង់​លើក​កម្ពស់​គុណ​​ភាព​ប្រ​ជុំ​ជីវ​ភាព​របស់​សា​ខា​សម្ព័ន្ធ​យុវ​ជន​ភូមិ​​ហ្វា​ខាញ់​ ឃុំ​តឹង​ខាញ់​ហ្វា​ សា​ខា​សម្ព័ន្ធ​យុវ​ជន​​ភូមិ​ក​​-វ៉ែន​ ឃុំ​ភូ​ឡើយ​។ល។ បណ្តា​ទម្រ​ង់​ខាង​លើ​បាន​រួម​ចំ​ណែក​ជួយ​ឲ្យ​កម្មា​ភិ​បាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​ ដោះ​ស្រាយ​និង​កាត់​បន្ថយ​​នូវ​ភាព​ឱន​ថយ​ ជម្នះ​ការ​លំ​បាក​ ឈាន​ឡើង​​សម្រេច​ភារ​កិច្ច​ល្អ​ជាង​ទៀត​។ ជា​ពិ​សេស​ ស្ថា​ប័ន​នី​មួយ​ៗ​បាន​អ​នុ​វត្ត​ល្អ​ការ​ងារ​ប្រ​ជា​ចល​នា​ក្នុង​ការ​អ​នុ​វត្ត​ភារ​កិច្ច​ ជា​សន្សឹម​ៗ​អ​នុ​វត្ត​ល្អ​ ទិស​ស្លោក​ “គោ​រព​ប្រ​ជា​ជន​ យល់​ប្រ​ជា​ជន​ ជិត​ស្និទ្ធ​នឹង​ប្រ​ជា​ជន​ រៀន​សូត្រ​ពី​ប្រ​ជា​ជន​ ទ​ទួល​ខុស​ត្រូវ​ចំ​ពោះ​ប្រ​ជា​ជន​” អ​នុវត្ត​មាន​​ប្រ​សិទ្ធ​ភាព​នូវ​លក្ខណៈ​ប្រ​ជា​ធិប​តេយ្យ​នៅ​​មូល​ដ្ឋាន​ បង្ក​បាន​ការ​ឯក​ភាព​ក្នុង​សង្គម​។ លោក​យ័ញ​ខន​ អ​នុ​ប្រ​ធាន​គណៈ​ប្រ​ជា​ចលនា​​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ស្រុក​យ៉ាង​ថាញ់​ ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ “បណ្តា​ទម្រង់​ទាំង​ឡាយ​ ក្នុង​វិ​ស័យ​កសា​ង​ប្រ​ព័ន្ធ​ន​យោ​បាយ​ ក៏​បាន​រួម​ចំ​ណែក​ក្នុង​ការ​ពង្រឹង​ លើក​កម្ពស់​គុណ​ភាព​ការ​ងារ​របស់​ផ្នែក​នា​នា ​បង្កើន​ស្មារ​តី​ភ្ញាក់​រ​លឹក​ ទ​ទួល​ខុស​ត្រូវ​បម្រើ​ប្រ​ជា​ជន​ បង្ក​ទំ​នុក​ចិត្ត​ពី​សំ​ណាក់​ប្រ​ជា​ជន​ក្រោម​ការ​ដឹក​នាំ​របស់​បក្ស​ និង​ការ​គ្រប់​គ្រង​របស់​រដ្ឋ​ ពង្រឹង​ធ្លុង​ម​ហា​​សាម​គ្គី​ទូ​ទាំង​ប្រ​ជា​ជន​”។

លោក​ស្រី​ង៉ោ​ធី​ម៉ឹង​  ប្រ​ធាន​ស​មា​គម​ស​ហ​ព័ន្ធ​នា​រី​ស្រុក​យ៉ាង​ថាញ់​ ឲ្យ​ដឹង​៖ ទម្រង់​ហ៊ុន​ទុន​តាម​រ​ដូវ​កាល​របស់​សា​ខា​ស​មាគម​នា​រី​ភូមិ​​ក​-វ៉ែន​ ឃុំ​ភូ​ឡើយ​ ទម្រង់​ក្រុម​សហ​ការ​ចម្ការ​ ស្រះ ​ក្រោល​របស់​សា​ខា​សមា​គម​នា​រី​ភូមិ​វិញ​ឡើយ​ ឃុំ​វិញ​ដេវ​ ទម្រង់​ដាំ​បន្លែ​របស់​សា​ខា​សមា​គម​នា​រី​ភូមិ​ដុង​គើ។​ល។​ បាន​ជួយ​ស​មា​ជិក​ជា​ច្រើន​មាន​លក្ខណៈ​កែ​ប្រែ​ដី​ស្រែ​ ចិញ្ចឹម​​សត្វអ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ ម្ល៉ោះ​ហើយ​បង​ប្អូននា​រី​ជា​ច្រើន​មាន​ជីវ​ភាព​គ្រួ​សារ​ធូរ​ធារ​គ្រាន់​​បើ។ បង​ស្រី​ធី​បឹង​ នៅ​ភូមិ​ក-​វ៉ែន​ ឲ្យ​ដឹង​៖​ “ដោយ​បាន​ចូល​រួម​ទម្រង់​ហ៊ុន​ទុន​ក្នុង​ភូមិ​ បាន​ជា​នា​ង​​ខ្ញុំ​មាន​ដើម​ទុន​ដើម្បី​លក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក​ពេល​ទំ​នេរ​ រក​បាន​ប្រាក់​ចំ​ណូល​​លំ​នឹង​ជា​ង​បើ​ប្រៀប​នឹង​កាល​ពី​មុន​នេះ”​៕     

                                      ហា​ថាញ់​-លី​សៀ

ចែករំលែកអត្ថបទ