03/06/2019 - 16:27

បង្ក​ក្តី​ជំ​នឿ​ដើម្បី​នេ​សាទករ​ច្បាម​ស​មុទ្រ​

ដោយ​មាន​ពាក្យ​ស្លោក​ថា​ “ក​ប៉ាល់​គឺ​ជា​លំ​នៅ​ឋាន​ ស​មុទ្រ​គឺ​ជា​មាតុ​ភូមិ​ ជី​វិត​មនុស្ស​ សំ​ខាន់​ជាង​អ្វី​ៗ​ទាំង​អស់​” បាន​ជា​កម្មា​ភិ​បាល​ យុទ្ធ​ជន​នៃ​កង​នា​វា​ចរ​២​-កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ តែង​បំ​ពេញ​ភារ​កិច្ច​ ទទួល​បន្ទុក​ក្នុង​ការ​ស្វែង​រក​និង​សង្គ្រោះ​បាន​ល្អ​ជា​និច្ច​។   ផ្តើម​ពី​ការ​តាំង​ចិត្ត​មោះ​មុត​របស់​កម្មា​​ភិ​បាល​ យុទ្ធ​ជន​កង​នា​វា​ចរ​២ ក៏​បាន​បង្ក​ក្តី​ជំ​នឿ​ និង​ទី​បង្អែក​ដើម្បី​នេ​សាទ​ករ​ខេត្ត​សុក​ត្រាំង​ ចេញ​ទៅ​នេ​សាទ​ច្បាម​ស​មុទ្រ​។

 កង​នា​វា​ចរ​២-កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ ចាប់​ក​ប៉ាល់​ដឹក​ជញ្ជូន​ប្រេង​DO ដែល​គ្មាន​លិ​ខិត​ស្នាម​។

បច្ចុ​ប្បន្ន រួម​ជា​មួយ​មធ្យោ​បាយ​១៤​គ្រឿង​របស់​នេ​សាទ​ករ​ ចំ​ណុះ​កង​នា​វា​ជំ​នួយ​សង្គ្រោះ​លើ​ស​មុទ្រ​ កង​នា​វា​ចរ​២ នៅ​ទាំង​បាន​បំ​ពាក់​បន្ថែម​នូវ​នា​វា​ល្បឿន​លឿន​មួយ​គ្រឿង​ទៀត​ ដោយ​មាន​ល្បឿន​៣០​គា​វុធ​/ម៉ោង​ អាច​បើក​កាត់​​រ​លក​​កម្រិត​៥ កម្រិត​៦ ឆ្លើយ​តប​នូវ​ការ​សង្គ្រោះ​ទូក​ក​ប៉ាល់​ ដែល​ជួប​គ្រោះ​ថ្នាក់​លើ​ផ្ទៃ​ស​មុទ្រ​។ វរ​សេ​នីយ៍​ត្រី​ ង្វៀន​ជីតូ​ង​ ប្រ​ធាន​នា​វិ​ក​BP​ ១៨​-១៣​-០១​ កង​នា​វា​ចរ​២​-កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ ឲ្យ​ដឹង​៖ “ការ​ងារ​សង្គ្រោះ​លើ​ផ្ទៃ​ស​មុទ្រ​ មាន​ពេល​ខ្លះ​ជួប​ការ​លំ​បាក​ច្រើន​ណាស់​ ពិ​សេស​គឺ​នៅ​ពេល​ភ្លៀង​ព្យុះ​ខ្យល់​ រ​លក​បក់​បោក​ ក​ប៉ាល់​សង្គ្រោះ​ពិ​បាក​ចូល​ទៅ​ជិត​ក​ប៉ាល់​ដែល​រង​​គ្រោះ។​ ប៉ុន្មាន​ឆ្នាំ​មក​នេះ​  ទោះ​បី​យប់​អធ្រាត្រ​ ឬ​ក៏​ភ្លៀង​ព្យុះ​យ៉ាង​​ណា​ក៏​ដោយ​ ឲ្យ​តែ​ទទួ​ល​បាន​ដំ​ណឹង​ថា មាន​ក​ប៉ាល់​នេ​សាទ​ករ​ ជួប​គ្រោះ​ថ្នាក់​នៅ​ស​មុទ្រ​ គឺ​យើង​ខ្ញុំ​តែង​មាន​វត្ត​មាន​និង​ប្តេជ្ញា​ចិត្ត​ សង្គ្រោះ​នាំ​អ្នក​នេ​សាទ​ចូល​កាន់​ដី​គោក​ដោយ​សុ​វត្ថិ​ភាព​។ ម្យ៉ាង​ទៀត​ បង​ប្អូន​តែង​ជំ​រុញ​ទឹក​ចិត្ត​គ្នា ​ត្រូវ​តែ​ឆ្លង​កាត់​ការ​លំ​បាក​ដើម្បី​​សង្គ្រោះ​មនុស្ស​ និង​ទូក​ក​ប៉ាល់​​ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​អប្ប​បរ​មាមនុស្ស​ស្លាប់​និង​ខូច​​ខាត​​ទ្រព្យ​​សម្បត្តិ​​”។

  ​ក​ប៉ាល់​កង​នា​វា​ចរ​២-​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ល្បាត​លើស​មុទ្រ​។

អស់​រយៈ​ពេល​ជាង៥​ឆ្នាំ​មក​នេះ ក្នុង​នាម​ជា​កង​នា​វា​ចរ​២ បាន​សង្គ្រោះទូ​ក​ក​ប៉ាល់​ជិត​៤០​គ្រឿង​ ដែល​រង​គ្រោះ​លើ​ផ្ទៃ​ស​មុទ្រ​ រួច​នាំ​អ្នក​នេ​សាទ​បាន​ជាង​៤០០​នាក់​មក​កាន់​ដី​គោក​ដោយ​សុ​វត្ថិ​ភាព។  ក្នុង​ពេល​សង្គ្រោះ​ម្តង​ៗ គឺ​ជា​ស្លាក​ស្នាម​អនុ​ស្សាវ​រីយ៍​ប្រ​កប​ដោយ​ម​នោ​សញ្ចេត​នា យ៉ាង​ជ្រាល​ជ្រៅរ​បស់​កម្មា​ភិ​បាល​ យុទ្ធ​ជន​កង​នា​វា​ចរ​២ ដែល​មាន​ចំ​ពោះ​មា​មីង​អ្នក​នេ​សាទ​ជា​និច្ច​។ ពូ​ត្រឹង​វ៉ាន់​ថេ​ នៅ​ភូមិ​កំ​ពង់​ផែ​ ទី​ប្រ​ជុំ​ជន​ត្រឹង​ដេ ​ស្រុក​ត្រឹង​ដេ ឲ្យ​ដឹង​៖  “នេ​សាទ​លើ​ផ្ទៃ​ស​មុទ្រ​ គឺ​ជា​របរ​មួយ​ប្រ​កប​ដោយ​ភាព​​គ្រោះ​ថ្នាក់​ បង្កប់​ដោយ​ហា​និ​ភ័យ​គ្រោះ​ថ្នាក់​កើត​ឡើង​ដោយ​ចៃ​ដន្យ​។ មាន​ថ្ងៃ​មួយ​នៅ​រដូវ​ភ្លៀង​ព្យុះ​ខ្លាំង​ ទូក​ត្រី​របស់​ខ្ញុំ​ត្រូវ​ខ្យល់​បក់​បោក​ ទឹក​ជ្រាប​ចូល​ទូក​ ម៉ា​ស៊ីន​ខូច​ អ្នកនេ​​សាទ​នៅ​ក្នុង​ទូក​ម្នាក់​ៗ​ព្រ​លឹង​នៅ​ចុង​សក់​។ អា​ស្រ័យ​ក​ប៉ាល់​សង្គ្រោះ​របស់​កង​នា​វា​ចរ​២​ មក​ទាន់​ពេល​​ជួយ​សង្គ្រោះ​បង​ប្អូន​ក្នុង​ទូក​ចូល​កាន់​ដីគោ​ក​ដោយ​សុ​វត្ថិ​ភាព​។ ទោះ​បី​យប់​អធ្រាត្រ​ ឬ​ក៏​ភ្លៀង​ព្យុះ​ខ្យល់​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ​កម្មា​ភិ​បាល​ យុទ្ធ​ជន​កង​នា​វា​ចរ​២ តែង​មាន​វត្ត​មាន​ទាន់​ពេល​ជួយ​សង្គ្រោះ​ទូក​នេ​សាទ​ពេល​ជួប​គ្រោះ​ថ្នាក់​  ម្ល៉ោះ​ហើយយើង​ខ្ញុំ​តែង​គោ​រព​រាប់​អាន​ពួក​គាត់​ នឹង​នរចិត្ត​ចេញ​ទៅ​នេ​សាទ​ច្បាម​ស​មុទ្រ​”។​

បច្ចុ​ប្បន្ន ខេត្ត​សុក​ត្រាំង​មាន​ក​ប៉ាល់​នេ​សាទ​លើ​ផ្ទៃ​ស​មុទ្រ​ប្រ​មាណ​៣៥០​គ្រឿង​ និង​ទាក់​ទាញ​ក​ប៉ាល់​នេ​សាទ​ក្រៅ​ខេត្ត​ដើម្បី​ចូល​មក​កំ​ពង់​ផែ​ត្រឹង​ដេ​បាន​ជាង​៤.៥០០​គ្រឿង​ វរ​សេនីយ៍​ទោ​ង្វៀន​ថាញ់​ឡឹម​  ប្រ​ធាន​កង​នា​វា​ចរ​២​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ ឲ្យ​ដឹង​៖ “ក្រៅ​ពី​អនុ​វត្ត​ល្អ​ការ​ងារ​សង្គ្រោះ​លើ​ស​មុទ្រ​កម្មា​ភិ​បាល​ យុទ្ធ​ជន​កង​នា​វា​ចរ​២ ថែម​ទាំង​រៀប​ចំ​ល្បាត​ស្វយ័​ភាព​នៅ​តំ​បន់​ស​មុទ្រ​ដែល​ខ្លួន​គ្រប់​គ្រង​ ដើម្បី​តាម​ដាន​មើល​និង​មាន​ដំ​ណោះ​ស្រាយ​ជួយ​សង្គ្រោះ​អ្នក​នេ​សាទ​បាន​ទាន់​ពេល​ នៅ​ពេល​កើត​មាន​គ្រោះ​ថ្នាក់​លើ​ផ្ទៃ​ស​មុទ្រ​ទៀត​ផង​។ ទន្ទឹម​នឹង​នោះ បង្កើន​ការ​ល្បាត​ដើម្បី​ប្រ​ទះ​ឃើញ​ និង​បង្ក្រាប​មុខ​សញ្ញា​ទាំង​ឡាយ​ ដែល​រត់​គយ​ប្រេង​សាំង​លើ​ស​មុទ្រ​។ មក​ទល់​ពេល​នេះ​ អង្គ​ភាព​ចាប់​បាន​៦​ករណី​ក​ប៉ាល់​ដឹក​ជញ្ជូន​ប្រេង​ DO ​ចំ​នួន​២៣២.​០០០​លីត្រ​ គ្មាន​លិ​ខិត​ស្នាម​។ ទន្ទឹម​នឹង​នោះ​ អង្គ​ភាព​ក៏​បាន​ផ្សព្វ​ផ្សាយ​ ក​តិ​កា​សញ្ញា​អន្តរ​ជាតិ​ស្តី​ពី​ច្បាប់​ស​មុទ្រ​ឆ្នាំ​១៩៨២​ ច្បាប់​ស​មុទ្រ​វៀត​ណាម​ ច្បាប់​ព្រំ​ដែន​ជាតិ​ ពិ​សេស​គឺ​ខ្លឹម​សារ​នៃ​អនុ​សញ្ញា​​កិច្ច សហ​ប្រតិ​បត្តិ​ការ​ប្រ​កប​របរ​នេ​សាទ​រ​វាង​វៀត​ណាម​-ចិន​។ល។ ដើម្បី​អ្នក​នេ​សាទ​ជ្រា​ប​ច្បាស់​ និង​ស្ងប់​ចិត្ត​ធ្វើ​នេ​សាទ​លើ​ផ្ទៃស​មុទ្រ​”៕

យ្វី​អាញ់​-លី​សៀ

ចែករំលែកអត្ថបទ