អនុគម្រោង៣ ស្ដីពីការលើកកម្ពស់សមត្ថភាពសហគមន៍និងកម្មាភិបាលមូលដ្ឋាននៅតាមឃុំ ភូមិលំបាកពិសេស ចំណុះកម្មវិធី១៣៥ ដំណាក់កាល២០១៦-២០២០ ត្រូវបានផ្សព្វផ្សាយលើភូមិសាស្រ្តខេត្តកាម៉ាវ។ យោងតាមគណៈជនជាតិខេត្តកាម៉ាវ ចាប់ពីឆ្នាំ២០១៦មកទល់នឹងបច្ចុប្បន្ន កាម៉ាវបានរៀបចំសកម្មភាពជាច្រើនសមស្របនឹងស្ថានភាព លក្ខណសម្បត្តិរបស់ភូមិភាគ។
សន្និបាតហ្វឹកហ្វឺនបំប៉នចំណេះដឹងជូនសហគមន៍និងកម្មាភិបាលមូលដ្ឋាន នៅឃុំចំនួន៩ដែលមានជនជាតិភាគតិចរស់នៅកុះករ នាខែធ្នូ ឆ្នាំ២០១៨។ (theo http://bandantoc.camau.gov.vn)
ខេត្តកាម៉ាវ មានឃុំចំនួន៨ចំណុះតំបន់៣ (ឃុំមានលក្ខណៈសេដ្ឋកិច្ច-សង្គមលំបាកបំផុត) និងមាន២៩ឃុំចំណុះតំបន់ II (ឃុំមានលក្ខណៈសេដ្ឋកិច្ច-សង្គមនៅជួបការលំបាក ប៉ុន្តែបានលំនឹងជាបណ្តោះអាសន្ន) មានភូមិលំបាកពិសេសចំនួន៦៧ ចំណុះក្របខណ័្ឌវិនិយោគនៃកម្មវិធី១៣៥ ដំណាក់កាល ២០១៦-២០២០។ លោកង្វៀនវ៉ាន់ថើ្វក អនុប្រធានគណៈជនជាតិខេត្តកាម៉ាវ ឲ្យដឹង៖ បង្អែកលើមូលដ្ឋានប្រភពទុនបែងចែក រៀងរាល់ឆ្នាំគណៈជនជាតិទទួលរ៉ាប់រងសហការជាមួយនឹងមន្ទីរ គណៈ ផ្នែកដែលជាប់ពាក់ព័ន្ធរបស់ខេត្ត និងគណៈកម្មាធិការប្រជាជនស្រុកនានាធ្វើការត្រួតពិនិត្យ បូកសរុបតម្រូវការនិងកសាងផែនការធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្តផ្តល់សច្ចាប័ន ដើម្បីផ្សព្វផ្សាយអនុវត្ត។
យោងតាមគណៈជនជាតិខេត្តកាម៉ាវ ផែនការទុនថវិកាមជ្ឈិម(ទុនបុព្វហេតុ)ឧបត្ថម្ភខេត្តកាម៉ាវអនុវត្តអនុគម្រោង៣ក្នុងអំឡុង២ឆ្នាំ២០១៦-២០១៧ ប្រមាណ១,៤២៨ពាន់លានដុង។ ជាមួយនឹងប្រភពថវិកានេះ គណៈជនជាតិខេត្តកាម៉ាវ រៀបចំសម្រេចរួចរាល់សន្និបាតហ្វឹកហ្វឺនបំប៉នចំណេះដឹងបាន១៧លើក ជូនកម្មាភិបាលមូលដ្ឋាននៅតាមឃុំដែលមានភូមិលំបាកពិសេស ដោយមានអ្នកតំណាងចូលរួមប្រមាណជាង១.៧០០នាក់ រៀបចំសន្និបាត ហ្វឹកហ្វឺនថ្នាក់ខេត្តចំនួន៣លើក ដោយមានអ្នកតំណាងចូលរួមប្រមាណជាង២៤០នាក់។ល។ ក្រៅពីនោះ គណៈជនជាតិខេត្តកាម៉ាវ បានចាត់ក្រុមការងារ២ក្រុមទៅរៀនសូត្រ ចែករំលែកបទពិសោធន៍អំពីការងារគ្រប់គ្រង ចង្អុលការផ្សព្វផ្សាយអនុវត្តកម្មវិធី១៣៥នៅខេត្តនានា តំបន់តីង្វៀន និងតំបន់វាលរាបទន្លេគឺវឡុង។ ឆ្នាំ២០១៨ ថវិកាមជ្ឈិមឧបត្ថម្ភប្រមាណ១,២ពាន់លានដុង អនុវត្តអនុគម្រោង៣។ ឆ្នាំកន្លង គណៈជនជាតិខេត្ត រៀបចំថ្នាក់ហ្វឹកហ្វឺនជំនាញវិជ្ជាជីវៈថ្នាក់ខេត្តបាន២ថ្នាក់ រៀបចំសន្និបាតហ្វឹកហ្វឺនបាន៩លើក នៅភូមិភាគតំបន់ជនជាតិភាគតិច រៀបចំក្រុមការងារទៅសិក្សា ចែករំលែកបទពិសោធន៍នៅខេត្តនានាតំបន់តីបាក់។ល។ អត្រារំសាយទុនតាមផែនការបែងចែកសម្រាប់ឆ្នាំ២០១៨ សម្រេចជាង៩៥%។
គណៈជនជាតិខេត្តកាម៉ាវ ទើបប្រកាសផែនការអនុវត្តអនុគម្រោង៣ឆ្នាំ២០១៩ ដោយថវិកាប្រមាណ៧៥៣លានដុង។ តាមរយៈនោះ គណៈជនជាតិនឹងសហការជាមួយគណៈ ផ្នែក ដែលជាប់ពាក់ព័ន្ធ រៀបចំសន្និបាតហ្វឹកហ្វឺនចំណេះដឹងជូនសហគមន៍និងកម្មាភិបាលមូលដ្ឋាន ឧបត្ថម្ភលើកកម្ពស់ សមត្ថភាពឃ្លាំមើលការវិនិយោគរបស់សហគមន៍នៅតាមឃុំលំបាកពិសេស។ល។ តាមប្រសាសន៍របស់លោកត្រេវក្វាងឡើយ ប្រធានគណៈជនជាតិខេត្តកាម៉ាវតម្រូវការទុនផ្សព្វផ្សាយអនុវត្តអនុគម្រោង៣ នៅកាម៉ាវ គឺមានចំនួនធំ ខណៈពេលនោះប្រភពទុនបែងចែកតាមផែនការនៅមានកម្រិត។ ព្រោះហេតុនោះ គណៈជនជាតិនឹងម្ចាស់ការសហការជាមួយនឹងគណៈ ផ្នែកដែលជាប់ពាក់ព័ន្ធ និងមូលដ្ឋានបណ្តុះបណ្តាលដែលគ្រប់លក្ខណៈ ដើម្បីធ្វើការបំពាក់បំបន់ចំណេះដឹងលើកកម្ពស់សមត្ថភាពសហគមន៍និងកម្មាភិបាលមូលដ្ឋានតាមផែនការដែលបានផ្តល់សច្ចាប័ន។ ទន្ទឹមនឹងនោះ គណៈកម្មាធិការប្រជាជនស្រុកនានាចង្អុលការដល់ការិយាល័យជនជាតិ ការិយាល័យក្រុមប្រឹក្សាប្រជាជន- គណៈកម្មាធិការប្រជាជននៅតាមបណ្ដាស្រុកនានា (ចំពោះស្រុកគ្មានការិយាល័យជនជាតិ) និងគណៈកម្មាធិការប្រជាជនឃុំនានាដែលទទួលផល រៀបចំចាត់អ្នកតំណាងចូលរួមថ្នាក់ ហ្វឹកហ្វឺនធានាគ្រប់ចំនួន ចំសមាសភាព ដើម្បីការផ្សព្វផ្សាយអនុវត្តអនុគម្រោង៣សម្រេចប្រសិទ្ធភាពខ្ពស់៕
ថាញ់ឡុង-មុនី