ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/05/2019 - 15:19

ឧបនាយករដ្ឋមន្រ្តី វ៉ូវឌឹកដាម ធ្វើការជាមួយខេត្តសុកត្រាំង

ក្រុមការងារនៃរដ្ឋាភិបាល ដឹកនាំដោយឧបនាយករដ្ឋមន្រ្តី វ៉ូវឌឹកដាម បានមកធ្វើការជាមួយខេត្តសុកត្រាំង អំពីលទ្ធផល៥ឆ្នាំនៃការអនុវត្តសេចក្ដីសម្រេចចិត្តលេខ៣៣ -NQ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល XI ស្ដីពីការកសាងនិងពង្រីកវប្បធម៌ ប្រជាជាតិវៀត ណាម ឆ្លើយតបតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយនិរន្តរភាព (ហៅកាត់ថា សេចក្ដីសម្រេចចិត្តលេខ៣៣)។

ឧបនាយករដ្ឋមន្រ្តី វ៉ូវឌឹកដាម ធ្វើការជាមួយខេត្តសុកត្រាំង។

រយៈពេល៥ឆ្នាំកន្លង សុកត្រាំងផ្សព្វផ្សាយ អនុវត្តសេចក្ដីសម្រេចចិត្តលេខ៣៣ ទទួលបានលទ្ធផលជាច្រើន រួមចំណែកយ៉ាងសំខាន់ ក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍វប្បធម៌ ប្រជាជាតិវៀតណាម ឆ្លើយតបតម្រូវការអភិវឌ្ឍន៍ ប្រទេសជាតិប្រកបដោយនិរន្តរភាពនិងលើកស្ទួយជីវភាពប្រជាជន។ ចុងឆ្នាំ២០១៨ ទូទាំងខេត្ត មានគ្រួសារសម្រេចកិត្តិនាមជាគ្រួសារវប្បធម៌ជាង២៩០.០០០គ្រួសារ ភូមិ អនុសង្កាត់ វប្បធម៌ចំនួន៧២២ ឃុំសម្រេចបទដ្ឋានវប្បធម៌ ជនបទថ្មីចំនួន៩ សង្កាត់សម្រេចបទដ្ឋានស៊ីវិល័យចំនួន៦។  ការអនុវត្តផ្នត់រស់នៅស៊ីវិល័យ រាល់សេចក្ដីកំណត់ក្នុងការរៀបអាពាហ៍ពិពាហ៍ មានភាពវិវឌ្ឍន៍ច្រើន ស្ថានភាពអំពើហិង្សាគ្រួសារត្រូវបានទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។ ពិសេស ខេត្តតែងយកចិត្តទុកដាក់ក្នុងការអភិរក្សនិងពង្រីកតម្លៃកេរដំណែលវប្បធម៌  ប្រវត្តិសាស្រ្តលើភូមិសាស្រ្ត អនុវត្តល្អការងារផ្ដល់កិត្តិយសដល់កវីនិពន្ធ សិល្បករជាដើម។

ក្នុងឱកាសពិភាក្សាការងារ ឧបនាយករដ្ឋមន្រ្តី វ៉ូវឌឹកដាម បានវាយតម្លៃខ្ពស់ចំពោះ លទ្ធផល៥ឆ្នាំអនុវត្តសេចក្ដីសម្រេចចិត្តលេខ ៣៣ នៅសុកត្រាំង។ ជាពិសេស មានទម្រង់ ថ្មីៗ វិធីអនុវត្តល្អៗក្នុងសហគមន៍ជនជាតិទាំង៣ កិញ-ខ្មែរ-ចិន នៅសុកត្រាំង បាន បង្ហាញច្បាស់ពីភាពឥតខ្ចោះរបស់បក្ស និងរដ្ឋ ក្នុងការកសាងខឿនវប្បធម៌វៀតណាមជឿនលឿន ប្រកប ដោយអត្តសញ្ញាណជាតិ  ក៏ដូចជាកសាងផែនមហាសាមគ្គីទូទាំងជនជាតិ។ ឧបនាយករដ្ឋមន្រ្តី សំណូមពរ ខេត្តសុកត្រាំង គប្បីបន្តការលើកកម្ពស់សមត្ថភាពដឹកនាំនៃគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ក្នុងតួនាទីគ្រប់គ្រង ដឹកនាំរបស់រដ្ឋអំណាចគ្រប់ថ្នាក់ ចលនាក្នុងការចូលរួមរបស់អង្គការមហាជន និងប្រជាជនគ្រប់ជាន់ស្រទាប់ ក្នុងការអនុវត្តសេចក្ដីសម្រេចចិត្ត លេខ៣៣ បង្កការផ្លាស់ប្ដូរជាក់ស្ដែងក្នុងភារកិច្ចកសាងសតិអារម្មណ៍ សីលធម៌ ផ្នត់រស់នៅ និងជីវភាពវប្បធម៌ត្រឹមត្រូវ ហ៊ានរិះគន់ ច្រានថយក្រោយទង្វើអាក្រក់ ភាពមិនជឿនលឿន ប្រឆាំងរាល់ទស្សនៈខុសឆ្គង ជះឥទ្ធិពលក្នុងការកសាងវប្បធម៌ ដែលធ្វើឲ្យមនុស្សប្រែប្រួលចរិត៕          

                             យ្វីអាញ់-ពេជ្រសឿន 

ចែករំលែកអត្ថបទ