មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

14/05/2019 - 13:58

គិត​​គូរ​ជីវ​ភាព​ជន​រួម​ជា​តិ​ខ្មែរ​

រួម​ជា​មួយ​នឹង​ជន​ជាតិ​ភាគ​តិច​ដ​ទៃ​ទៀត​ ឃើញ​ថា​ជន​រួម​ជាតិ​ខ្មែរ​ត្រូវ​បាន​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ រណ​សិរ្ស​មាតុ​ភូមិ​ និង​អង្គ​ការ​ម​ហា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ ចាប់​ពី​មជ្ឈិម​រ​ហូត​ដល់​ភូមិ​ភាគ​ បាន​យក​ចិត្ត​ទុក​ដាក់​ បង្ក​លក្ខណ​សម្បត្តិ​ដើម្បី​​ពង្រីក​កម្លាំង​ផ្ទៃ​ក្នុង​។ ផ្តើម​ពី​នោះ ទើប​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ត្រូវ​បាន​លើក​ស្ទួយ​បន្តិច​ម្តង​ៗ​គួរ​ឲ្យកត់​សម្គាល់​។ល។​

ដោយ​សារ​ដើម​ទុន​កម្ចី​ឥណ​ទាន​ពី​គោល​ន​យោ​បាយ​ បាន​ជា​អ្នក​មីង​សឺន​ធី​ភឿង នៅ​ភូមិ​ថើយ​ត្រឿង​I ឃុំ​ថើយ​ស្វឹង​ ស្រុក​កើ​-ដ ក្រុង​កឹង​ធើ ដាំ​ដំ​ណាំ​រួម​ផ្សំ​ និង​ចិញ្ចឹម​ជ្រូក​ ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ ​

ពូ​ម៉ាយ​វ៉ាន់​ហ្វាង​ នៅ​ភូមិ​ដៀន​ហ្វា​ ឃុំ​ថើយ​តឹង​ ស្រុក​ថើយ​ឡាយ​ ក្រុងកឹង​ធើ​ ឲ្យ​ដឹង​៖ “ខ្ញុំ​និង​គ្រួ​សារ​មាន​ក្តី​សោម​នស្ស​រីក​រាយ​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹក​នាំ​គ្រប់​លំ​ដាប់​​ថ្នាក់​ខ្លាំង​ណាស់​។ ពិ​សេស​ គឺ​ គោល​​ការណ៍​ គោល​ន​យោ​បាយ​ដែល​ពាក់​ពន័្ធ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ ដែល​​បាន​ដាក់​ចេញ​ត្រូវ​បាន​អនុ​វត្ត​ល្អ ដូច​៖ គោល​ន​យោ​បាយ​ជំ​នួយដី​សង់​ផ្ទះ​ ដោះ​ស្រាយ​ការ​ងា​ធ្វើ​ ឧបត្ថម្ភ​​ទុន​កម្ចី​ឥណ​ទាន​​អភិ​វឌ្ឍ​ផលិត​កម្ម​។ល។​ រួម​ចំ​ណែក​ជួយ​ឲ្យ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ឈាន​ឡើង​ជា​លំ​ដាប់​”។​

ប៉ុន្មាន​ឆ្នាំ​កន្លង​ ទូ​ទាំង​ប្រ​ព័ន្ធ​ន​យោ​បាយ​ក្រុង​​កឹង​ធើ តែង​អនុ​វត្ត​បាន​ល្អនូវ​គោល​ន​យោ​បាយ​​ជន​ជាតិ​ ដូច​៖ ជំ​រុញ​ការ​ងារកា​ត់​បន្ថយ​ភាពក្រី​ក្រ​ ដោះ​ស្រាយ​ឧបត្ថម្ភ​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​ អំ​ពី​ផ្ទះ​ ដី​សង់​ផ្ទះ ដោះ​ស្រាយ​តម្រូវ​ការ​ទុន​១០០​% ដល់​គ្រួ​សារ​ក្រី​ក្រ​ដែល​ត្រូវ​ការ​ដើម​ទុន​បង្ក​បង្កើន​​ផល លើក​ស្ទួយ​ជីវ​ភាព​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។ ទន្ទឹម​នឹង​នោះ ក្រុង​ក៏​បាន​ជំ​នួយ​ថ​វិ​កា​ដល់​សិស្សា​នុ​សិស្ស​ និ​ស្សិត​ជន​ជាតិ​ភាគ​តិច​ក្នុង​ក្រប​ខណ្ឌ​ គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​ ដែល​កំ​ពុង​​រៀន​នៅ​សា​លា​មធ្យម​សិក្សា​វិជ្ជា​ជីវៈ​ ឬ​ក៏​មធ្យម​​សិក្សា​មុខ​ជំ​នាញ​។ល។​ ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ជូន​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​គំ​រូ​ សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ​ បុណ្យ​សែន​ដូន​តា។​ល។ បាន​ជា​គុណ​ភាព​នៃ​ការ​រស់​នៅ​ បាន​លើក​ស្ទួយ​​ជន​រួម​ជាតិ​ខ្មែរ​សប្បាយ​រីក​រាយ​ បង្ក​បាន​នូវ​ការ​ផ្សារ​ភ្ជាប់​ ការ​ឯក​ភាព​ក្នុង​ទូ​ទាំង​សង្គម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃកាន់​តែ​ខ្ពស់​។ លោក​លឿង​វ៉ាន់​ត្រឺ ប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ​ ឲ្យ​ដឹង​៖ “កាល​ពី​ដើម​ឆ្នាំ​២០១៨ ទូ​ទាំង​ក្រុង​កឹង​​ធើ មាន​ជន​ជាតិ​ខ្មែរ​ក្រី​ក្រ​ប្រ​មាណ​៧៤០​គ្រួ​សារ​។ លុះ​ដល់​ចុង​ឆ្នាំ​២០១៨ មាន​ជន​ជាតិ​ខ្មែរ​ចាកផុត​​ពី​ភាព​ក្រី​ក្រ​២៨៧​គ្រួ​សារ​ ឥ​ឡូវ​នៅ​សល់​តែ​៤៥៣​​គ្រួ​សារ​ក្រី​ក្រប៉ុណ្ណោះ។​ នេះ​គឺ​ជា​លទ្ធ​ផល​គួរ​ឲ្យ​កត់​សម្គាល់​ ដែល​បាន​មក​ពី​ការ​ប្រឹង​ប្រែង​របស់​​គ្រួ​សារ​ក្រី​ក្រ​នី​មួយ​ៗ ព្រម​ទាំង​ការ​ឧបត្ថម្ភ​ទូ​ទាំង​ប្រ​ព័ន្ធន​យោ​បាយ​ ដើម្បី​លើក​ស្ទួយ​ជីវ​ភាព​ជន​​រួម​ជាតិ​ខ្មែរ​”។

​ទោះ​បី​មាន​ជំ​ហាន​រីក​ចម្រើន​ក៏​ពិត​មែន​ ប៉ុន្តែ​អា​ស្រ័យ​លក្ខណៈ​នៃ​ការ​រស់​នៅ​របស់​អ្នក​ស្រុក​ ភូមិ​​សាស្រ្ត​ស្នាក់​នៅ​ និង​ទម្លាប់​បង្ក​បង្កើន​ផល​ ម្ល៉ោះ​ហើយ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​មួយ​ចំ​នួន​ខ្លះ​នៅ​មាន​ការ​ក្រលំ​បាក​ច្រើន​ មិន​ទាន់​មាន​មុខ​របរ​រក​ស៊ី​មាន​ប្រាក់​ចំ​ណូល​លំ​នឹង​នៅ​ឡើយ​។​ អា​ស្រ័យ​​ហេតុ​នោះ​ មាន​មតិ​ជា​ច្រើន​លើក​ឡើង​ថា​ រយៈ​ពេល​ខាង​មុខ​ បក្ស​និង​រដ្ឋ​ បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ បង្ក​លក្ខណ​សម្បត្តិ​ឧបត្ថម្ភ​ ដើម្បី​ជន​រួម​ជាតិ​ភាគ​​តិច​និ​យាយ​រួម​ ជន​រួម​ជាតិ​ខ្មែរ​និ​យាយដោយ​ឡែក​ មាន​ជីវ​ភាព​ល្អ​ប្រ​សើរ​។ តាម​ប្រ​សាសន៍​លោក​ លឿង​វ៉ាន់ត្រឺ​ ប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ ​ឆ្នាំ​២០១៩ ក្រុង​នឹង​បន្ត​ការ​អនុ​វត្តល្អ​នូវ​គោល​ន​យោ​​បាយ​ជន​ជាតិ​ រួម​ចំ​ណែក​លើក​ស្ទួយ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ភាគ​តិច​និ​យាយ​រួម​ ជន​រួម​ជាតិ​ខ្មែរ​​​និ​យាយ​ដោយ​ឡែក​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​។ ជាក់​ស្តែង​ ក្រុង​កឹង​ធើ​នឹង​បន្ត​ការ​រៀប​ចំ​អនុ​វត្តគម្រោង​ អនុ​វត្ត​គោល​ន​យោ​បាយ​ដាច់​ដោយ​ឡែក​ឧបត្ថម្ភ​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​ដំ​ណាក់​កាល​២០១៧​-២០២០​ ដូច​៖ ឧបត្ថម្ភ​ជន​រួម​ជាតិ​ភាគ​តិច​ដែល​គ្មាន​ដី​សង់​ផ្ទះ​ ឧបត្ថម្ភ​ប្តូរ​មុខ​​របរ​សម្រាប់​គ្រួ​សារ​ក្រី​ក្រ​ដែល​គ្មាន​ដី​បង្ក​បង្កើន​ផល​ ឧបត្ថម្ភ​កម្ចី​ឥណ​ទាន​អនុ​គ្រោះ។​ល។ ទន្ទឹម​​នឹង​នោះ ក្រុង​កឹង​ធើ​ ក៏​បាន​រៀប​ចំ​ម​ហា​សន្និ​បាត​ តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ថ្នាក់​ស្រុក​ និង​​ថ្នាក់​ក្រុង​លើក​ទី​III​ ឆ្នាំ២​០១៩​ ឆ្ពោះ​ទៅ​ម​ហា​​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ទូ​ទាំង​ ប្រ​ទេស​ លើក​ទី​II ​ឆ្នាំ​២០២០ ផង​ដែរ​៕

​ថាញ់​ឡុង​-លី​សៀ

ចែករំលែកអត្ថបទ