វត្តមុនីវង្សាបុប្ផារាម បានកសាងកាលពីឆ្នាំ១៩៦៤ នៅសង្កាត់ទី១ ក្រុងកាម៉ាវ ខេត្តកាម៉ាវ។ ពិតមែនតែនៅមជ្ឈមណ្ឌល ក្រុង ប៉ុន្តែបរិវេណវត្តមានភាពស្ងប់ស្ងាត់។ អាស្រ័យហេតុនោះ មិនត្រឹមតែជាកន្លែងគោរពប្រតិបត្តិពុទ្ធសាសនា ប៉ុណ្ណោះទេ វត្តនៅទាំងជាទីតាំងទេសចរណ៍ខាងផ្លូវចិត្តសម្រាប់ភ្ញៀវទេសចរមកទស្សនា ធ្វើសក្ការបូជាពេលមកខេត្តកាម៉ាវ។
មកកាន់វត្តមុនីវង្សាបុប្ផារាម ភ្ញៀវទេសចរមិនត្រឹមតែបានទស្សនានូវសោភណភាព និងក្បូរក្បាច់រចនាដ៏ល្អប្រណីតប្រកបដោយលក្ខណៈវប្បធម៌ខ្មែរណាមបូប៉ុណ្ណោះទេ ថែមទាំងបានគយគន់នូវពុទ្ធបដិមាទ្រង់បរិនិព្វាន “ធំអស្ចារ្យ “ ដែលបានកសាងក្នុងបរិវេណវត្តទៀតផង។ល។៕
កម្រងរូបថត៖ ទីទុយ
ពុទ្ធបដិមាទ្រង់បរិនិព្វាន។
ពុទ្ធបដិមាទ្រង់សមាធិកសាងដោយថ្មប្រណីត។
ខ្លោងទ្វារវត្តមុនីវង្សាបុប្ផារាម។
ជ្រុងមួយនៃវត្តមុនីវង្សាបុប្ផារាម។
ភ្ញៀវទេសចរដើរទស្សនាកម្សាន្តនិងថតរូប។