ទិវាពលកម្មអន្តរជាតិបានចាប់ផ្តើមកកើត ឡើងកាលពីឆ្នាំ១៨៨៦ នៅទីក្រុងឧស្សាហ កម្មដ៏ធំមួយឈ្មោះChicago មហាសន្និបាត សហព័ន្ធពលកម្មអាមេរិកបានផ្តល់សច្ចានុម័តិ សេចក្តីសម្រេចចិត្តបញ្ជាក់៖ " ចាប់ពីថ្ងៃ១ ខែឧសភា ឆ្នាំ១៨៨៦ តរៀងទៅ ថ្ងៃពលកម្មរបស់ពលករគ្រប់រូបគឺត្រឹម៨ម៉ោង"។
រូបភាពពណ៌នា។
ថ្ងៃ១ ខែឧសភា ត្រូវបានជ្រើសយកដោយសារថ្ងៃនេះជាថ្ងៃដំបូងនៃឆ្នាំគណនេយ្យនៅគ្រប់រោងចក្រ សហគ្រាសនៅប្រទេសអាមេរិក។ នៅថ្ងៃនេះ កិច្ចសន្យាការងាររវាងកម្មករនយោជិតនិងនិយោជកត្រូវបានចុះហត្ថលេខា។ និយោជកទោះបីដឹងមុនការសម្រេច របស់ពលករក៏មិនអាចរកលេសប្រកែកបានឡើយ។
ថ្ងៃ១ ខែឧសភា ឆ្នាំ១៨៨៦ អាស្រ័យសំណូមពររបស់ពលករមិនបានឆ្លើយតបគ្រប់គ្រាន់ ម្ល៉ោះហើយពលករទូទាំងប្រទេសអាមេរិក បានចូលរួមធ្វើកូដកម្ម សំដៅទៅលើការដាក់សម្ពាធបង្ខំនិយោជកអនុវត្តនូវការសំណូមពររបស់ខ្លួន។ ដំបូងគឺការធ្វើកូដកម្មនៅទីក្រុង Chicago។ មានមនុស្សប្រមាណ៤០.០០០មិនចូលធ្វើការ។ ពួកគាត់បានធ្វើមិទ្ទិន បាតុកម្ម ដោយមានបដាអក្សរ " ចាប់ពីថ្ងៃនេះទៅ គ្មានមេជាងរូបណាធ្វើការលើស៨ម៉ោងក្នុងមួយថ្ងៃទេ! ត្រូវតែអនុវត្តការធ្វើការ៨ម៉ោង សម្រាក៨ម៉ោង កម្សាន្តសប្បាយ៨ម៉ោង!"។ ថ្ងៃ២០ ខែមិថុនា ឆ្នាំ១៨៨៩ មហាសន្និបាតលើកទី១ នៃកុម្មុយនិស្តអន្តរជាតិ II បានសម្រេចចិត្តយកថ្ងៃ១ ខែឧសភាជារៀងរាល់ឆ្នាំ ធ្វើជាថ្ងៃស្ងើចសរសើកងកម្លាំង និងការប្រឆាំងរួមរបស់វណ្ណៈអធន។ នៅថ្ងៃ១ ខែឧសភា ឆ្នាំ១៨៩០ ជាលើកដំបូងទិវាពលកម្មអន្តរជាតិ បានចាត់តាំងឡើងដោយទ្រង់ទ្រាយទូទាំងពិភពលោក។
ឆ្នាំ១៩២០ យោងតាមការផ្តល់សច្ចានុម័តិរបស់ Lenin ប្រទេសសូវៀត(ចាស់) ជាប្រទេសដំបូងបង្អស់បានអនុញ្ញាតឲ្យប្រជាជនឈប់សម្រាកការងារនៅទិវាពលកម្មអន្តរជាតិថ្ងៃ១ ខែឧសភា។
នៅប្រទេសយើងវិញ ក្រោយពីបក្សកុម្មុយនិស្តដុងយ៉ៀង ឧប្បត្តិឡើង(ឆ្នាំ១៩៣០) វណ្ណៈពលករវៀតណាមក៏បានយកថ្ងៃ១ ខែឧសភាជារៀងរាល់ឆ្នាំធ្វើជាថ្ងៃកំពូលនៃចលនា តស៊ូប្រឆាំងអាណានិគម និងចក្រពត្តិ ដណ្ដើមឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ ដណ្តើមផលប្រយោជន៍ខាងសេដ្ឋកិច្ច-សង្គម។ សព្វថ្ងៃទិវាពលកម្មអន្តរជាតិថ្ងៃ១ ខែឧសភា បានក្លាយជាទិវាបុណ្យរបស់ប្រជាពលករវៀតណាម ថ្ងៃសម្តែងនូវចំណងសាមគ្គីមិត្តភាពជាមួយវណ្ណៈពលករនិងប្រជាពលករលើពិភពលោក៕
យោងតា http://tuyengiao.vn- ប្រែ៖ សុផន