បុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ តែងប្រារព្ធឡើងនៅពាក់កណ្តាលខែមេសា។ ឆ្នាំនេះ បុណ្យចូលឆ្នាំថ្មី ចាប់ពីថ្ងៃ១៤ ដល់ថ្ងៃ១៦ ខែមេសា ឆ្នាំ២០១៩។ សកម្មភាពថ្ងៃបុណ្យចូលឆ្នាំថ្មី ភាគច្រើនបានចាត់តាំងឡើងនៅក្នុងវត្តអារាម។
ខាងក្រោយនេះ គឺរូបភាពមួយចំនួនដែលអ្នកយកព័ត៌មានកាសែតកឹងភាសាខ្មែរ កត់ត្រានូវ សកម្មភាពសំខាន់ៗប្រព្រឹត្តឡើងក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ៖
លីធាន-មុនី
![បុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ](https://baocantho.com.vn/image/fckeditor/upload/2019/20190411/images/khmer/81.jpg)
ក្នុងអំឡុង៣ថ្ងៃចូលឆ្នាំថ្មី មាមីងខ្មែររៀបចំចង្ហាន់យកទៅវត្តប្រគេនព្រះសង្ឃ។
![បុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ](https://baocantho.com.vn/image/fckeditor/upload/2019/20190411/images/khmer/82.jpg)
មាមីងខ្មែរទៅវត្តរាប់បាត្រក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
![បុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ](https://baocantho.com.vn/image/fckeditor/upload/2019/20190411/images/khmer/83.jpg)
ឲ្យតែដល់ថ្ងៃបុណ្យចូលឆ្នាំថ្មី មាមីងខ្មែរតែងវេចនំ ដើម្បីយកទៅវត្តប្រគេនព្រះសង្ឃ និងជូនញាតិសន្តាន។
![បុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ](https://baocantho.com.vn/image/fckeditor/upload/2019/20190411/images/khmer/84.jpg)
ពិធីដង្ហែមហាសង្រ្កាន្ត(ទទួលទេវតាឆ្នាំថ្មី)។
![បុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ](https://baocantho.com.vn/image/fckeditor/upload/2019/20190411/images/khmer/85.jpg)
នៅថ្ងៃវារៈឡើងស័កមាមីងពុទ្ធបរិស័ទនិមន្តព្រះសង្ឃបង្សុកូលនៅចេតិយឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋាន។
![បុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ](https://baocantho.com.vn/image/fckeditor/upload/2019/20190411/images/khmer/86.jpg)
ក្នុងវត្តតែងចាត់តាំងកម្មវិធីសិល្បៈបម្រើជូនមាមីងទស្សនាកម្សាន្ត។