09/04/2019 - 17:30

សុក​ត្រាំង​

ទឹក​ប្រាក់​ជាង​៥៦​ពាន់​លាន​ដុង​ចាត់​ចែង​តេត​កង​ទ័ព​-ប្រ​ជា​ជន​

៥​ឆ្នាំ​កន្លង​ ស​កម្ម​ភាព​"តេត​កង​ទ័ព​-ប្រ​ជា​​ជន​"  ជា​មួយ​ប​ធាន​បទ​ "កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ខេត្ត​សុក​ត្រាំង​ វិល​រក​ប្រភ​ព​ដើម​" អំ​ណរ​​និ​ទា​ឃរ​ដូវ​" នៅ​ឃុំ​នា​នា​ ដូច​៖ មី​ភឿក​ ស្រុក​​មី​ទូ;​ ហ្វា​ទូ​១​ ស្រុក​មី​ស្វៀង​; ឡឹម​តឹង​ ស្រុក​ថាញ់​ទ្រី​; ទ្រឿង​ខាញ់​ ស្រុក​ឡុង​ភូ វិញ​ហ៊ីប​ ក្រុង​វិញ​ចូវ​៘ សម្រេច​បាន​ប្រ​សិទ្ធ​ភាព​យ៉ាង​ពិត​ប្រា​កដ​។ អង្គ​ភាព​ទាំង​នេះ​បាន​ជំ រុញ​ការងារ​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​ចូល​រួម​ក​សាង​និង​ជួស​ជុលសំ​ណង់​សា​ធារ​ណៈ​​មួយ​ចំ​នួន​ ដូច​៖ ក​សាង​ផ្លូវ​គមនា​គន៍​ជន​បទ​ ជីក​ស្តារ​ព្រែក​ប្រ​ឡាយ​បម្រើ​ការ​ផ​លិត​ ពង្រឹង​​និង​ជួស​ជុល​ជើង​ស្ពាន​៧១​ខ្សែ​​ ធ្វើ​រ​បង​ជូន​ប្រ​ជា​ជន​ចំ​នួន​២២​គ្រួ​សារ​ ប្រ​វែង​៣១៥​ម៉ែត្រ​ ទៅ​សួរ​សុខ​ទុក្ខ​​និង​ជូន​អំ​ណោយ​៥.៣១៩​ ចំ​ណែក​ដល់​គ្រួ​សារ​គោល​ន​យោ​បាយ​ គ្រួ​សារ​​ក្រី​ក្រ​ សង់​ផ្ទះ​២៦៧​ខ្នង​ ដូច​"ផ្ទះ​ឧប​ការ​​គុណ"​ "ផ្ទះ​មិត្ត​រួម​កង​" "ផ្ទះ​ម​ហា​សាម​គ្គី​" "ផ្ទះ​​មេត្តា​ធម៌​"៘ ទន្ទឹម​នឹង​នោះ​ ក៏​ចាត់​តាំង​​ផ្សារ​ណាត់និទា​ឃរ​ដូវ​នាំ​យក​ទំ​និញ​វៀត​ទៅ​ជន​បទ​ តាំង​ពិ​ព័រណ៍​ស​មិទ្ធផល​ក​សាង​ជន​​បទ​ថ្មី​ និង​សម្តែង​សិល្បៈ​បម្រើ​ជូន​ប្រ​ជា​ជន​ដោយ​មាន​កម្មា​ភិ​បាល​ យុទ្ធ​ជន​ ស​មា​ជិ​ក​ ស​មាគម​នា​រី​ សម្ព័ន្ធ​យុវ​ជន​ និង​ប្រ​ជា​ជនជាង​៣.៥០០​លើក​នាក់​ចូល​រួម​។ តាម​រយៈ​នោះ​ ក៏​បង្ក​បរិ​យាកាស​សប្បាយ​រីក​រាយ​ សាម​គ្គី ​រឹត​​បន្ដឹង​ចំ​ណង​មិត្ត​ភាព​រ​វាង​កង​ទ័ព​និង​ប្រ​ជា​ជន​។

 សម​មិត្ត​ង៉ោ​ហុ៊​ង​អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ ជូន​បណ័្ណ​សរ​សើរ​ដល់​ស​មូ​ហ​ភាព​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​សកម្ម​ភាព​"តេត​កង​ទ័ព​-​ប្រ​ជា​ជន​"។

តាម​វរស​នីយ៍​ឯក​ត្រឹង​វុាំ​ង​ឡូវ​ មេ​បញ្ជា​ការ​នៃ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ខេត្ត​ អនុ​ប្រ​ធាន​ប្រ​ចាំ​​ការ​នៃ​គណៈ​ចង្អុល​ការ​ "តេត​កង​ទ័ព​-ប្រ​ជា​​ជន​" ខេត្ត​សុក​ត្រាំង​ ចំ​នួន​ទឹក​ប្រាក់​សម្រាប់​ដំ​ណើរ​ការ​ស​កម្ម​ភាព​ "តេត​កង​ទ័ព​-ប្រ​ជា​ជន​" ដំ​ណាក់​កាល​២០១៥-​២០១៩​ គឺ​ជាង​៥៦​ពាន់​​លាន​ដុង​។ "​ តេត​កង​ទ័ព​-ប្រ​ជា​ជន​"  ​គឺ​ជា​ទម្រង់​​ស​កម្ម​ភាព​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​ មាន​អត្ថ​ន័យ​ន​យោ​បាយ​យ៉ាង​ជ្រាល​ជ្រៅ​  ជាក់​ស្ដែង​​របស់​ទូ​ទាំង​ប្រ​ព័ន្ធ​ន​យោ​បាយ​ ដោយ​បាន​មក​ចូល​រួម​តេត​នឹង​ជន​រួម​ជាតិ​នៅ​មូល​ដ្ឋាន​ត​ស៊ូ។​ ផ្តើម​ពី​នោះ ​ក្តី​ជំ​នឿ​របស់​ប្រ​ជា​ជន​ចំ​ពោះ​បក្ស​ ចំ​ពោះ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​កាន់​តែ​បាន​លើក​​កម្ពស់​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ និង​បញ្ជាក់​ច្បាស់​ពី​​ប្រ​សិទ្ធ​ភាព​នៃ​ស​កម្ម​ភាព​ អត្ថ​ន័យ​ន​យោ​បាយ​ ឆ្លង​តាម​រយៈ​ដំ​ណើរ​ការ​ស​កម្ម​ភាព​"តេត​កង​ទ័ព​-ប្រជា​ជន​"ម្តង​ៗ​ដែរ​៕ ​

                                  លី​ធាន​-លេង​មី

​ 

 

 

ចែករំលែកអត្ថបទ