01/04/2019 - 15:45

ឆ្លង​កាត់​ការ​លំ​បាក​ធ្វើ​មាន​

មក​កាន់​ភូមិ​ដៃ​តា​សួស​ ឃុំ​ថាញ់​ក្វើយ​ ស្រុក​មី​ស្វៀង​ ខេត្ត​សុក​ត្រាំង​ ហើយ​សួរ​រក​លោក​​លី​ក្វើង​ មា​មីង​ខ្មែរ​នៅ​ទី​នេះ​អ្នក​ណា​ក៏​ស្គាល់​​ទាំង​អស់ ថែម​ទាំង​ស្ងើច​សរ​សើរ​ពី​របៀប​រក​ស៊ី​ធ្វើ​មាន​របស់​គាត់​ទៀត​ផង​ ដោយ​រក​បាន​ប្រាក់​ចំ​ណូល​ជា​មធ្យម​ក្នុង​១​ឆ្នាំ​ជាង​១​ពាន់​លានដុង​ ផ្តើម​ពី​ធ្វើ​ស្រែនិង​ធ្វើ​សេ​វា​ភ្ជួរ​រាស់​ដី​។

លោក​លី​ក្វើង​។

លោក​ដាវ​ភឿង​ជី​កឿង អ​នុ​ប្រ​​ធានគណៈ​កម្មា​ធិ​ការ​ប្រ​ជា​​ជន​ឃុំ​ថាញ់​ក្វើយ​ បាន​ឧទ្ទេស​នាម​៖ “ជា​ច្រើន​​ឆ្នាំ​មក​នេះ​ លោក​លី​ក្វើង​ ត្រូវ​បាន​ចាត់​ទុក​ជា​ក​សិ​ករ​ស៊ូ​ទ្រាំ​លំ​បាក​ក្នុង​ការ​ធ្វើ​ការ​រក​ស៊ី​ មិន​អល់​អែក​អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ទៅ​ក្នុង​​ការ​ផលិ​ត​ស្រូវ​ដើម្បី​ធ្វើ​មាន​។  សព្វ​ថ្ងៃ​ គាត់​មាន​ដី​ស្រែ​ជាង​៣០​ហិក​តា​ និង​ជួយ​ដល់​ស​មា​ជិ​ក​ ក្រុម​ស​ហ​ការ​ផ​លិត​ ចេះ​អនុ​វត្ត​បច្ចេក​ទេស​ ផ​លិត​ពូជ​ស្រូវ​អ​តិ​ផល​ រក​បាន​ប្រាក់​ចំ​ណេញ​​ខ្ពស់​។ អា​ស្រ័យ​ហេតុ​នោះ​ លោក​លី​ក្វើង​ ត្រូវ​បាន​ចាត់​ទុក​ថាជា​ក​សិ​ករ​ខ្មែរ​គំ​រូ​មួយ​រូប​ធ្វើ​​មាន​​ គួរ​​ឲ្យ​កោត​សរ​សើរ​បំ​ផុត​នៅ​ភូមិ​ដៃ​តាសួស​នេះ​”។​ 

ដើម្បី​មាន​ផ្ទៃ​ដី​ជាង​៣០​ហិក​តា​ ប្តី​ប្រ​ពន្ធ​ លោក​លី​ក្វើង​ បាន​ឆ្លង​កាត់​ការ​លំ​បា​​ក​យ៉ាង​​ច្រើន​។ លោក​ក្វើង​ ​រ៉ាយ​រ៉ាប់​៖ “កាល​ទើប​រៀប​​កា​រ​ ខ្ញុំ​បាន​ឪ​ពុក​ម្តាយ​ទាំង​សង​ខាង​ចែក​ដី​ស្រែ​​ឲ្យ​៥​កុង​និង​ដី​ចម្ការ​១,៥​កុង​។ អា​ស្រ័យ​ហេតុ​នោះ​ ខួប​ឆ្នាំ​ប្ដី​ប្រ​ពន្ធ​ខ្ញុំ​មាន​ការ​ជាប់​រវល់​ជា​មួយ​​នឹង​ការ​ងារ​ស្រែ​ចម្ការ​ រ​ដូវ​ប្រាំង​គឺ​យក​ចំ​បើង​ គល់​ជញ្ជ្រាំង​ ដើម្បី​បណ្តុះ​ផ្សិត​រក​ប្រាក់​ចំ​ណូល​​បន្ថែម​។ ក្រោយ​ពី​ប្រ​មូល​ផល​ស្រូវ​ដំ​ណាំ​រួច​ គឺ​ទិញ​ជី​ ថ្នាំ​ទុក​បម្រុង​សម្រាប់​រដូវ​កាល​បន្ត​ ចំ​​ណែក​ប្រាក់​នៅ​សល់​គឺ​ទិញ​ដី​ស្រែ​។ ដោយ​សារ​កាល​ណោះ ​ដី​ស្រែ​នៅ​ថោក​ ម្ល៉ោះ​ហើយ​​សន្សែ​សន្សំ​បាន​ប្រាក់​ ខ្ញុំ​ទិញ​ម្តង​ពី​១​ដល់​៥​កុង​។  នៅ​ពេល​ទិញ​បាន​ម៉ា​ស៊ីន​ភ្ជួរ​ដី​ ក្រោយ​ពី​ភ្ជួរ​​ស្រែ​ផ្ទះ​រួច​ ខ្ញុំ​ទៅ​ស៊ី​ឈ្នួល​ភ្ជួរ​រាស់​ដី​  ឬ​ដឹក​ដី ​យក​ឈ្នួល​នា​រ​ដូវ​ប្រាំង​ជា​ដើម​ ដើម្បី​រក​ប្រាក់​​ចំ​ណូល​បន្ថែម​។ កាល​ណោះ​ ខ្ញុំ​គិត​ថា​នៅ​ជន​បទ​ត្រូវ​មាន​ដី​ស្រែ​ច្រើន​ទើប​អាច​ធ្វើ​មាន​បាន​ ម្ល៉ោះ​ហើយ​ខួប​ឆ្នាំ​ប្រឹង​ប្រែង​រក​ស៊ី​មិន​ខ្លាច​នឿយ​​ហត់ ប្រាក់​សន្សែ​សន្សំ​បាន​ទាំង​ប៉ុន្មាន​គឺទិញ​​ដី​ស្រែ​ទាំង​អស់​”។

  លោក​លី​ក្វើង​កំ​ពុង​ពិ​និត្យ​និង​ជួស​ជុល​ម៉ា​ស៊ីន​ត្រាក់​ទ័រ​ ម៉ា​ស៊ីន​ភ្ជួរ​

រាស់​ដី​ត្រៀមបម្រុងរ​ដូវ​ផ​លិត​ខាង​មុខ​។

ដើម្បី​ធា​នា​ការ​រៀប​ចំ​ដី​ចុះ​ពូជ​ទាន់​គ្នា​ លោក​លី​ក្វើង​ បាន​ទិញ​ម៉ា​ស៊ីន​ត្រាក់​ទ័រ​២​គ្រឿង​ ដើម្បី​ធ្វើ​ស្រែ​ផ្ទះ​ផង​ និង​ធ្វើ​សេ​វា​ភ្ជួរ​រាស់​ផង​។ ព្រម​ជា​មួយ​នោះ​ គាត់​ក៏​បាន​ស្វែង​យល់​រៀន​សូត្រ​ ដើម្បី​អនុ​វត្ត​បច្ចេក​ទេស​បន្ថយ​៣​ បង្កើន​៣ ​គប្បី​១​ បន្ថយ​៥​ IPM​។ល។ ផ្តើម​ពី​នោះ​ កាត់​បន្ថយ​បាន​ប្រាក់​ចំ​ណាយ​ក្នុង​ការ​ផ​លិត​ ហើយ​នៅ​តែ​បាន​ទិន្ន​ផល​ខ្ពស់​។ លោកលី​វ៉ើង​ ចែក​រំ​លែក​៖” ពី​មុន​នេះ​ ធ្វើ​ស្រែ​តាម​រ​បៀប​បុ​រាណ​ មួយកុង​ប្រើ​ស្រូវ​ពូជ​ជាង​២០​គី​ឡូ​ក្រាម​ ស្រូវ​ដុះ​​ក្រាស់ កើត​ជំ​ងឺ​ច្រើន​ រី​ឯ​ទិន្ន​ផល​ទាប​។ ខណៈ​ពេល​បាន​ចូល​រួម​ថ្នាក់​ហ្វឹក​ហាត់​របស់​ក្រុម​ហ៊ុន​ និង​ឃុំ​រៀប​ចំ​​បាន​វិ​ស្វ​ករ​ចុះ​មក​ណែ​នាំ​ដោយ​​ផ្ទាល់ ម្ល៉ោះ​ហើយ​ឥ​ឡូវ​នេះ ​ក្នុង​មួយ​កុង​ខ្ញុំ​ប្រើ​​ពូជ​ត្រឹម​ពី​១០​ដល់​១៥​គី​ឡូ​ក្រាម​ប៉ុណ្ណោះ​។  បាច​ជីត្រូវ​តាម​ពេល​វេ​លា​ ត្រូវ​កាល​កំ​ណត់​ ប្រើ​ថ្នាំ​ ចំ​ជំ​ងឺ​​ ម្ល៉ោះ​ហើយទិន្ន​ផល​ គុណ​ភាព​និង​ប្រាក់​​ចំ​ណេញ​ខ្ពស់​”៕      

       យ្វី​អាញ់​ -​ ​ធី

ចែករំលែកអត្ថបទ