នោះគឺការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម លោកត្រឹងត្វឹងអាញ់ នៅក្នុងពិធីធ្វើការជាមួយខេត្តសុកត្រាំង នៅថ្ងៃ២០ ខែមីនា ឆ្នាំ២០១៩ ស្តីពីស្ថានភាពអភិវឌ្ឍឧស្សាហ-ពាណិជ្ជកម្ម និងល្បឿនផ្សព្វផ្សាយអនុវត្តគម្រោងថាមពលនៅលើភូមិសាស្រ្តខេត្ត។
លោកត្រឹងត្វឹងអាញ់ រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម ថ្លែងការ
ក្នុងឱកាសធ្វើការជាមួយខេត្តសុកត្រាំង។
តាមប្រសាសន៍គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ការផលិត ឧស្សាហកម្មឆ្នាំ២០១៨ របស់ខេត្តបានកើនឡើងជាបន្ត សន្ទស្សន៍ភាព ផលិតឧស្សាហកម្មកើនជាង៧% បើប្រៀបនឹងឆ្នាំ២០១៧។ តម្លៃនីហរ័ណផលិតផលសរុបឆ្នាំ២០១៨ គឺ៧៨០លានUSD កើន៦% បើប្រៀបនឹងតំណាលពេលដូចគ្នា។ តាមការរៀបគម្រោងដល់ឆ្នាំ២០២០ សុកត្រាំងមាន១៩បណ្តុំឧស្សាហកម្ម ដោយផ្ទៃដីរួម៧៩៤ហិកតា។ ចំពោះល្បឿនផ្សព្វផ្សាយបណ្តាគម្រោងថាមពលមកដល់សព្វថ្ងៃ ខេត្តបានផ្តល់សេចក្តីសម្រេចពីគោលការណ៍វិនិយោគដល់គម្រោង វាយោអគ្គិសនីចំនួន៦ ដោយមានថាមពលសរុប១៨០MW។ ទន្ទឹមនឹងនោះ បានលើកជូនក្រសួងឧស្សាហពាណិជ្ជកម្មដោយបំពេញបន្ថែម៩គម្រោងទៀតទៅក្នុងការរៀបចំកម្រោង ដើម្បីបន្តគ្នា និងអភិ វឌ្ឍក្នុងដំណាក់កាល២០២០ ដោយថាមពលសរុប៧០៥MW។ គម្រោងការអភិវឌ្ឍអគ្គិសនីព្រះអាទិត្យខេត្តសុកត្រាំង ដល់ឆ្នាំ២០៣០ ត្រូវបានក្រសួងឧស្សាហពាណិជ្ជកម្មឯកភាព ខេត្តនឹងអភិវឌ្ឍប្រមាណ ៩៧៥MW។
ថ្លែងការក្នុងពិធីប្រជុំ រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម លោក ត្រឹងត្វឹងអាញ់ បានបញ្ជាក់៖ ទោះបីមានការជឿនលឿនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច បុ៉ន្តែសុកត្រាំងគ្រាន់តែឈរលេខ៩ នៅតំបន់វាលរាបទន្លេគឺវឡុងអំពីសន្ទស្សន៍អភិវឌ្ឍឧស្សាហកម្ម។ ការបង្ខិតជិតនឹងបែបបទពាណិជ្ជកម្មអេឡិកត្រូនិក ការចងសម្ព័ន្ធសមាហរ័ណសេដ្ឋកិច្ចអន្តរជាតិនៅយឺត។ ការ កសាងផ្លាកពាណិជ្ជកម្មសម្រាប់មុខទំនិញកសិកម្ម និងការចងសម្ព័ន្ធប្រើប្រាស់នីហរ័ណ ផលិត ផលនៅមានកម្រិត។ល។ រយៈពេលខាងមុន យោងលើមូលដ្ឋាន ពិនិត្យឡើងវិញបណ្តាសេចក្តីកំណត់ ក៏ដូចជាថ្លឹងថ្លែងប្រភពកម្លាំង ក្រសួងឧស្សាហពាណិជ្ជកម្ម និងអគ្គសម្ព័ន្ធក្រុមហ៊ុនថាមពលអគ្គិសនីវៀតណាម នឹងបន្តការជំនួយដល់ខេត្តសុកត្រាំងជម្នះការលំបាក អភិវឌ្ឍសេដ្ឋកិច្ចឧស្សាហពាណិជ្ជកម្ម និងបណ្តាដំណោះស្រាយជម្រុញរហ័សល្បឿនផ្សព្វផ្សាយបណ្តាគម្រោងការថាមពលសំខាន់ៗនៅលើភូមិសាស្រ្តខេត្តសុកត្រាំង៑"៕
យ្វីអាញ់-សុផន