18/03/2019 - 07:12

តឹប​សើុង​អនុ​វត្ត​សម្រេច​១៩​លក្ខ​ឋាន​ឃុំ​ជន​បទ​ថ្មី

ក្រោយ​រយៈ​ពេល​៥​ឆ្នាំ​ ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ​ ស្តី​ពី​ការ​ក​សាង​ជន​ប​ទ​ថ្មី​ មុខ​មាត់​ជន​បទ​និង​ជីវ​ភាព​ប្រ​ជា​ជន​ឃុំ​តឹប​សើុ​ង​ ស្រុក​ថ្កូវ​  ខេត្ត​ត្រា​វិញ មាន​ការ​លូត​លាស់​​យ៉ាង​ច្រើន​។ រ​ហូត​មកទល់​ពេលនេះ​ ឃុំ​តឹប​សើុ​ង​បាន​អនុ​វត្ត​សម្រេច​លក្ខ​ឋាន​ជន​បទ​ថ្មី​ ១៩​/១៩​  និងកំ​ពុង​ខ្នះ​ខ្នែង​បង្ហើយ​ការ​ងារ​មួយ​​ចំ​នួន​ ដើម្បី​ត្រៀម​លក្ខណៈ​ទ​ទួ​ល​ស្គាល់​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។ 

តាម​ដង​ផ្លូវ​ជាតិ​៥៣​ ត្រូវ​បាន​ប្រ​ជា​ជន​ដាំ​ផ្កា ​បង្ក​ឲ្យ​​មាន​សោ​ភណ​ភាព​ បរិ​ស្ថាន​។

ដើម្បី​អនុ​វត្ត​សម្រេច​លក្ខ​ឋាន​ស្ដី​ពី​ឃុំ​ជន​បទ​ថ្មី​ បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និងប្រ​ជា​ជន​ឃុំ​តឹប​សើុ​ង​ បាន​ខិត​ខំ​ផ្សព្វ​ផ្សាយនូ​វ​កម្ម​វិ​ធី​ គម្រោង​សេដ្ឋ​កិច្ច-សង្គម​ជា​ច្រើន​។ ផ្តើម​ពី​នោះ ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​បាន​វិ​និ​យោគ​ បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​តាម​ទិស​វិជ្ជ​មាន​ កៀរ​គរ​​ប្រ​​​​ភព​ទុន​វិ​និ​យោគ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ ទន្ទឹម​នឹង​នោះ គោល​ន​យោ​បាយ​សុ​ខុ​មាល ភាព​សង្គម​ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​យ៉ាង​ល្អ​ រួម​ចំ​ណែក​អនុ​វត្តសម្រេច​កម្ម​វិ​ធី​ទិស​​ដៅ​ជាតិ​ ក​សាង​ជន​បទ​ថ្មី​លើ​ភូមិ​សាស្រ្ត​ឃុំ​ត្រូវតាម​ផែន​ការ​។ មក​ទល់​ឥ​ឡូវ​ឃុំ​បាន​បំ​ផុស​​ចលនា​ប្រ​ជា​ជន​បង្វែរ​ផ្ទៃ​ដី៤០៤,៧៣​ហិក​តា​ ដែល​ផលិត​ស្រូវ​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​មក​ដាំ​ឈើហូប​ផ្លែ​គ្រប់​ប្រ​ភេទ​ មាន​ដូច​៖ ក្រូច​ថ្លុង​ ក្រូច​ពោធិ៍​សាត់​ ដូង​បាន​នាំ​មកប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ រួម​ចំ​ណែក​លើក​កម្ពស់​តម្លៃ​ផ​លិត​កម្ម​ជូន​មា​មីង​ក​សិ​ករ​។ 

ឃុំ​តឹប​សើុ​ង ជា​និច្ច​កាល​យក​ចិត្ត​ទុក​ដាក់​ បង្កើន​ប្រាក់​ចំ​ណូល​ និង​កាត់បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ ​ដោយ​រូប​ភាព​ជា​ច្រើន​ មាន​ដូច​៖  ឧបត្ថម្ភប្រ​ជា​ជន​បុល​ទុន​ពី​ធ​នា​គារ​គោល​ន​យោ​​បាយ​សង្គម​ ស​រុប​ជាង​១៣,៨ពាន់​លាន​ដុង​ គម្រោង​ជំ​នួយ​អភិ​វឌ្ឍ​ផលិត​កម្ម​ ចិញ្ចឹម​ជ្រូក​ គោ​នៅ​ភូមិបេន​ទ្រី​ ភូមិ​ដើម​ជ្រៃ និង​ភូមិ​ដុង​​សើុង ចំ​ណុះ​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​ ស​រុប​ថ​វិ​កា​ជាង​ ៣០០​លាន​ដុង​។ ជំ​រុញ​ដំ​ណើរ​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​កម្ម​ បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ បើក​វគ្គ​ហ្វឹក​ហាត់​ផ្ទេរ​ជូន​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ ជួយ​ប្រ​ជា​ជន​ក្តាប់ច្បាស់​ដំ​ណើរ​ការ​ផលិត​កម្ម​ ចិញ្ចឹម​សត្វ​សម្រេច​ប្រ​សិទ្ធ​ភាព​ខ្ពស់​។ ឆ្លងតាម​រយៈ​នោះ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​ និង​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​របស់​ឃុំ។​ ស​រុប​ចំ​ណូល​គិត​មធ្យ​មភា​គ​រប​ស់​ប្រ​ជា​ជន​ក្នុង​ឆ្នាំ២០១៨ ​គឺ​៤​១,៧៥​លាន​ដុង​/ម្នាក់​/ឆ្នាំ​។ ឆ្នាំ​២០១៨ ទូ​ទាំ​ង​ឃុំ​នៅ​មានគ្រួ​សារ​ក្រី​ក្រ​ចំ​នួន​​៩៦ ស្រូប​អត្រា​ ៣,៥២​%។ 

លោក​តាំង​យ្វី​ថាយ​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​​ប្រ​ជា​ជន​ឃុំ​តឹប​សើុង​ ឲ្យដឹង​៖ ​“គណៈ​ក​ម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​ឃុំ ​បាន​ធ្វើ​ការ​ស្រង់​មតិ​ “ភាព​ពេញ​ចិត្ត​របស់​ប្រ​ជា​ជន​ស្ដី​ពី​កសាង​ជន​បទ​ថ្មី​” និង​សម្រេច​អត្រាពេញ​ចិត្ត​ជាង​៩០%​ ស​ឲ្យ​ឃើញ​ថា​ ការ​ឯក​ភាព​ប្រ​ជា​ជន​មាន​យ៉ាង​ខ្ពស់​។​ ការ​ចលនា​ក​សាង​អា​គារ​វប្ប​ធម៌​​ជន​បទ​ថ្មី​ ទ​ទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​ពី​សំ​ណាក់​ប្រ​ជា​ជន​ មាន​ដូច​៖ ចូល​រួម​បរិច្ចាគ​ដី​ ដំ​ណាំ​ឈើ​ហូបផ្លែ​ ចូល​រួម​កម្លាំង​ពល​កម្ម​ក​សាង​ ផ្លូវ​ស្ពាន​ជន​បទ​ អនុ​វត្ត​ទម្រង់​អំ​ពូលអគ្គិស​នី​ បំ​ភ្លឺ​តាម​ផ្លូវ​ជាតិ​លេខ​៥៣ ​លេខ​៥៤​ ដាំ​ផ្កា​ធ្វើ​រ​បង​ ។ល។​ ឆ្លងតាម​រយៈ​នោះ​ មុខ​មាត់​ជន​បទ​មាន​​ការ​ផ្លាស់​ថ្មី​ សន្តិ​សុខ​សណ្តាប់​ធ្នាប់​ សុ​វត្ថិ​ភាព​សង្គម​បាន​លំ​នឹង​ កាត់​បន្ថយ​អត្រា​គ្រួ​សារ​​ក្រី​ក្រ​  បង្កើន​អត្រាពល​ករ​មាន​ការ​ងារ​ធ្វើ”​៕

​                                                                                                    សើុង​ម៉ា​ល័យ​ - ​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឃុំ​តឹប​សើុ​ង