នៅរដ្ឋធានីហាណូយ គណៈកម្មាធិការជនជាតិ បានរៀបចំសិក្ខាសាលាផ្តល់មតិយោបល់ លើគម្រោង ផ្តល់មតិយោបល់លើសេចក្ដីព្រាងរបាយកាណ៍គម្រោង ទូទៅដើម្បីវិនិយោគទុនអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច តំបន់មានលក្ខណៈសេដ្ឋកិច្ច-សង្គមលំបាក ដំណាក់កាល២០២១-២០២៥។
លោកយ៉ាងអាជូ អនុប្រធានក្រុមប្រឹក្សាជនជាតិរបស់រដ្ឋសភាថ្លែងយោបល់ក្នុងសិក្ខាសាលា។
រយៈពេលកន្លង គណៈកម្មាធិការជនជាតិបានប្រគល់ភារកិច្ចកសាងគម្រោងដើម្បីរាយការណ៍ជូនរដ្ឋាភិបាល និងលើកជូនរដ្ឋសភានីតិកាល XIV នៅក្នុងសម័យប្រជុំលើកទីប្រាំមួយ(ចុងឆ្នាំ២០១៩)។ គម្រោង ត្រូវបានកសាងឡើងសំដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គម គ្រប់ជ្រុងជ្រោយ ប្រកបដោយនិរន្តរភាពតំបន់ជនជាតិភាគតិច ជំរុញការកាត់បន្ថយភាពក្រីក្រ កាត់បន្ថយសន្សឹមៗតំបន់លំបាកខ្លាំង បង្កើនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពង្រីកសក្តានុពល ឧត្តមភាពតំបន់នីមួយៗ អភិវឌ្ឍការអប់រំនិងបណ្តុះបណ្តាល លើកកម្ពស់គុណ ភាពថែទាំសុខភាពជូនប្រជាជន អភិរក្សនិងពង្រីក វប្បធម៌ដ៏ល្អវិសេសរបស់ជនជាតិភាគតិច អភិវឌ្ឍប្រភពធនធានមនុស្សតំបន់ជនជាតិភាគតិច បង្កើនទាំងបរិមាណនិងគុណភាពកងជួរកម្មាភិបាលជាជនជាតិភាគតិច ពង្រឹងប្រព័ន្ធនយោបាយមូលដ្ឋាន រក្សាលំនឹងផែនមហាសាមគ្គីជនជាតិ ធានាលំនឹងសន្តិសុខការពារប្រទេស។
ក្នុងអង្គសិក្ខាសាលា អ្នកតំណាងភាគច្រើនបានសម្តែងច្បាស់នូវការឯកភាពខ្ពស់លើសេចក្ដីព្រាងគម្រោងរបាយកាណ៍។ អ្នកតំណាងមួយចំនួនបានស្នើ គម្រោងគប្បីប្រមូលផ្តុំទៅលើទិសដៅ វាយតម្លៃជាទូទៅផ្នែកវិជ្ជមាន និងបទពិសោធន៍លើវិស័យវិនិយោគកសាង អភិវឌ្ឍផលិតកម្ម ធានាសុខុមាលភាពសង្គម សន្តិសុខការពារប្រទេស។ គប្បីមានការវាយតម្លៃភាពជាក់ស្តែងនៃគោលនយោបាយ និងការងារគ្រប់គ្រងប្រព័ន្ធគោលនយោបាយ កម្រិតនៃការជះឥទ្ធិពលរបស់គម្រោងចំពោះគោលនយោបាយផ្សេងៗទៀត។ គម្រោងគួរធ្វើឲ្យច្បាស់តួនាទីរបស់ គណៈកម្មាធិការជនជាតិក្នុងកិច្ចចង្អុលការ និងប្រតិបត្តិការ។ ទន្ទឹមនឹងនោះ គឺការទទួលខុសត្រូវរបស់ក្រសួង ផ្នែក ភូមិភាគនានា (ចាប់ពីខេត្តរហូតដល់ស្រុក ឃុំ)។ គិតគូរដើម្បីរៀបចំរចនាសម្ព័ន្ធប្រភពកម្លាំងវិនិយោគ ធានាភាពអាចអនុវត្តបាន។ ប្រមែប្រមូលគោលនយោបាយ កាត់បន្ថយដើមទង ដើម្បីការអនុវត្តគម្រោងសម្រេចបានប្រសិទ្ធភាពខ្ពស់៕
យោង៖ http://cema.gov.vn