ជនរួមជាតិបាណា មកពីឃុំតឺតុង ស្រុកក្បាង ខេត្តយ៉ាឡាយ ទើបរៀបចំសម្តែងបង្ហាញឡើងវិញនូវទំនៀមផ្លុំត្រចៀកដ៏វិសេសរបស់ជនរួមជាតិផងខ្លួន ក្នុងក្របខ័ណ្ឌសកម្មភាពនៃសប្តាហ៍ “មហាសាមគ្គីបណ្តាជនជាតិ-បេតិកភណ្ឌវប្បធម៌ វៀតណាម ” ឆ្នាំ២០១៨ នៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិវៀតណាម (ដុងម៉ូ សឺនតី ហាណូយ)។
ធម្មតា ក្នុងមួយឆាកជីវិតរបស់ជនជាតិបាណា ពិធីផ្លុំត្រចៀកគឺពិធីបានអនុវត្តមុនដំបូងបង្អស់ក្នុងបណ្តាពិធីទាំងឡាយ។ លោកអាចារ្យធ្វើពិធីផ្លុំត្រចៀក ដើម្បីបួងសួង សុំសេចក្ដីសុខ ដាក់ឈ្មោះឲ្យទារកទើបកើត ព្រមទាំងដឹងគុណចំពោះអារក្សអ្នកតា និងធ្វើការបួងសួងសុំឲ្យទារកមានសុខភាពល្អ ឆ្លាតវៃ ក្លាយជាមនុស្សល្អក្នុងគ្រួសារ និងសហគមន៍៕
ប្រភពៈ vinaculto.vn - ថាច់ធី
លោកអាចារ្យ លាបឈាមសត្វទៅលើដើមនេវ (បង្គោលសម្រាប់សែន)។
លោកអាចារ្យ កំពុងធ្វើពិធីសែនបួងសួងនៅទីលាន។
លោកអាចារ្យ ធ្វើពិធីសែនបួងសួងដល់អារក្ស អ្នកតា សុំជួយថែរក្សាការពារដល់ទារក។
ពិធីចោះត្រចៀកឲ្យក្មេងស្រី។
ក្មេងស្រី បានម្តាយនាំចូលរួមក្នុងពិធីបុណ្យជាមួយអ្នកភូមិ។