ឆ្នាំកន្លង ស្រុកចូវថាញ់ ខេត្តសុកត្រាំង អនុវត្តល្អគោលនយោបាយគិតគូរជីវភាពជូនជនរួមជាតិខ្មែរ ឧបត្ថម្ភអភិវឌ្ឍ ផលិតកម្ម កសាងហេដ្ឋារចនាសម្ព័ន្ធជនបទ រួមចំណែកលើកស្ទួយជីវភាពសម្ភារៈនិងស្មារតីជូនប្រជាជន។
លោកត្រឹងណា នៅភូមិពាងសំរឹទ្ធ ឃុំអានហ៊ីប រីករាយពេលទទួលបានផ្ទះមេត្តាធម៌។
ចូវថាញ់ មានជនរួមជាតិខ្មែររស់នៅ៤៨,៩៧%។ ដោយកំណត់ច្បាស់ការងារជនជាតិ ជាភារកិច្ចមួយក្នុងចំណោមភារកិច្ចចាំបាច់ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាសន្តិសុខការពារប្រទេសលើភូមិសាស្រ្ត ម៉្លោះហើយប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការបក្សនិងរដ្ឋអំណាចស្រុកគ្រប់ថ្នាក់ តែងក្តោបក្ដាប់មតិយោបល់គោលបំណងរបស់ប្រជាជនបានទាន់ពេល ។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយ ចលនាប្រជាជន ជម្នះលំបាក ឈានឡើងពង្រីកសេដ្ឋកិច្ច បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាព។
ទន្ទឹមនឹងនោះ ស្រុកចូវថាញ់ ក៏បានផ្សព្វផ្សាយនូវគោលនយោបាយជាច្រើន ដើម្បីគិតគូរជីវភាពជូនជនរួមជាតិខ្មែរ។ តាមប្រសាសន៍ លោកថាច់រឹទ្ធិ ប្រធានការិយាល័យជនជាតិ ស្រុកចូវថាញ់ ឆ្នាំ២០១៨ កម្មវិធី១៣៥ សរុបថវិកាដែលបានផ្តល់សច្ចាប័នចំនួន៦.៣១៩លានដុង ក្នុងនោះ ឧបត្ថម្ភកសាងហេដ្ឋារចនាសម្ព័ន្ធ ឃុំ ភូមិលំបាកពិសេសចំនួន៤.៧៥៥លានដុង ជួសជុសសំណង់លើភូមិសាស្រ្តភូមិលំបាកពិសេសចំនួន២៧០លានដុង ឧបត្ថម្ភផលិតកម្ម ឧបត្ថម្ភបង្កើតមុខរបររកស៊ីចំនួន៩៩៤លានដុង ពង្រីកទម្រង់កាត់បន្ថយភាពក្រីក្រចំនួន៣០០លានដុង។ គម្រោងផ្គត់ផ្គង់អគ្គិសនីជូនគ្រួសារប្រជាជននៅតំបន់ជនជាតិភាគតិច ក្នុងនោះ តភ្ជាប់អគ្គិសនីប្រើប្រាស់ជូនប្រជាជន ចំនួន១.១២៣គ្រួសារ សម្រេច៥៦១,៥%ភាគកម្រិតនៃសេចក្តីសម្រេចចិត្ត ក្នុងនោះ មានគ្រួសារជនរួមជាតិខ្មែរចំនួន៧២១គ្រួសារ សម្រេច៧២១%ភាគកម្រិត បង្កើនចំនួនគ្រួសារមានអគ្គិសនីប្រើប្រាស់ធានាសុវត្ថិភាព បច្ចេកទេសចំនួន២៩.៧១២គ្រួសារ សម្រេច៩៩,១១%នៃចំនួនគ្រួសារប្រជាជនរួមក្នុងស្រុក ក្នុងនោះ មានគ្រួសារប្រជាជនខ្មែរចំនួន១៣.៥៥៥គ្រួសារ ស្រូបអត្រា៩៨,៣៧%នៃចំនួនគ្រួសារជនរួមជាតិខ្មែរ។ ទូទាំងស្រុកមានប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាល សម្រេច៩៨,០៤% ក្នុងនោះ អត្រាគ្រួសារជនជាតិភាគតិចបានទទួលផលពីធានារ៉ាប់រងសុខាភិបាលសម្រេច១០០%។ គោលនយោបាយសុខុមាលភាពសង្គម ត្រូវបានទូទាំងប្រព័ន្ធនយោបាយនិងសង្គមយកចិត្តទុកដាក់។ ចាប់ពីឆ្នាំ២០១៥ រហូតមកទល់នឹងបច្ចុប្បន្ន ស្រុកបានជួសជុល សាងសង់ផ្ទះបាន៣៧០ខ្នង ដោយទឹកប្រាក់សរុបជាង១០,១៤ពាន់លានដុង ជូនគ្រួសារឋិតក្នុងក្របខ័ណ្ឌគោលនយោបាយ និងគ្រួសារក្រីក្រ គ្រួសារជនជាតិខ្មែរ។ លោកត្រឹងណា នៅភូមិពាងសំរឹទ្ធ ឃុំអានហ៊ីប ឲ្យដឹង៖ “គ្រួសារខ្ញុំបានរដ្ឋសង់ផ្ទះឧបការគុណជូនដោយតម្លៃជិត៥០លានដុង។ មានផ្ទះសម្បែងសមរម្យ គ្រួសារខ្ញុំត្រេកអរណាស់និងអរគុណដល់បក្ស រដ្ឋ ដែលបានយកចិត្តទុកដាក់គិតគូរ”។
អាស្រ័យអនុវត្តល្អនូវរបបគោលនយោបាយ អភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនជាតិភាគតិច ម៉្លោះហើយ ឆ្នាំ២០១៨ អត្រាគ្រួសារក្រីក្ររបស់ស្រុកកាត់បន្ថយនៅ៩,៨៣% ខិតខំក្នុងឆ្នាំ២០១៩ កាត់បន្ថយនៅតែ៥,៩៨%៕
ត្រឿងផល-មុនី