24/12/2018 - 15:29

ប្រ​សិទ្ធ​ភាព​នៃ​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​អធិប​តេយ្យ​ទឹក​ដី សន្តិ​សុខ​ព្រំ​ដែន​ស​មុទ្រ

រយៈ​ពេល​កន្លង ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា ចំ​ណុះ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង   បាន​សហ​ការ​ជា​មួយ​នឹង​ឃុំ​ឡា​យ​ហ្វា   ក្រុង​វិញ​ចូវ ស​កម្ម​ផ្សព្វ​ផ្សាយ​នូវ​ចលនា​"   ទូ​ទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​អធិប​តេយ្យ​ទឹក​ដី សន្តិ​សុខ​ព្រំ​ដែន​ ស​មុទ្រ​" ផ្សារ​ភ្ជាប់​នឹង​ការ​ក​សាង​ឃុំ​ឡាយ​ហ្វា រឹង​មាំ​គ្រប់​ជ្រុង​ជ្រោយ​។ ចលនា​នេះ បាន​ពង្រីក​នូ​វ​ប្រ​សិទ្ធ​ភាព​ជា​វិជ្ជ​មាន​។

វរសេនីយ៍​ឯក​ង្វៀន​ក្វឹក​កឿង​ ស្នង​ការ​ន​យោ​បាយ​នៃ​កង​ទ័ព​ការ​ពា​រ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង ជូន​ប័ណ្ណ​សរសើរ​ដល់​សមូហ​ភាព​​និង​បុគ្គល​ដែល​សម្រេច​បាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​អនុ​វត្ត​ការ​ចលនា​នៅ​ឃុំ​ឡាយ​ហ្វា។​

តាម​ប្រ​សាសន៍​វរ​សេនីយ៍​ឯក​បម្រុង ឡេ​វ៉ាន់​ត្វង ប្រ​ធាន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា ​ឆ្នាំ​២០១៨ ប៉ុស្តិ៍​បាន​សហ​ការ​នឹង​ឃុំ​ឡា​យហ្វា រៀប​ចំ​ផ្សព្វ​ផ្សាយ​ពី​គោល​មា​គ៌ា គោល​ការណ៍​គោល​ន​យោ​បាយ​របស់​បក្ស ច្បាប់​របស់​រដ្ឋ​បាន​១៦​លើក​   ពិ​សេស ​  គឺ​អំ​ពី​អធិប​តេយ្យ​ដែន​    ស​មុទ្រ​ កោះ ​និង​ដោះ​ស្រាយ​វិ​វាទ​អធិប​តេយ្យ​ស​មុទ្រ​ខាង​កើត។​ល។  ក្នុង​ការ​ឃោស​នា​ផ្សព្វ​ផ្សាយ​នោះ មាន​កម្មា​ភិ​បាល​  យុទ្ធ​ជន​ សម្ព័ន្ធ​យុវ​ជន​សមា​ជិក​សមា​គម​និង​ប្រ​ជា​ជន​ចូល​រួម​ជាង​១.៧២០​លើក​នាក់​។ ឆ្លង​តាម​រយៈ​នោះ ស្មារ​តី​គោ​រព​តាម​រដ្ឋ​ធម្ម​នុញ្ញ ក្រឹត្យ​ច្បាប់​របស់​កម្មា​ភិ​បាល​ បក្ខ​ជន​ និង​ប្រ​ជា​​ជន ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​បាន​លើក​កម្ពស់​។ ជា​ពិ​សេស គឺ​មាន​បុគ្គល​ចំ​នួន​១.១០០​នាក់ និង​គ្រួ​សារ​ចំ​នួន​៣៣០ បាន​ស្ម័គ្រ​ចិ​ត្ត​ចុះ​ឈ្មោះ​ចូល​រួម​ចលនា​"ទូ​ទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​អធិ​ប​តេយ្យ​ទឹក​ដី សន្តិ​សុខ​ដែន​ស​មុ​ទ្រ​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី"​។ ក្រៅ​ពី​នោះ អង្គ​ភាព​នៅ​ទាំង​ធ្វើ​ការ​ក្ដោ​ប​ក្តាប់​ស្ថាន​ភាព​និង​សហ​ការ​ដើរ​ល្បាត​លើ​ភូមិ​សាស្រ្ត​បាន​៥៤​លើក ដោយ​មាន​កម្មា​ភិ​បាល​ចូល​រួម​៣៤៦​លើក​នាក់​។ ឆ្លង​តាម​រយៈ​នោះ រំ​សាយ​ករណី​លេង​ល្បែង​ស៊ី​សង​បាន​៣២​កន្លែង​ ចាប់​បាន​ភ័ស្ដុ​តាង​៤​ករណី​ដែល​លេង​ល្បែង​​ស៊ី​សង​ ជល់​មាន់​ មាន​មុខ​សញ្ញា​១១​នាក់  និង​បើក​យុទ្ធ​នា​ការ​បាន​ពី​រ​លើក​ វាយ​ស​ម្រុក​មុខ​សញ្ញា​១៨​នាក់​។ល។

ឆ្នាំ​កន្លង​ហើយ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា បន្ត​ការ​អនុ​វត្ត​ទម្រង់​រក​ស៊ី​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ចំ​នួន​១៧​ទម្រង់​ ផ្តើមពី​ប្រ​ភព​ទុនពី​គម្រោង​វិ​និ​យោគ​និង​ហ៊ុន​ទុន​របស់​សម្ព័ន្ធ​យុវ​ជន​     ស​មា​ជិក​សមា​គម​នៃ​គណៈ​ផ្នែក អង្គ​ការ​ម​ហា​ជន​ឃុំ ជួយ​ដល់​គ្រួ​សារ​ជា​ច្រើន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ លោក​លី​តែន ប្រ​ធាន​ភូមិ​ព្រៃ​ជាប់​ ឃុំ​ឡា​យហ្វា ឲ្យ​ដឹង​៖ "ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មា​មីង​ខ្មែរ​នៅ​ក្នុង​ភូមិ​កាន់​តែ​យល់​ដឹង​ពី​ច្បាប់​ ស​កម្ម​ចូល​រួម​នឹង​រដ្ឋ​អំ​ណាច​បង្ការ​ទប់​ស្កាត់​ ប​រិ​ហារ​ឧក្រិដ្ឋ​កម្ម មិន​ស្តាប់​តាម​ពាក្យ​ញុះ​ញង់​របស់​ជន​អា​ក្រក់​។ ជា​ពិ​សេស ​គឺពេល​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ចូល​រួម​ឧបត្ថម្ភ​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​បាន​បុល​ទុន​   កសាង​ទម្រង់​ធ្វើ​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព មា​មីង​កាន់​តែ​ជឿ​ជាក់​លើ​គោល​មា​គ៌ា គោល​ន​យោ​បាយ​របស់​បក្ស​និង​រដ្ឋ​"។

វរសេនីយ៍​ឯក​ង្វៀន​ក្វឹក​កឿង    ស្នង​ការ​ន​យោ​បាយ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង    ឲ្យ​ដឹង​៖ "រយៈ​ពេល​កន្លង​ជា​មួយ​នឹង​កិច្ច​សហ​ការ​ស្អិត​ល្មួត​ ក្នុង​ការ​ផ្សព្វ​ផ្សាយ​រ​វាង​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន និង​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ឡាយ​ហ្វា ម្ល៉ោះ​ហើយ​ ការ​ចលនា​ "ទូ​ទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​អធិប​តេយ្យ ទឹក​ដី​សន្តិ​សុខ​ព្រំ​ដែន​ស​មុទ្រ​" បាន​ប្រ​ជា​ជន​ចូល​រួម​យ៉ាង​​ស​កម្ម​។ នៅ​ពេល​ខាង​មុខ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​នឹង​ចង្អុល​ការ​ដល់​អង្គ​ភាព​នា​នា​បន្ត​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​អប់​រំច្បាប់​​ដល់​ប្រជា​ជន; ពង្រីក​ប្រ​សិទ្ធ​ភាព​តួ​នា​ទី​របស់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​; ក​សាង​និង​ពង្រឹង​ពង្រីក​​មូល​ដ្ឋាន​ន​យោ​បាយ​ កម្លាំង​ប្រ​ដាប់​អា​វុធ​រឹង​មាំ​; ក​សាង​ខឿន​ការ​ពារ​ប្រ​ទេស​ទូ​ទាំង​ប្រ​ជា​​ជន ផ្សារ​ភ្ជាប់​នឹង​ជំ​ហរ​យុទ្ធ​សាស្រ្ត​សន្តិ​សុខ​ប្រ​ជា​ជន​រឹង​មាំ;​ ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម កាត់​បន្ថ​យ​ភាព​ក្រី​ក្រ​នៅ​ភូមិ​ភាគ​ ផ្សារ​ភ្ជាប់​នឹង​ចលនា​"  ក​សាង​ជន​បទ​ថ្មី    ទី​ក្រុង​ស៊ី​វិ​ល័យ​"។ ជា​ពិ​សេស​បន្ត​ការ​ឃោស​នា ចលនា​ប្រ​ជា​ជន​ចុះ​ឈ្មោះ​ចូល​រួម​ការ​ចលនា "ម​ហា​ជន​ចូល​រួម​ការ​ពារ​អធិប​តេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​" ដើម្បី​រួម​ចំ​ណែក​​រក្សា​លំ​នឹង​ន​យោ​បាយ សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​នៅ​ភូមិ​ភាគ​"៕

យ្វីអាញ់-វិមាន

ចែករំលែកអត្ថបទ