មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមកសិករវៀតណាម នីតិកាលទី៧ អាណត្តិកាល២០១៨-២០២៣ សម្រេចដោយជោគជ័យល្អប្រសើរ។
គណៈប្រតិបត្តិការមជ្ឈិមសមាគមកសិករវៀតណាមនីតិកាល៧
ចេញបង្ហាញមុខក្នុងមហាសន្និបាត
ប្រព្រឹត្តឡើងចាប់ពីថ្ងៃ១១ដល់១៣ខែធ្នូ មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគម កសិករវៀតណាម នីតិកាលទី៧ ជាព្រឹត្តិការណ៍នយោបាយយ៉ាងសំខាន់របស់វណ្ណៈកសិករនិងប្រជាជនទូទាំងប្រទេស។ ជាឱកាសដើម្បីផ្សព្វផ្សាយលើកកម្ពស់ស្មារតី គ្រប់ថ្នាក់ គ្រប់ផ្នែក និងគ្រប់ស្រទាប់ប្រជាជន ស្ដីពីឋានៈតួនាទី ភារកិច្ចរបស់វណ្ណៈកសិករនៃសមាគមកសិករវៀតណាមក្នុងការអភិវឌ្ឍកសិកម្មរុងរឿង កសិករសម្បូរធូរធារ ជនបទជឿនលឿន ស៊ីវិល័យ។
ក្នុងអង្គសន្និបាត តំណាងទាំងឡាយបានប្រមូលផ្ដុំពិភាក្សា ផ្ដល់មតិយោបល់កែលម្អនិងផ្តល់សច្ចានុម័តលើឯកសារសំខាន់ៗដូចជា៖ ធ្វើរបាយការណ៍នយោបាយរបស់គណៈប្រតិបត្តិការមជ្ឈិមសមាគមកសិករវៀតណាម នីតិកាលទី៦ ជាមួយបធានបទ៖
កសាងសមាគមកសិករវៀតណាមស្អាតស្អំ រឹងមាំ ពង្រីកតួនាទីរបស់សមាគមនិងវណ្ណៈកសិករក្នុងការអភិវឌ្ឍកសិកម្មរុងរឿង កសិករសម្បូរធូរធារ ជនបទជឿនលឿន ស៊ីវិល័យ។ សេចក្ដីព្រាងលក្ខន្តិកៈសមាគមកសិករវៀតណាម (វិសោធនកម្ម)។ របាយការណ៍វិវេចនារបស់គណៈប្រតិបត្តិការមជ្ឈិមសមាគមកសិករវៀតណាម នីតិកាល៦ និងបោះឆ្នោត គណៈប្រតិបត្តិការមជ្ឈិមសមាគមកសិករវៀតណាម នីតិកាល៧ អាណត្តិកាល២០១៨-២០២៣។
មហាសន្និបាតបានអនុមតិ១០០% ឆ្លងតាមរយៈភាគកម្រិតប្រឡងប្រណាំងចំនួន១៤ក្នុង អាណត្តិកាល២០១៨-២០២៣។ ទិសដៅមួយក្នុងចំណោមទិសដៅសំខាន់នោះគឺខិតខំធ្វើយ៉ាងណាដើម្បីកម្មាភិបាលនិងសមាជិកទាំង១០០% ត្រូវបានផ្សព្វផ្សាយ ចលនាអប់រំនូវគោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋនិងសេចក្ដីសម្រេចរបស់សមាគមកសិករ វៀតណាម។ ដោយមានសមាជិកតិចបំផុតគឺ៦០%បានតាមដានព័ត៌មានលើប្រព័ន្ធអឺនធើណិត។ល។ តំណាងបានដាក់ចេញភារកិច្ចចំនួន៥ និងដំណោះស្រាយសម្រាប់អាណត្តិកាល២០១៨-២០២៣។
មហាសន្និបាតបានបោះឆ្នោតសមាជិកគណៈប្រតិបត្តិការមជ្ឈិមសមាគមកសិករវៀតណាម នីតិកាល៧ (អាណត្តិកាល២០១៨-២០២៣) ចំនួន១១៩រូប ។ លោកថៅស្វឹនស៊ុង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈប្រតិបត្តិការមជ្ឈិមសមាគមកសិករវៀតណាម នីតិកាល៦ បានជាប់ឆ្នោតសាជាថ្មីក្នុងតំណែងជាប្រធានគណៈប្រតិបត្តិការមជ្ឈិមសមាគមកសិករវៀតណាម នីតិកាល៧ អាណត្តិកាល២០១៨-២០២៣៕
ប្រភពៈ TTXVN- ថាច់ធី