“ចូលរួមស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី គឺសុទ្ធតែជាកីឡាករពូកែៗនិងមានពិសោធន៍ច្រើនឆ្នាំ។ ចំណែកប្អូន គឺជាលើកដំបូងចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ។ នៅពេលទទួលបានមេដាយសំរឹទ្ធប្អូនរំភើបចិត្តខ្លាំងណាស់ ផ្តើមពីនោះ បានជួយជម្រុញស្មារតីប្អូនកាន់តែជឿជាក់លើខ្លួនឯង”-សើុំនខើប កីឡាករប៉េតង់(Petanque) ខេត្តសុកត្រាំង ចែករំលែកដូច្នេះ។
កីឡាករសើុំនខើប ហ្វឹកហាត់ត្រៀមចូលរួមប្រកួតនៅមហាសន្និបាតកីឡាអប់រំកាយ
ទូទាំងប្រទេស។
ទោះជាស៊ីហ្គេមលើកទី២៩កន្លងទៅហើយ ប៉ុន្តែ ពេលរំលឹកដល់ស្នាដៃសើុនខើប សប្បាយចិត្តខ្លាំងណាស់។ ពីព្រោះលទ្ធផលនេះមិនត្រឹមតែជួយឲ្យប្អូនរីកមុខជាមួយនឹងកីឡាករទាំងឡាយរបស់ខេត្តប៉ុណ្ណោះទេ នៅទាំងរួមចំណែកនាំមកមេដាយសំរឹទ្ធជូនក្រុមកីឡាវៀតណាមទៀតផង។ សើុំនខើប ឲ្យដឹង៖ “ស៊ីហ្គេមគឺជាទីលានប្រកួតដ៏ធំមួយប្រមូលផ្តុំកីឡាករពូកែៗនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដូច៖ ថៃ ឡាវ កម្ពុជា ម៉ាឡេស៊ី។ល។ ពេលប្រកួតវិញ្ញាសាទោលបុរស ប្អូនមានទំនុកចិត្តណាស់ បោះចំគោលដៅយកឈ្នះលើគូប្រកួត។ អាស្រ័យហេតុនោះ ជួយឲ្យប្អូនមានកម្លាំងចិត្តនិងបទពិសោធន៍ក្នុងការប្រកួត”។ គ្រូបង្វឹកវិញ្ញាសាប៉េតង់ឡេធីអាញ់ធឿក ឲ្យតម្លៃ៖ សើុនខើប ជាកីឡាករវ័យក្មេងម្នាក់ហាត់ពត់ពុំទាន់បាន១០ឆ្នាំផង ប៉ុន្តែបានជ្រើសទៅប្រកួតនៅស៊ីហ្គេម ប្រការនេះបញ្ជាក់ថា ប្អូនគឺជាកីឡាករគ្រប់លក្ខណៈ។ ឆ្នាំ២០០៩ ពេលបានជ្រើសចូលក្លឹបកីឡាប៉េតង់ខេត្ត កាលនោះ សើុំនខើប ទើបតែអាយុ១៤ឆ្នាំ។ ពីព្រោះប្អូនមានទេពកោសល្យបោះប៉េតង់ ក្រោយពីរយៈកាល១ឆ្នាំហាត់ពត់ គ្រូបង្វឹកឲ្យប្អូនចូលរួមក្នុងពិធីក្រកួតដណ្តើមពានរង្វាន់វ័យក្មេងទូទាំងប្រទេស។ គ្រូបង្វឹក ឡេធីអាញ់ធឿក បញ្ជាក់៖ “បើប្រៀបជាមួយនឹងមិត្តរួមវគ្គហ្វឹកហាត់ សើុំនខើប មានបច្ចេកទេសបោះប៉េតង់លេចធ្លោជាង។ ព្រោះហេតុនោះ ពេលសម្រេចឲ្យចូលរួមប្រកួតក្នុងពិធីដណ្តើមពានរង្វាន់កីឡាប៉េតង់វ័យក្មេងទូទាំងប្រទេស គឺប្អូនសម្រេចបានលទ្ធផលល្អ ពិសេស គឺបច្ចេកទេសបោះប៉េតង់”។
កីឡាករប៉េតង់ សើុំនខើប កើតនៅអនុសង្កាត់៤ សង្កាត់៨ ក្រុងសុកត្រាំង ហើយទីនេះគឺជាកន្លែងដែលមានចលនាវិញ្ញាសាកីឡាប៉េតង់រីកចម្រើនបង្គួរ ម្ល៉ោះហើយ សើុំនខើប តែងបាន”រៀមច្បង”ជួយណែនាំពីវិធីសាស្រ្តនិងរបៀបលេង។ ពេលបានជ្រើសចូលក្លឹបកីឡាប៉េតង់ខេត្តសុកត្រាំង បានហ្វឹកហាត់មានរបៀបរៀបរយ ប្អូនក្ដាប់បានបច្ចេកទេសយ៉ាងរហ័ស។ របៀបបោះបេតង់ប្រកបដោយបច្ចេកទេស ឈ្លាសវៃចាត់ការតាមយថាហេតុ ម៉្លោះហើយ ចាប់ពីឆ្នាំ២០១០ដល់ឆ្នាំ២០១៨ សើុំនខើប បានជ្រើសចូលរួមក្នុងពិធីប្រកួតជាច្រើនដូច៖ ពានរង្វាន់ Petanque ជើងឯកវ័យក្មេងទូទាំងប្រទេស ពានរង្វាន់កីឡាប៉េតង់ជើងឯកមិត្តរួមក្រុមថ្នាក់ជាតិ មហាសន្និបាតកីឡាអប់រំកាយទូទាំងប្រទេស ។ល។ នៅរាល់លើកប្រកួត ប្អូនតែងទទួលបានមេដាយពីវិញ្ញាសាទោលបុរស គូបុរស-នារី ក្រុម៣នាក់និងបច្ចេកទេស។ល។
ជាកីឡាករមួយរូបវ័យនៅក្មេង សម្រេចបានលទ្ធផលល្អនៅរាល់លើកប្រកួតទូទាំងប្រទេស ប្អូនគឺជាកីឡាករឆ្នើមមួយរូបរបស់ខេត្ត ម៉្លោះហើយបានជ្រើសចូលក្រុមជម្រើសវៀតណាមចូលរួមប្រកួតនៅស៊ីហ្គេម២៩។ បច្ចុប្បន្ន ប្អូនគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករប៉េតង់ទាំង១២នាក់របស់ខេត្តសុកត្រាំង ត្រូវបានជ្រើសចូលរួមប្រកួតនៅមហាសន្និបាតកីឡាអប់រំកាយទូទាំងប្រទេស នាពេលខាងមុខ ដែលរៀបចំនៅហាណូយ។ កីឡាករប៉េតង់សើុំនខើប ឲ្យដឹង៖ “មហាសន្និបាតនេះ បួនឆ្នាំចាត់តាំងម្តង ម៉្លោះហើយ ប្អូនប្តេជ្ញាចិត្តត្រូវតែដណ្ដើមយកមេដាយមាសជូនខេត្តឲ្យទាល់តែបាន។ ឥឡូវ ប្អូនខំប្រឹងហ្វឹកហាត់ដើម្បីសម្រេចនូវគោលការណ៍ដែលបានដាក់ចេញ”៕
យ្វីអាញ់-មុនី