មានប្រយោជន៍ដល់សរសៃឈាមបេះដូង
បរិមាណជាតិកាកសរសៃដ៏សម្បូរនិងសារធាតុបំប៉នជាច្រើនមាននៅក្នុងផ្លែជម្ពូអាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូល “មិនល្អ” (LDL) ក្នុងឈាម។ ការគ្រប់គ្រងបានល្អនូវ LDL ជួយជម្រះសរសៃឈាមទប់ស្កាត់កំណក បណ្ដាលឲ្យរាំងស្ទះសរសៃឈាមក្រហម អាស្រ័យហេតុនោះ កាត់បន្ថយជំងឺបេះដូង វិបត្តិសរសៃឈាមក្នុងខួរក្បាល ព្រមទាំងអាការៈប្រែប្រួលនៃសរសៃឈាមបេះដូងផ្សេងៗទៀត។
មានសារប្រយោជន៍ដល់ប្រព័ន្ធរំលាយអាហារ
មិនត្រឹមតែទប់ស្កាត់ឆ្លងមេរោគផ្សិត និងអតិសុខុមប្រាណ សមាសធាតុសរីរាង្គក្នុងផ្លែជម្ពូនៅទាំងជួយកម្ចាត់ព្រូន និងមេរោគគ្មានប្រយោជន៍ក្នុងពោះវៀន ខណៈពេលយើងទទួលទានអាហារដែលចម្អិនមិនទាន់ឆ្អិន អាស្រ័យហេតុនោះ ជួយរក្សាប្រព័ន្ធរំលាយអាហារបានល្អ។
ក្រៅពីនោះ ផ្លែជម្ពូនៅទាំងផ្ទុកបរិមាណជាតិទឹកដល់ទៅ៩៣% និងសម្បូរទៅដោយជាតិកាកសរសៃ នៅទាំងព្យាបាលបាននូវបញ្ហាប្រព័ន្ធរំលាយអាហារមួយចំនួន ដូចទល់ពោះឬក៏រាករូសទៀតផង។
ជួយឲ្យភ្នែកមានសុខភាពល្អ និងភ្លឺស្រឡះ
ដោយសារមានបរិមាណ vitaminA ខ្ពស់ ហេតុនោះផ្លែជម្ពូមិនត្រឹមតែជួយកាត់បន្ថយសម្ពាធភ្នែកប៉ុណ្ណោះទេ នៅទាំងធ្វើឲ្យភ្នែកត្រជាក់ រក្សាកម្រិតសំណើមឲ្យភ្នែកនិងកែលម្អចក្ខុប្រសាទ។ ទន្ទឹមនឹងនោះ សារធាតុប្រឆាំងអុកស៊ីដកម្ម beta caroten ក្នុងផ្លែជម្ពូ ជួយកាត់បន្ថយជំងឺភ្នែក ដូចការងងឹតជិតនិងបញ្ហាចក្ខុប្រសាទដោយសារជរា ដូចជាភ្នែកឡើងបាយជាដើម។
មានប្រយោជន៍ដល់អ្នកជំងឺទឹកនោមផ្អែម
តាមអ្នកឯកទេស ផ្លែជម្ពូ រួមជាមួយអម្បូររបស់វាគឺផ្លែព្រីងសុទ្ធសឹងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ព្រោះហេតុនោះ វាមានប្រយោជន៍ដល់អ្នកជំងឺទឹកនោមផ្អែម។ គ្រាប់ជម្ពូស្ងួត កិនឲ្យទៅជាម្សៅ រួចលាយជាមួយនឹងភេសជ្ជៈឬធ្វើជាគ្រឿងទេសសម្រាប់ធ្វើម្ហូប ដើម្បីជំនួយដល់ការព្យាបាលជំងឺទឹកនោមផ្អែមទៀតផង៕
ដឿងថឹក(យោង៖ Healthsite) -វិមាន