11/12/2018 - 15:17

លោក​លឿង​វ៉ាន់​ទ្រឺ ប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ

ជន​ជាតិ​ភាគ​តិច​រួម​បញ្ចូល​ទៅ​នឹង​ការ​អភិ​វឌ្ឍ​រួម​

ក្រុង​កឹង​ធើ មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​២៧ជន​ជាតិ​ ដោយ​មាន​គ្រួ​សារ​ចំ​នួន​៨.៧៨០ ជា​មួយ​នឹង​ចំ​នួន​មនុស្ស​ប្រ​មាណ​៣៨.​៩៣០​នាក់ ស្រូប​អត្រា​៣,១១​%​នៃ​ចំ​នួន​ប្រ​ជា​ជន​រួម​ទូ​ទាំង​​ក្រុង​។ ក្នុង​នោះ ជន​រួម​ជាតិ​ខ្មែរ​ ស្រូប​អត្រា​៥៨,៣​% ជន​ជាតិ​ចិន ស្រូប​អត្រា​៤០,៨​% នៃ​ចំ​នួន​​រួម​ជន​ជាតិ​ភាគ​តិច​។ល។ ដោះ​ដូរ​យោ​បល់​ជា​មួយ​អ្នក​យក​ព័ត៌​មាន​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ​ ស្តី​ពី​លទ្ធ​ផល​ការ​ងារ​ជន​ជាតិ​របស់​ក្រុង​កឹង​ធើ​រយៈ​ពេល​កន្លង​ លោក​លឿង​វ៉ាន់​ទ្រឺ​ ប្រ​ធាន​​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ​ ឲ្យ​ដឹង​៖

លោក​លឿង​វ៉ាន់​ទ្រឺ ប្រ​ធាន​គណៈ​ជន​​ជាតិ​ក្រុង​កឹង​ធើ។

ក​ារ​ងារ​ជន​ជាតិ​នៅ​ក្រុង​កឹង​ធើ តែង​មាន​ការ​អភិ​វឌ្ឍ​ជា​លំ​ដា​ប់​។ នេះ​ជា​លទ្ធ​ផល​ដែល​ក្រុង​អនុ​វត្ត​ប្រ​កប​ដោយ​ភាព​​ឈ្លាស​វៃ​នូវ​គោល​ការណ៍​ គោល​ន​យោ​បាយ​ជន​ជាតិ​របស់​បក្ស​និង​រដ្ឋ​ ដើម្បី​នាំ​យក​ទៅ​​អនុ​វត្ត​ក្នុង​ការ​រស់​នៅ​។ ជន​រួម​ជាតិ​គ្មាន​ផ្ទះ​ គ្មាន​ដី​សង់​ផ្ទះ ផ្តើម​ពី​ប្រ​ភព​ទុន​មជ្ឈិម​និង​ភូមិ​ភាគ  ក្រុង​រៀប​ចំ​ពិ​និត្យ​ផ្តល់​ជូន​ដី​សង់​ផ្ទះ និង​ផ្ទះ​នៅ​ជូន​គ្រួ​សារ​ជន​រួម​ជាតិ​។ គណៈ​កម្មា​ធិ​​ការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ និង​អង្គ​ការ​ម​ហា​ជន​នា​នា តែង​រៀប​ចំ​នូវ​ស​កម្ម​ភាព​ ក​សាង​ទម្រង់​ឧបត្ថម្ភ​ផ​លិត​កម្ម​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ រួម​ចំ​ណែក​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​។ រយៈ​កាល​​ប្រ​ហែល​១៥​ឆ្នាំ​មុន អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​របស់​ក្រុង​មាន​ប្រ​មាណ​៣០​% មក​ទល់​ដើម​ឆ្នាំ​២០១៨ តួ​លេខ​នេះ​បាន​កាត់​បន្ថយ​នៅ​ប្រ​មាណ​៨,១៥%​ប៉ាន់​ស្មាន​នឹង​កាត់​បន្ថយ​ពី​២-៣​%​ថែម​ទៀត​ ក្នុង​ឆ្នាំ​២០១៨​។

 *តើ​លទ្ធ​ផល​លេច​ធ្លោ​លើ​វិ​ស័យ​វប្ប​​ធម៌​សង្គម​យ៉ាង​ណា​ខ្លះ ជម្រាប​ប្រ​សាសន៍​ លោក​?

-ក្រុង​ឧបត្ថម្ភ​ថ​វិ​កា​ជួស​ជុស​ក​សាង​វត្ត​អា​រាម ​ផ្តល់​ជូន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ និង​គ្រួ​សារ​ក្រី​​ក្រ គ្រួ​សារ​កៀក​នឹង​បន្ទាត់​ក្រី​ក្រ​ជា​ជន​រួម​ជាតិ​​ភាគ​តិច​; អនុ​វត្ត​ល្អ​នូវ​គោល​ន​យោ​បាយ​ កាត់​បន្ថយ​ប្រាក់​សា​លា​ដល់​សិស្ស​នៅ​គ្រប់​កម្រិត​សិក្សា​ ជំ​នួយ​លើ​ប្រាក់​សា​លា​ដល់​សិស្ស និស្សិត​ជា​ជន​ជាតិ​ភាគ​តិច​ឋិត​ក្នុង​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ឋិត​ក្នុង​ក្រប​ខណ្ឌ​គោល​​ន​យោ​បាយ​។ល។ ក្រុង​យក​ចិត្ត​ទុក​ដាក់​បង្ក​លក្ខណ​សម្បត្តិ​ឧបត្ថម្ភ​ថ​វិ​កា​ដើម្បី​ស្តារ​ឡើង​វិញ​ និង​អភិ​រក្ស​ទម្រង់​វប្ប​ធម៌​ សិល្បៈ​របស់​ជន​រួម​ជាតិ​ភាគ​តិច​ ដូច​៖ សិល្បៈ​ល្ខោន យូរ​កេរ​  រ​បាំ​ ភ្លេង​ពិណ​ពេទ្យ ប្រ​ណាំង​ទូក​-ង​ ។ល។ របស់​ជន​រួម​ជាតិ​ខ្មែរ​និង​ឡក​ម៉ុង​សៃ​​នាគ ចម្រៀង​តីវ​របស់​ជន​ជាតិ​ចិន​។ល។  ក្នុង​ឱ​កាស​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រ​ពៃ​ណី​ខ្មែរ​ បុណ្យ​សែន​ដូន​តា បុណ្យ​អក​អំ​បុក​។ល។​ របស់​ជន​រួម​ជាតិ​ខ្មែរ​ ចាប់​ពី​ក្រុង​ដល់​ខណ្ឌ​ ស្រុក​ ឃុំ​ សង្កាត់​ ទី​ប្រ​ជុំ​ជន​កន្លែង​មាន​ជន​រួម​ជាតិ​ខ្មែរ​​រស់​នៅ​កុះ​ករ​ សុទ្ធ​សឹង​រៀប​ចំ​ពិ​ធី​ជួប​ជុំ​; បង្កើត​ក្រុម​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ជូន​អំ​ណោយ​។ល។ អា​ស្រ័យ​ហេតុ​នោះ ជីវ​ភាព​សេដ្ឋ​កិច្ច វប្ប​ធម៌ សុ​ខា​ភិ​បាល អប់​រំ​។ល។ របស់​ជន​រួម​ជាតិ​ខ្មែរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ត្រូវ​បាន​លើក​កម្ពស់​។ ជន​រួម​ជាតិ​កាន់​តែ​មាន​ភាព​សប្បាយ​រីក​រាយ ជឿ​ជាក់​លើ​ការ​ដឹក​នាំ​របស់​បក្ស​និង​រដ្ឋ បំ​ផុស​ចល​នា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ក​សាង​ផែន​ម​ហា​សាមគ្គី​ជន​ជាតិ​។

*ការ​ងារ​ជន​ជាតិ​នៅ​ពេល​ខាង​មុខ​ប្រ​មូល​ផ្តុំ​ទៅ​លើ​បញ្ហា​សំ​ខាន់​ៗ​អ្វី​ខ្លះ​ ជម្រាប​ប្រ​សាសន៍​ លោក?

ភូមិ​មិត្ត​ភាព​វៀត​-កូ​រ៉េ​ខាង​ត្បូង​ អា​ស្រ័យ​វិជ្ជា​ស្ថាន​ដោះ​ដូរ​ទ្វីប​អា​ស៊ី​កូ​រ៉េ​ខាង​ត្បូង​ប្រ​ចាំនៅ​ក្រុង​ ហូ​ជី​មិញ​ (ACEF) ធ្វើ​ហិ​រញ្ញ​ប្ប​ទាន​សង់​ផ្ទះ​ជូន​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រ​ចំ​នួន​ ២​១​ខ្នង នៅ​ទី​ប្រ​ជុំ​ជន​កើ​-ដ ស្រុក​កើ​-ដ​ ។

-គណៈ​ជន​ជាតិ​បន្ត​ការ​ធ្វើ​សេ​នា​ធិ​ការ​ជូន​​ថ្នាក់​ដឹក​នាំ​ក្រុង ផ្សព្វ​ផ្សាយ​ជូន​កម្មា​ភិ​បាល​អ្នក​រដ្ឋ​ការ​និង​ជន​រួម​ជាតិ​ភាគ​តិច​បញ្ជ្រាប​នូវ​​គោល​ការណ៍​ គោល​ន​យោ​បាយ​របស់​បក្ស​និង​ច្បាប់​របស់​រដ្ឋ​ ពិ​សេស ​គឺ​សេច​ក្តី​កំ​ណត់​របស់​ច្បាប់​ និង​គោល​ន​យោ​បាយ​ថ្មី​ៗ​ដែល​ជាប់​ពាក់​ពន្ធ​ផ្ទាល់​នឹង​ជន​រួម​ជាតិ​។ល។ បង្អែក​លើ​មូល​ដ្ឋាន​នោះ លើក​កម្ពស់​ស្មារ​តី​ក្នុង​ជន​រួម​ជាតិ​ពី​ទស្សនៈ​របស់​បក្ស​ និង​រដ្ឋ ស្តី​ពី​បញ្ហា​ជន​ជាតិ​ “បណ្តា​ជន​ជាតិ​វៀត​ណាម  សម​ភាព​  សាម​គ្គី  គោ​រព រួម​គ្នា​ដើម្បី​អភិ​វឌ្ឍ”​លើក​កម្ពស់​ស្មារ​តី​ទទួល​ខុស​ត្រូវ​របស់​ទូ​ទាំង​​​ប្រ​ព័ន្ធ​ន​យោ​បាយ​និង​ជន​រួម​ជាតិ​ភាគ​តិច​ក្នុង​​ការ​ងារ​ជន​ជាតិ​ និង​អនុ​វត្តន៍​នូវ​គោល​ន​យោ​បាយ​ជន​ជាតិ​។

បច្ចុ​ប្បន្ន ខ្លឹម​សារ​និង​វិ​ធី​អនុ​វត្ត​គោល​ន​យោ​បាយ ការ​ងារ​ជន​​ជាតិ បង្វែរ​ពី​ការ​ឧបត្ថម្ភ​ដោយ​ផ្ទាល់​ជូន​គ្រួ​សារ​ទៅ​ឧបត្ថម្ភ​សហ​គមន៍​ បង្កើន​ការ​ឲ្យ​បុល​ទុន​អនុ​គ្រោះ កាត់​បន្ថយ​​ការ​ឲ្យ​បុល​ឥត​សំ​ណង​ ឧបត្ថម្ភ​មាន​លក្ខ​ខណ្ឌ បង្កើត​ការ​ងារ​រក​ស៊ី​ប្រ​កប​ដោយ​ចីរ​ភាព​ ជូន​ជន​រួម​ជាតិ​។ល។ ជា​មួយ​នឹង​លទ្ធ​ផល​​សម្រេច​បាន មួយ​អន្លើ​ដោយ​ការ​ជ្រោម​ជ្រែង​ ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ​របស់​ទូ​ទាំង​ប្រ​ព័ន្ធ​ន​យោ​បាយ​ ជឿ​ជាក់​ថា៖​ ជីវ​ភាព​សេដ្ឋ​​កិច្ច​-សង្គម​ នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ក្រុង​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​​រីក​ចម្រើន​។ ជន​រួម​ជាតិ​ជា​ជន​ជាតិ​ភាគ​តិច​​នៅ​កឹង​ធើ នឹង​រួប​រួម​ទៅ​ក្នុង​ចង្វាក់​នៃ​ការ​​រស់​នៅ​ដែល​មាន​ភាព​រវៀស​រវៃ ព្រ​ម​ទាំង​បន្ត ការ​រួម​ចំ​ណែក​យ៉ាង​ស​កម្ម​ក្នុង​បុព្វ​ហេតុ​អភិ​​វឌ្ឍ​របស់​ក្រុង​៕

​* សូម​អរ​គុណ​លោក​!

                                    ថាញ់​ឡុង​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​លឿង​វ៉ាន់​ទ្រឺ