អកអំបុក គឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យប្រពៃណីដទៃទៀតររបស់ជនរួមជាតិខ្មែរណាមបូ។ ឆ្នាំនេះ ពិធីបុណ្យអកអំបុកប្រព្រឹត្តឡើងនៅថ្ងៃ២១និង២២ ខែវិច្ឆិកា ត្រូវនឹងថ្ងៃ១៤និង១៥កើត ខែកត្តិក។ ភូមិភាគនានា ដូចជា៖ ត្រាវិញ សុកត្រាំង កឹងធើ។ល។ បានត្រៀមបម្រុងយ៉ាងហ្មត់ចត់ បង្កលក្ខណៈងាយស្រួលដល់ជនរួមជាតិខ្មែរ ចាត់តាំងពិធីបុណ្យអកអំបុកប្រកបដោយសុវត្ថិភាព សប្បាយរីករាយ និងប្រិតសំចៃ។
ឈុតសម្តែងពិធីអកអំបុករបស់ក្រុមសិល្បៈរស្មីប្រទីបខេត្តត្រាវិញ។
*ខេត្តត្រាវិញ៖ ទិវាវប្បធម៌...
ឆ្នាំ២០១៤ពិធីបុណ្យអកអំបុកនៅខេត្តត្រាវិញ បានក្រសួងវប្បធម៌-កីឡានិងទេសចរណ៍ទទួលស្គាល់ជា “បេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ”។ លោកគឺមង៉ុកថាយ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ឲ្យដឹង៖ ដើម្បីបន្តភាពជោគជ័យក្នុងឆ្នាំមុនៗ ឆ្នាំនេះ ខេត្តត្រាវិញចាត់តាំងសប្តាហ៍វប្បធម៌ ទេសចរណ៍-សមោសរម្ហូបអាហារណាមបូ ផ្សារភ្ជាប់នឹងពិធីបុណ្យអកអំបុក ខេត្តត្រាវិញឆ្នាំ២០១៨ (ហៅកាត់ថាសប្តាហ៍វប្បធម៌) តាមការគ្រោងទុក នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃ១៦ដល់ថ្ងៃ២២ខែវិច្ឆិកា។ ព្រឹត្តិការណ៍ចាត់តាំងឡើងដោយទ្រង់ទ្រាយថ្នាក់ខេត្ត បើកទូលាយចេញទៅខេត្តក្រុងនានាក្នុងតំបន់វាលរាបទន្លេគឺវឡុង ដើម្បីឧទ្ទេសនាម ផ្សព្វផ្សាយនូវលក្ខណៈពិសេសនៃវប្បធម៌ពិធីបុណ្យ ទេសចរណ៍ខេត្តត្រាវិញដល់ភ្ញៀវទេសចរទាំងក្នុងនិងក្រៅតំបន់។
ស្ថិតក្នុងក្របខណ្ឌនៃសប្តាហ៍វប្បធម៌មានសកម្មភាពជាច្រើន ដូចជា៖ សមោសរម្ហូបអាហារណាមបូ; ផ្សារណាត់ជំរុញដំណើរការពាណិជ្ជកម្ម-ទេសចរណ៍-កសិកម្ម; សិក្ខាសាលា “កសិកម្មយុគសម័យ៤.០”។ល។ ក្រៅពីនោះ ខេត្តត្រាវិញនៅទាំងចាត់តាំងពិធីប្រណាំងទូក-ង (ថ្ងៃ២១ ខែវិច្ឆិកា នៅព្រែកឡុងបិញ ក្រុងត្រាវិញ) និងល្បែងប្រជាប្រិយ ដូចជា៖ រុញដំបង សួស្ពានឫស្សី លោតបាវ។ល។ ពិសេសទៀតនោះ នៅមណ្ឌលវប្បធម៌-ទេសចរណ៍គូស្រះស្រី តាមការគ្រោងទុក រាត្រីអកអំបុកនឹងប្រព្រឹត្តឡើងនៅម៉ោង៧យប់ ថ្ងៃ២២ ខែវិច្ឆិកា ដោយមានកម្មវិធីសិល្បៈដ៏វិសេស ប្រារព្ធពិធីសែនព្រះខែដង្ហែលយប្រទីប និងបណ្តែតប្រទីបនៅគូស្រះស្រី។
*ខេត្តសុកត្រាំង៖ ប្រណាំងទូក-ង ជាលក្ខណៈប្រពៃណី...
បុណ្យអកអំបុក-ប្រណាំងទូក-ងខេត្តសុកត្រាំង បានក្រសួងវប្បធម៌-កីឡានិងទេសចរណ៍ ទទួលស្គាល់ជាពិធីបុណ្យថ្នាក់តំបន់នៅឆ្នាំ២០១៣ និងបានចាត់តាំងឡើង២ឆ្នាំម្តង។ ឆ្នាំនេះ ខេត្តសុកត្រាំងចាត់តាំងប្រណាំងទូក-ងជាលក្ខណៈប្រពៃណី។
តាមផែនការពានរង្វាន់ប្រណាំងទូក-ងជាលក្ខណៈប្រពៃណីរបស់ខេត្តសុកត្រាំង នឹងប្រព្រឹត្តឡើងនៅថ្ងៃ២១ និង២២ ខែវិច្ឆិកា។ លោកង៉ោហុង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ឲ្យដឹង៖ ពិធីប្រណាំងទូក-ងឆ្នាំនេះ មានទូក-ងផ្នែកបុរសនិងនារី ក្នុងខេត្តនិងភូមិភាគនានាចូលរួមប្រមាណ៥០ទូក មានដូច៖ ត្រាវិញ បាកលីវ កាម៉ាវ វិញឡុង កៀនយ៉ាង ហូវយ៉ាង និងក្រុងកឹងធើ។ ទូកបុរសប្រណាំងចម្ងាយផ្លូវទឹក១.២០០ម៉ែត្រ ឯទូកនារី១.០០០ម៉ែត្រ នៅព្រែក Maspero ក្រុងសុកត្រាំង។ល។ ម៉្យាងទៀតចាប់ពីថ្ងៃ១៦ដល់២២ខែវិច្ឆិកានៅមជ្ឈមណ្ឌលវប្បធម៌ហោនឿកង៉ក ក្រុងសុកត្រាំង ប្រព្រឹត្តឡើងចង្កោមព្រឹត្តិការណ៍ ដូចជា៖ តាំងពិព័រណ៍ផ្សារណាត់ពាណិជ្ជកម្ម ពិធីប្រឡងដាំស្លចំអិនម្ហូបអាហារ “រសជាតិសុកត្រាំង” សមយុទ្ធកីឡាជនជាតិ។ល។
ពិសេសជាងទៀត ខេត្តសុកត្រាំងនៅទាំងរៀបចំសម្ដែងបង្ហាញពីពិធីសែនព្រះខែដើម្បីសម្តែងនូវការដឹងគុណរបស់កសិករចំពោះព្រះខែ បួងសួងសូមឲ្យមានសុខភាពល្អបរិបូណ៌ ភ្លៀងខ្យល់ធ្លាក់ស្មើ ដើម្បីដំណាំដាំដុះលូតលាស់ល្អ។ល។ ក្រៅពីនោះ ខេត្តនៅទាំងចាត់តាំងសមោសរភ្លេងពិណពាទ្យ និងរបាំប្រជាប្រិយខ្មែរសុកត្រាំងលើកទី១ទៀតផង។
*ក្រុងកឹងធើ៖ ទិវាមហាសាមគ្គី...
នៅក្រុងកឹងធើ ចាប់ពីថ្ងៃ២០ដល់២២ ខែវិច្ឆិកានឹងប្រព្រឹត្តឡើងទិវាវប្បធម៌ កីឡានិងទេសចរណ៍ខណ្ឌអូរម៉ូង-មហាសាមគ្គីបណ្តាជនជាតិក្រុងកឹងធើ លើកទី២ ឆ្នាំ២០១៨។ លោកហូវ៉ាន់ហូវ អនុប្រធានគណៈកម្មាធិការប្រជាជនខណ្ឌអូរម៉ូង ឲ្យដឹង៖ បុណ្យអកអំបុក គឺជាសកម្មភាពដ៏សំខាន់ក្នុងទិវាវប្បធម៌ កីឡានិងទេសចរណ៍ខណ្ឌអូរម៉ូង។ ថ្ងៃបុណ្យត្រូវបានរៀបចំឡើង ដើម្បីបន្តការអំណះអំណាងនូវគោលការណ៍របស់បក្ស និងរដ្ឋយើងក្នុងការអនុវត្តនូវគោលនយោបាយជនជាតិលើគ្រប់ជ្រុងជ្រោយនៃជីវភាពសេដ្ឋកិច្ច-សង្គម។ ទន្ទឹមនឹងនោះ ឧទ្ទេសនាមដល់ភ្ញៀវទេសចរក្នុងនិងក្រៅក្រុងកឹងធើ ដឹងពីតម្លៃស្មារតី លក្ខណៈវប្បធម៌ពិសេសដោយឡែករបស់ប្រជាជននៅទីក្រុងតំបន់ព្រែកទន្លេ និងមនោសញ្ចេតនា សាមគ្គីភាពរវាងបណ្តាជនជាតិកិញ-ខ្មែរ-ចិន។ ឆ្លងតាមរយៈសកម្មភាពនៃទិវាបុណ្យនេះ កាន់តែរឹតបន្តឹងសាមគ្គីភាពរវាងបណ្ដាជនជាតិ និងរួមគ្នាអនុវត្តល្អនូវលក្ខឋានកសាងមនុស្សកឹងធើ “បញ្ញា-ស្វាហាប់-មនុស្សធម៌-ក្លាហាន-ស៊ីវិល័យ”។
ស្ថិតក្នុងក្របខណ្ឌនៃទិវាបុណ្យនឹងមានសកម្មភាពលេចធ្លោជាច្រើន មានដូច៖ តុបតែងស្ពកផ្លែឈើប្រាំមុខ និងសិល្បៈតុបតែងផ្កា ដោះដូរសិល្បៈចម្រុះនិងសមែ្តងបង្ហាញនូវសម្លៀកបំពាក់ជនជាតិ តុបតែងល្វែងម្ហូបអាហារកិញ-ខ្មែរ-ចិន ពិធីប្រឡងនំប្រជាប្រិយសម្តែងបង្ហាញការប្រគំភ្លេងពិណពាទ្យ ពិធីសែនព្រះខែ អកអំបុក ពេលដាក់ផ្សារ“នាំទំនិញវៀតទៅកាន់ជនបទ” សកម្មភាពកីឡាអប់រំកាយនិងល្បែងប្រជាប្រិយជាច្រើនទៀត៕
ក្រុមអ្នកយកព័ត៌មាន-វិមាន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។