ទិវាមហាសាមគ្គីទូទាំជនជាតិនៅមណ្ឌលតាំងទីលំនៅភូមិតឹមឡុក ឃុំដាយតឹម ស្រុកម៉ីស្វៀន ខេត្តសុកត្រាំង។ បានក្លាយជាទម្លាប់ប្រជុំជីវភាពនយោបាយ ស៊ីជម្រៅដល់ប្រជាជនគ្រប់ជាន់ថ្នាក់។
ទិដ្ឋភាពទិវាមហាសាមគ្គីទូទាំងជនជាតិឆ្នាំ២០១៨ ត្រូវបានរៀបចំនៅភូមិតឹមឡុក
ឃុំដាយតឹម ស្រុកម៉ីស្វៀន ខេត្តសុកត្រាំង។
ឆ្នាំនេះ ក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំដាយតឹម បានជ្រើសយកតឹមឡុកធ្វើជាមណ្ឌលរៀបចំទិវាមហាសាមគ្គីទូទាំងជនជាតិឆ្នាំ២០១៨។ តឹមឡុក មានផ្ទៃដីធម្មជាតិចំនួន២២៥ហិកតា ចំនួនប្រជាជនរស់នៅក្នុងមណ្ឌលតាំងទីលំនៅសរុប៥៥៨គ្រួសារ ក្នុងនោះ ជនជាតិខ្មែរមាន៥៣៥គ្រួសារ ស្រូបអត្រាជាង៩៥%។ លោកលីវសុខា ប្រធានគណៈកម្មការការងាររណសិរ្សភូមិ ឲ្យដឹង៖ “គណៈកម្មការរណសិរ្សភូមិ បានសហការយ៉ាងជិតដិតជាមួយផ្នែក អង្គការមហាជននានាក្នុងភូមិ បញ្ជ្រាប ផ្សព្វផ្សាយអនុវត្តរាល់ផែនការនិងកម្មវិធីការងារ។ ឆ្លងតាមរយៈនោះ អនុវត្តបទដ្ឋានគ្រួសារវប្បធម៌ចំនួន៣និងបទដ្ឋានមណ្ឌលតាំងទីលំនៅវប្បធម៌ចំនួន៥។ រាល់ការចលនាតែងសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។ ទន្ទឹមនឹងនោះ គណៈកម្មការក៏បានបំផុសចលនាដល់ប្រជាជន៥២៦/៥៥៨គ្រួសារ ចុះឈ្មោះ កសាងគ្រួសារវប្បធម៌សម្រេច៩៤,២៦%។ ពិសេសនៅចុងឆ្នាំ ឃុំបានរៀបចំពិនិត្យជម្រើសទទួលស្គាល់បាន៥០៧គ្រួសារ សម្រេច៩៦,៣៩% (កើន១១គ្រួសារ បើបៀបនឹងឆ្នាំ២០១៧)។ ទូទាំងភូមិមាន៣៨៩គ្រួសារសម្រេចកិត្តិនាមជាគ្រួសារវប្បធម៌៣ឆ្នាំបន្តបន្ទាប់ និងមាន៥១២គ្រួសារជាគ្រួសារវប្បធម៌៣ឆ្នាំឡើងទៅ បងលីគឺមហ្វាង គ្រួសារវប្បធម៌គំរូ ឲ្យដឹង៖ “កាលពីមុននេះ គ្រួសារខ្ញុំជួបការលំបាកច្រើន ប៉ុន្តែខ្ញុំខិតខំរៀនសូត្របទពិសោធន៍ពីបងប្អូនក្នុងភូមិស្រុក។ ព្រមជាមួយនោះ អនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការផលិតស្រូវ ដាំដំណាំរួមផ្សំម្ល៉ោះហើយសម្រេចប្រសិទ្ធភាពសេដ្ឋកិច្ច នាំមកនូវប្រាក់ចំណូលដល់គ្រួសារ។ ពុំនោះសោត ខ្ញុំអាចនឹងគិតគូរឲ្យកូន២នាក់រៀនសូត្របានចប់ចុងចប់ដើម”។
លោកត្រឿងសារិន្ទ លេខាភូមិតឹមឡុក ឲ្យដឹង៖ “សាខាបក្សបានរួមគំនិតជាមួយគណៈកម្មការការងាររណសិរ្ស ចលនាប្រជាជនចូលរួមកសាងជនបទថ្មី។ ម្ល៉ោះហើយ គ្រួសារប្រជាជនទាំង១០០% បានចុះឈ្មោះអនុវត្តទាំង១១ខ្លឹមសារនៃការកសាងជនបទថ្មី អាស្រ័យគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្តបំផុសឡើង។ ផ្តើមពីប្រភពដើមទុនដែលចលនាបានភូមិកសាងផ្លូវបេតុងបានមួយខ្សែប្រវែង១៥០ម៉ែត្រ ទទឹង១ម៉ែត្រ; កសាងស្ពានបេតុងបាន៤ខ្សែ និងស្ពានបណ្តោះអាសន្ន១ខ្សែ។ ពិសេសចលនា
កម្លាំងពលកម្មដើម្បីកាប់ឆ្ការផ្លូវខេត្តលេខ៩៣៩ និងផ្លូវក្នុងភូមិ។ល។ ឆ្លងតាមរយៈការបំផុសចលនាទិវាមហាសាមគ្គីទូទាំងជនជាតិ ភូមិខិតខំធ្វើយ៉ាងណាកាត់បន្ថយអត្រាគ្រួសារក្រីក្រឲ្យនៅក្រោម៤%”៕
ត្រឿងផល-លីសៀ