រណសិរ្សមាតុភូមិវៀតណាមស្រុកថ្កូវ ខេត្តត្រាវិញ បានបំផុសចលនាប្រឡងប្រណាំង ពិសេសដើម្បីបង្កើតស្នាដៃអំណរមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ ថ្នាក់ ឈានដល់មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើក IX អាណត្តិកាល២០១៩ - ២០២៤។
សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ ជូនផ្ទះមេត្តាធម៌
ដល់គ្រួសារក្រីក្រ នៅភូមិកាតុក ឃុំហាមយ៉ាង។
ដើម្បីអនុវត្តល្អចលនាប្រឡងប្រណាំងនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកថ្កូវ បានបង្កើតផែនការ និងចង្អុលការដល់អង្គការជាសមាជិក ផ្សព្វផ្សាយស៊ីជម្រៅដល់កម្មាភិបាលរណសិរ្ស ប្រជាជនគ្រប់ជាន់ស្រទាប់ លើកកម្ពស់ការយល់ដឹងពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ស្តីពីកសាងនិងពង្រីកកម្លាំងផែនមហាសាមគ្គីទូទាំងប្រជាជាតិ។ល។ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ស្រុកបានចលនាដល់អង្គការជាសមាជិក និងរណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ ចុះឈ្មោះសាងសង់ផ្ទះមហាសាមគ្គី២០ខ្នង ជូនគ្រួសារក្រីក្រ មនុស្សចាស់គ្មានទីពឹង មានស្ថានភាពលំបាកខ្លាំងអំពីលំនៅឋាន រួមចំណែកអនុវត្តសម្រេចលក្ខឋានទី៩ (ផ្ទះនៅ) ក្នុងការកសាងជនបទថ្មី។ ព្រះតេជព្រះគុណថាច់ញ៉ឹក អនុប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិស្រុកថ្កូវ មានថេរដីកា៖ “ដោយតួនាទីជាអង្គការសមាជិកនៃគណៈកម្មាធិការរណសិរ្សមាតុភូមិស្រុក សមាគមបានចុះឈ្មោះសង់ផ្ទះមេត្តាធម៌៣ខ្នងជូនគ្រួសារក្រីក្រ មនុស្សចាស់គ្មានទីពឹង។ ក្នុងនោះ សាងសង់សម្រេច និងជូនគ្រួសារក្រីក្របាន១ខ្នង; នៅ២ខ្នងទៀត សមាគមនឹងបន្តការចលនាសាងសង់ ក្នុងឆ្នាំ២០១៩។ ទន្ទឹមនឹងនោះ សមាគមនឹងបង្កើនការងារផ្សព្វផ្សាយដល់ពុទ្ធបរិស័ទ និងប្រជាជនគ្រប់ជាន់ស្រទាប់ ចូលរួមគាំទ្រការប្រឡងប្រណាំងពិសេសនេះ ដើម្បីរួមចំណែកទាំងកម្លាំងបញ្ញា កម្លាំងកាយ កម្លាំងទ្រព្យ កសាងសំណង់សាធារណៈផ្សេងៗ រួមចំណែកបង្កើតស្នាដៃអំណរមហាសន្និបាតរណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់”។
អ្នកស្រីតាំងធីថឹម ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកថ្កូវ គូសបញ្ជាក់៖ “ទន្ទឹមនឹងការអនុវត្តការចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ក្រុងស៊ីវិល័យ” គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក បានជំរុញខ្លាំងក្លាការផ្សព្វផ្សាយ ចលនាប្រជាជនគ្រប់ជាន់ស្រទាប់អនុវត្តល្អការងារប្រឡងប្រណាំងពិសេស សំដៅបង្កើតស្នាដៃអំណរមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ ឈានដល់មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាមលើក IX អាណត្តិកាល២០១៩-២០២៤។ កន្លងរយៈពេលជាង១ខែ បំផុសចលនា កម្មាភិបាលនិងសមាជិកនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម គ្រប់លំដាប់ថ្នាក់របស់ស្រុក បានចលនា កសាងនិងប្រគល់ជូនផ្ទះមហាសាមគ្គី៣ខ្នង ដល់គ្រួសារក្រីក្រ មនុស្សចាស់គ្មានទីពឹង។ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ស្រុកនឹងចង្អុលការបន្ត ព្រមទាំងណែនាំរណសិរ្សមាតុភូមិគ្រប់លំ ដាប់ថ្នាក់របស់ស្រុក ខ្នះខ្នែងចលនាប្រជាជន សាមគ្គីជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច”៕
សឺនម៉ាល័យ - ធី