13/11/2018 - 10:38

សាម​គ្គី​ជួយ​គ្នា​ឲ្យ​មាន​ការ​ងារ​ធ្វើ​

“ខ្ញុំ​គ្រាន់​តែ​មាន​បំ​ណង​ត្រឹម​តែ​​ប្រាក់​ចំ​ណូល​របស់​បង​ប្អូន​បាន​លំ​នឹង​ ហើយ​ចង់​ជួយ​បង​ប្អូន​​ឲ្យ​បាន​ច្រើន​ជាង​នេះ ដើម្បី​ជីវ​ភាព​របស់​មា​មីង​ក្នុង​ភូមិ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​ប្រ​សើរ​ជាង​”។ នោះ​គឺ​ជា​ក្តី​ពិ​ភាល់​របស់​លោក​យ៉ឿង​វ៉ាន់​ង្វៀន​ ប្រ​ធាន​ក្រុម​“ក្រុម​ដួស​ត្រី​ សាម​គ្គី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​” ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​វិញ​ញ្វឹន​ ឃុំ​វិញ​ប៊ិញ​ ស្រុក​វិញ​ថាញ ក្រុង​កឹង​ធើ ​។

“ក្រុម​ដួ​​ស​ត្រី សាម​គ្គី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​” ប្រ​មូល​ផល​ត្រី​ឲ្យ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ជល​ផល​វៀត​ណាម​។

វិញ​ញ្វឹន គឺ​ជា​ភូមិ​មួយ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ប្រ​មាណ​២០​៣​គ្រួ​សារ​ ដោយ​មាន​មនុស្ស​ជាង​​១.០០០​នាក់​។ លោក​ម៉ាយ​តឹន​​ភឿង​ នៅ​ភូមិ​វិញ​ញ្វឹន​ បាន​ឲ្យ​ដឹង​: “មា​មីង​នៅ​ទី​នេះ​ភាគ​ច្រើន​ គឺ​គ្មាន​ដី​ធ្លី​ បើ​មាន​ក៏​មាន​តិច​តួច​ដែរ ត្រឹម​តែ​១​ឬ​២​កុង​ប៉ុណ្ណោះ ម៉្លោះ​ហើយ​មាន​គេ​ជួល​ធ្វើ​អ្វី​គឺ​ធ្វើ​នោះ​  ដល់​​រ​ដូវ​ច្រូត​ស្រូវ​ទៅ​ច្រូត​បើ​មិន​ដូច្នោះ​ទៅ​ធ្វើ​ជាង​កំ​បោរ កម្ម​ករ​លី​សែង​ ហត់​នឿយខ្លាំង​ណាស់​!​”។

ឆ្នាំ​២០១៦ បង​យ៉ឿង​វ៉ាន់​ង្វៀន​ កម្ម​ករ​ទ​ទួល​បន្ទុក​ផ្នែក​ប្រ​មូ​​ល​ផល​ត្រី​ប្រា​នៃ​ក្រុម​ហ៊ុន​ភាគ​​ហ៊ុន​ជល​ផល​វៀត​ណាម​ សង្កេត​ឃើញ​ថា ការ​ដែល​ក្រុម​ហ៊ុន​បើក​ទូ​លាយ​ការ​ចិញ្ចឹម​ត្រី​​នៅ​កន្លែង​ជា​ច្រើន​នោះ ក្រុម​ហ៊ុន​នឹង​មាន​តម្រូវ​ការ​ពល​ករ​ច្រើន​។ ហេតុ​នោះ បង​បាន​ចលនា​ ប្រ​មូល​ផ្តុំ​មា​មីង​ខ្មែរ​ក្នុង​ភូមិ​បង្កើត​”ក្រុម​សហ​ជីព​ដួស​ត្រី​”ដោយ​មាន​សមា​ជិក​ចំ​នួន​២០​នាក់​។

រយៈ​ពេល​ដំ​បូ​ង ស​កម្ម​ភាព​របស់​ក្រុម​នៅ​រាត់​រាយ​នៅ​ឡើយ​ ចំ​នួន​ស​មា​ជិក​តិច​តួច​ ត្រូវ​ប្រ​កួត​ប្រ​ជែង​ជា​មួយ​ក្រុម​ដួស​ត្រី​នៅ​កន្លែង​ផ្សេង​ៗ ម៉្លោះ​ហើយ​​ការ​ចុះ​កិច្ច​សន្យា​ក៏​មាន​ចំ​នួន​តិច​ ប្រាក់​ចំណូល​របស់​ស​មា​ជិក​ក្នុង​ក្រុម​បាន​ត្រឹម​តែ​គ្រប់​ចា​យ​វាយ​ប៉ុណ្ណោះ​។ បង​ង្វៀន​​អាញ់​ត្វឹន​ ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​ឃុំ​វិញ​ប៊ិញ​ ឲ្យ​ដឹង​: “ដោយ​សង្កេត​​ឃើញ​នូវ​ការ​ឱន​ថយ និង​សក្តា​នុពល ខែ​មី​នា​ ឆ្នាំ​២០១៨ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​ឃុំ​វិញ​ប៊ិញ​ បាន​ជំ​ហរ​ចលនា​ ប្រ​មូល​ផ្តុំ​សមា​ជិក​ក្នុង​ក្រុម​“ក្រុម​សហ​ជីព​ដួស​ត្រី”​ របស់​បង​ង្វៀន​ និងពល​ករ​ដែលគ្មាន​ការ​ងារធ្វើ​នៅ​វិញ​ញ្វឹន​ បង្កើត​”ក្រុម​ដួស​ត្រី សាមគ្គី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក” ដោយ​មាន​សមា​ជិក​ចំ​នួន​៤០​នាក់​។

ដោយ​មាន​លក្ខន្តិ​កៈ​ហើយអនុ​វត្តត្រឹម​ត្រូវ​តាម​លក្ខន្តិកៈ ទើប​ស​កម្ម​ភាព​របស់​“ក្រុម​ដួស​ត្រី​ សាម​គ្គី​ជួយ​គ្នា​ទៅវិញ​ទៅ​មក​” មាន​ប្រ​សិទ្ធ​ភាព​ ចំ​នួន​កិច្ច​សន្យា​ចុះ​ហត្ថ​លេ​ខា​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​។ ចាប់​ពី​ពេល​នោះ ប្រាក់​ចំ​ណូល​របស់​ស​មា​ជិក​កើនខ្ពស់​បង្គួរ​មាន​ស្ថិរ​ភាព​។ គ្រួ​សារ​លោក​ ម៉ាយ​តឹង​ភឿង​ ពី​មុន​ជា​គ្រួ​សារ​ឋិត​ក្នុង​ក្របខណ្ឌ​ក្រ​លំ​បាក​។ តាំង​ពី​ចូល​រួម​ “ក្រុម​ដួស​ត្រី សាមគ្គី​គ្នា​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​” ​ជីវ​ភាព​គ្រួ​សារ​របស់​បង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រីក​ចំ​រើន​។ ជា​រៀង​រាល់​ថ្ងៃ បង​និង​ស​មា​ជិក​ក្នុង​ក្រុម​ទៅ​ប្រ​មូល​ផល​ត្រី​ ប្រាក់​ចំ​ណូល​ទាប​បំ​ផុត​គឺ​២៥០.០០០ដុង​ក្នុង​មួយ​ថ្ងៃ​។ ក្រោយ​ពី​ទូ​ទាត់​ចំ​ណាយ​រួច​ រាល់​ខែ​បង​នៅ​សេស​សល់​ប្រ​មាណ​៥​លាន​ដុង​។ បង​ភឿង​ឲ្យ​ដឹងៈ​ ​“ប្រ​កប​របរ​ដួស​ត្រី​ ដោយ​សារ​ចុះ​កិច្ច​សន្យា​ជា​មួយ​ក្រុម​ហ៊ុន​ ថ្ងៃ​ណា​ក៏​មាន​ការ​ងារ​ធ្វើ​រក​បាន​ប្រាក់​ចំ​ណូល​ដែរ​។ រី​ឯ​ធ្វើ​ការ​ងារ​ខាង​ក្រៅ ធ្វើ​បាន​មួយ​ថ្ងៃ​​សម្រាក​ពីរ​បី​ថ្ងៃ​ ធ្វើ​ដូច្នេះ ធ្វើ​គឺ​ធ្វើ​ប៉ុន្តែ​ក្រ​នៅ​តែ​ក្រ​”។

ស​មា​ជិក​ម្នាក់​ៗ​ក្នុង​ក្រុម​តែង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​តែ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត​ មិន​ត្រូវ​អន្ទះ​អន្ទែង​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​។ល។ អា​ស្រ័យ​ហេតុ​នោះ​ ចំ​នួន​ត្រី​ងាប់​​ឬ​ត្រី​នៅ​សេស​សល់​ ដែល​ប្រ​មូល​ផល​ដោយ​ “ក្រុម​ដួស​ត្រី​ សាម​គ្គី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​” តែង​ទាប​ជាង​ក្រុម​ឯ​ទៀត​។ ហេតុ​នោះ ចំ​នួន​កិច្ច​សន្យា​មួយ​ថ្ងៃ​កាន់​តែ​កើន​ឡើង​ដែរ​។ ចាប់​តាំង​ពីបង្កើត​រហូត​មក​ទល់​ពេល​នេះ ប្រាក់​ចំ​ណូល​ប្រ​ចាំ​ខែ​ជា​មធ្យម​រប​ស់​“ក្រុម​ដួស​ត្រី​ សាម​គ្គី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​” ពី​៧​ទៅ​៨​លាន​ដុង ផ្តើម​ពី​នោះ ក្រុម​បាន​ជួយ​ដល់​ស​មា​ជិក​ជា​ច្រើន​កែ​លំ​អ​ជីវ​ភាព​៕

           អត្ថ​បទ​&​រូប​ថតៈ​ មិញ​ឌឹក​-វ៉ាន់​តឹន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
វិញ​ញ្វឹន