18/09/2018 - 10:48

មហា​សន្និ​បាត​តំ​ណាង​សមា​គម​សាម​គ្គី​ព្រះ​សង្ឃ​ស្នេ​​ហា​ជាតិ​ក្រុង​ត្រា​វិញ​ ជោគ​ជ័យ​ល្អ​ប្រ​សើរ​

សមា​គម​សាម​គ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ក្រុង​ត្រា​វិញ​ រៀប​ចំ​ម​ហា​សន្និ​បាត​តំ​ណាង​សមា​គម​សាម​គ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ក្រុង​ត្រា​វិញ​ លើក​ទី​VI អា​ណត្តិ​កាល​​២០១៨-​២០២៣ សម្រេច​ជោគ​ជ័យ​ល្អ​ប្រ​សើរ​។

ព្រះ​សង្ឃ​និង​អ្នក​តំ​ណាង​ចូល​រួម​អ្គង​ម​ហា​សន្និ​បាត​។

អា​ណត្តិ​កាល​ ២០១៣​-​២០១៨ សមា​គម​សាម​គ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ក្រុង​ត្រា​វិញ អនុ​វត្ត​ល្អ​នូវ​ការ​ងារ​ផ្សព្វ​ផ្សាយ​គោល​ការណ៍​  គោល​មា​គា​៌របស់​​បក្ស គោល​ន​យោ​បាយ​​​ច្បាប់​របស់​រដ្ឋ ដល់​ព្រះ​សង្ឃ​និង​ប្រ​ជា​ពុទ្ធ​បរិ​ស័ទ​។  ស​មា​គម​ចលនា​ជន​រួម​ជាតិ​ជា​ពុទ្ធ​បរិ​ស័ទ​អនុ​វត្ត​ល្អ ការ​ចល​នា”​ ទូ​ទាំង​ប្រ​ជា​ជន​សាម​គ្គី ក​សាង​ជន​បទ​ថ្មី​ ទី​ក្រុង​ស៊ី​វិ​ល័យ​”។ ទន្ទឹម​នឹង​នោះ នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​ត្រា​វិញ​   មាន​វត្ត​អា​រាម​បាន​ទទួល​ស្គាល់​ ”វត្ត​អារ្យ​ធម៌​”  ចំ​នួន​៧/​១១​វត្ត​ពោធិ​សាល​រាជ​និង​វត្ត​អង្គ​រ​រាជ​បុ​រី​ បាន​ទទួល​ស្គាល់​ជា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​វប្ប​ធម៌​ថ្នាក់​ជាតិ​; ភូមិ​ភាគ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ក៏​បាន​ទទួល​ស្គាល់​ជា​ភូមិ​ អនុ​សង្កាត់​វប្ប​ធម៌​ទាំង ១០០​%​ផង​ដែរ​។ ក្នុង​អា​ណត្តិ​កាល​កន្លង ហើយ​សមា​គម​នៅ​ទាំង​ចលនា​កូន​ចៅ​មា​មីង​ពុទ្ធ​បរិ​ស័ទ​ចូល​រៀន​អក្សរ​សាស្រ្ត​ខ្មែរ​ចំ​នួន​៦.១៤៣​លើក​នាក់ ព្រះ​សង្ឃ​ យុវ​ជន​រៀន​ថ្នាក់​បឋម​សិក្សា​បា​លី​-ខ្មែរ​ចំ​នួន​៦២១ អង្គ​និង​រូប មធ្យម​សិក្សា​បា​លី​-ខ្មែរ​ ចំ​នួន​៦៨៥​អង្គ​និង​រូប​។ល។ ក្រៅ​ពី​នោះ ស​មា​គម​នៅ​ទាំង​ចលនា​ប្រាក់​បាន​ជាង​៣,៥​ពាន់​លាន​ដុង​ ដើម្បី​ឧបត្ថម្ភ​មនុស្ស​ចាស់​គ្មាន​ទី​ពឹង​​សួរ​សុខ​ទុក្ខ​ ជូន​អំ​ណោយ​ដល់​អ្នក​ជំ​ងឺ​ ក្រី​ក្រ​គ្រួ​សារ​ក្រី​ក្រ​និង​ផ្ដល់​អា​ហា​រូប​ករណ៍​ដល់​ព្រះ​សង្ឃ​ និង​សិស្សា​នុ​សិស្ស​ក្រី​ក្រ​ជា​ដើម​។

អា​ណត្តិ​កាល​២០១៨​-២០២៣ ស​មា​គម​សាម​គ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ក្រុង​ត្រា​វិញ​បន្ត​ការ​ពង្រីក​ល្អ​នូវ​តួ​នា​ទី​ស្នូល​ក្នុង​ការ​រួប​រួម​ សាម​គ្គី​ជន​ជាតិ​នៅ​លើ​ភូមិ​សាស្រ្ត;​  ស​កម្ម​ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍​ គោល​មា​គា​​របស់​បក្ស គោល​ន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ; ស​ហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​ អង្គ​ការ​មហា​ជន​ អនុ​វត្ត​ល្អ​នូវ​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​នៅ​ភូមិ​ភាគ​៕

                           សឺន​ម៉ា​ល័យ​-ទី​ទុយ​

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​ក្រុង​ត្រា​វិញ​