អស់ពីចិត្តនឹងការងារ ខ្នះខ្នែងជួយសមាជិកក្រីក្របង្ខិតជិតប្រភពទុន កសាងទម្រង់រូបភាព រកស៊ីប្រកបដោយប្រសិទ្ធភាព ចាកផុតពីភាពក្រីក្រ។ល។ ម្ល៉ោះហើយបងស្រីឡឹមធីវណ្ណី អនុប្រធានសមាគមសហព័ន្ធនារី ឃុំវៀងប៊ិញ ស្រុកត្រឹងដេ ខេត្តសុកត្រាំង តែងបានបងប្អូននារីស្រឡាញ់រាប់អាន។
បងស្រីឡឹមធីវណ្ណី(ទី២រាប់ពីស្តាំ) តែងចុះទៅសួរសុខទុក្ខសមាជិកនារីក្នុងសមាគម។
យកចិត្តស្តាប់មតិយោបល់ ចែករំលែក ជួយជំរុញលើកទឹកចិត្តសមាជិករួមគ្នាឆ្លងកាត់លំបាក ដើម្បីកសាងគ្រួសារសម្បូរធូរធារ សុភមង្គល នេះគឺជាគន្លឺះញាុំងឲ្យបងស្រីឡឹមធីវណ្ណី បានបងប្អូនជាសមាជិកទំនុកចិត្ត។ ពិសេស បងស្រីតែងអាទិភាពជួយដល់សមាជិកនារីខ្មែរក្រីក្រដោយអស់ពីចិត្ត និងដោយតួនាទីជាអនុប្រធានសមាគមទៀតផង។ បងស្រីឡឹមធីវណ្ណី ឲ្យដឹង៖ “នាងខ្ញុំចូលរួមបម្រើការងារសមាគមនារីតាំងពីឆ្នាំ១៩៩៦រហូតមក ក្នុងគោលបំណងដើម្បីភាពជឿនលឿន រួមរបស់នារីជនបទពិសេសគឺបងប្អូននារីខ្មែរ។ ដោយសង្កេតឃើញនារីខ្មែរនៅជនបទភាគច្រើនគឺរវល់តែការងារចង្រ្កានជើងឆ្នាំង ខ្វះការយល់ដឹងអំពីច្បាប់អាពាហ៍ពិពាហ៍គ្រួសារ ថែទាំសុខភាពមិនសូវមានឱកាសចូលរួមរៀនសូត្រចំណេះដឹងផ្សេងៗ។ល។ ម្ល៉ោះហើយនាងខ្ញុំបានចលនាបងប្អូននារីចូលរួមសមាគម ដើម្បីជួយគ្នាអភិវឌ្ឍន៍”។ ការងារចលនាដំបូងបងស្រីក៏ជួបលំបាកយ៉ាងខ្លាំង ទោះជាយ៉ាងណាក៏ដោយ បងស្រីតែងព្យាយាមចុះទៅតាមគ្រួសារជួបបងប្អូននារីមិនថាថ្ងៃឬយប់។ បងស្រីវណ្ណីបានពន្យល់វែកញែកឲ្យបងប្អូននារីយល់ដឹងអំពីផលប្រយោជន៍នៃការចូលរួមសមាគមនារី។ល។ ជាមួយនឹងទឹកចិត្តស្មោះត្រង់របស់បងស្រីនិងដោយយល់ច្បាស់ពីផលប្រយោជន៍ សន្សឹមៗបងប្អូននារីក៏ស្ម័គ្រចិត្តចូលរួមសមាគម។ កាលពីឆ្នាំ២០០១ ទូទាំងឃុំមានសមាជិកជាង៦០០នាក់ មកទល់សព្វថ្ងៃមានជាង១.៣៤០នាក់។
ជានារីខ្មែរមួយរូបធ្លាប់មានបទពិសោធន៍ក្នុងការងារ ម្ល៉ោះហើយការងារចលនា ផ្សព្វផ្សាយនូវគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ជូនដល់សមាជិកនារីខ្មែរ ត្រូវបានបងស្រីវណ្ណីអនុវត្តប្រកបដោយប្រសិទ្ធភាព បានសមាជិកទាំងឡាយចួលរួមគាំទ្រ។ បងស្រីឡាធីកឿង សមាជិកានៃសមាគមនារីភូមិត្រាអ៊ុង ឲ្យដឹង៖ “បងស្រីវណ្ណី តែងអស់ពីចិត្តដើម្បីបងប្អូននារីខ្មែរ។ ជីវភាពគ្រួសារខ្ញុំបានធូរធារដូចសព្វថ្ងៃ គឺអាស្រ័យបងវណ្ណីជួយផងដែរ។ ដំបូងនាងខ្ញុំប្ដេជ្ញាចិត្តមិនចូលរួមសមាគមឡើយ ដ្បិតអីនាងខ្ញុំយល់ថាគ្មានបានផលប្រយោជន៍អ្វី។ បងវណ្ណីមកដល់ផ្ទះពន្យល់វែកញែកជា ញយៗ នាងខ្ញុំក៏យល់ច្បាស់ពីផលប្រយោជន៍ ហើយស្ម័គ្រចិត្តចូលរួមសមាគមតែម្ដង។ នាងខ្ញុំក៏ទទួលបានការណែនាំពីបច្ចេកទេសដាំដំណាំ ចិញ្ចឹមជ្រូកផលិតស្រូវគុណភាពខ្ពស់និងរៀនបានរបៀបប្រិតសំចៃក្នុងការប្រើប្រាស់ ទើបឥឡូវនេះគ្រួសារបានធូរធារ”។
ឆ្នាំ២០០១ ខណៈពេលទទួលនាទីជាអនុប្រធានសមាគមសហព័ន្ធនារីឃុំ បងស្រីវណ្ណី បានកសាងទម្រង់ប្រិតសំចៃប្រកបដោយប្រសិទ្ធភាព ដូចជា៖ ទម្រង់ចិញ្ចឹមជ្រូកដី ខាប់អង្ករមេត្តាធម៌ បញ្ញើសំចៃ ក្លឹបស្រូវពូជ។ល។ ត្រូវបានបងប្អូននារីឯកភាពគាំទ្រ។ បងស្រីវ៉ធីថៀន ប្រធានសមាគមសហព័ន្ធនារីស្រុកត្រឹងដេ វាយតម្លៃ៖ “និយាយពីការងារគឺបងស្រីវណ្ណី ខ្នះខ្នែងអស់ពីចិត្ត យកចិត្តទុកដាក់ស្តាប់មតិយោបល់ រិះរកវិធីជួយដល់សមាជិក ម្ល៉ោះហើយអនុវត្តសម្រេចភារកិច្ចល្អ។ ផ្តើមពីគ្រួសារក្រីក្រ បងស្រីវណ្ណីបានឈានឡើងធូរធារ មានដីស្រែ១០កុងនិងខ្នះខ្នែងអស់ពីចិត្តចិញ្ចឹមថែទាំឪពុកម្តាយចាស់។ ជាពិសេស គ្រួសារបងស្រី ជំនាញខាងផលិតស្រូវអតិផលសម្រាប់ផ្គត់ផ្គង់ពូជជូនសមាជិកក្នុងភូមិ។ ផ្តើមពីស្មារតីឆ្លងកាត់លំបាក ខ្នះខ្នែងអស់ពីចិត្តជាមួយនឹងការងារ សមាគម បងស្រីឡឹមធីវណ្ណី សក្តិសមជានារីគំរូមួយរូប”៕
យ្វីអាញ់ - ថាច់ធី