ការរៀនសូត្រនិងធ្វើតាមដំបូន្មានអ៊ំក្នុងរយៈពេលកន្លង យុវវ័យខេត្តបាកលីវនិយាយរួមយុវជនជនរួមជាតិខ្មែរនិយាយដោយឡែក បានពង្រីកស្មារតីឈានមុខ ស្ម័គ្រចិត្តរួមចំណែកអនុវត្តសម្រេចទិសដៅសេដ្ឋកិច្ច-សង្គម ធានាការពារប្រទេស-សន្តិសុខនៅភូមិភាគ។
បងង៉ោវ៉ូវថាំង(ខាងស្តាំ) លេខាសម្ព័ន្ធយុវជនខេត្ត ជូនលិខិតទទួលស្គាល់កិត្តិនាម “
យុវជនជឿនលឿនធ្វើតាមដំបូន្មានអ៊ំហូឆ្នាំ២០១៨”ដល់យ័ញសឹត។
ចងចាំនូវដំបូន្មានរបស់អ៊ំហូ យុវវ័យខេត្តបាកលីវ បានសាមគ្គីឈានមុខកសាងភូមិកំណើតពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរ រុងរឿង ឆ្ពោះទៅកាន់សមាហរ័ណកម្មនិងរីកចម្រើន។ ផ្តើមពីនោះមានគំរូជឿនលឿនជាច្រើនក្នុងការរៀនសូត្រនិងធ្វើតាមដំបូន្មានអ៊ំលើវិស័យនានា ក្នុងនោះ រួមមានយុវជនជនជាតិខ្មែរផងដែរ។ តួយ៉ាងដូចសមមិត្តយ័ញធូ ស្នងការនយោបាយរងនៃកងនាវាចរណ៍២ -កងទ័ពការពារព្រំដែនខេត្ត ជាគំរូលេចធ្លោក្នុងចំណោមគំរូលេចធ្លោ៤០នាក់ បានសម្ព័ន្ធយុវជនខេត្តជូនលិខិតទទួលស្គាល់កិត្តិនាម”យុវជនជឿនលឿនធ្វើតាមដំបូន្មានអ៊ំឆ្នាំ២០១៨”។ ក្នុងតួនាទីជាស្នងការរង លេខាសម្ព័ន្ធយុវជនយ័ញធូ អនុវត្តល្អនូវការងារសម្ព័ន្ធយុវជននិងចលនាយុវជនក្នុងអង្គភាព មានដូច៖ យុវវ័យកងទ័ពការពារព្រំដែនបាកលីវ ជាមួយនឹងវប្បធម៌ចរាចរណ៍ យុវវ័យកងទ័ពការពារព្រំដែនពួតដៃកសាងជនបទថ្មី ថ្ងៃសៅរ៍ស្ម័គ្រចិត្ត ថ្ងៃអាទិត្យបៃតង។ល។ និងស្នើអនុវត្តទម្រង់សំណង់ ផែ្នកការងារដែលនាំមកប្រសិទ្ធភាពក្នុងសាខាសម្ព័ន្ធយុវជន ក្នុងនោះ គួររំលឹកដល់ទម្រង់សួនបន្លែជ្រះស្អាត ទម្រង់ប្រមូលរើសអេដចាយ។ ទម្រង់សួនបន្លែជ្រះស្អាតរបស់សាខាសម្ព័ន្ធយុវជន បានផ្គត់ផ្គង់បន្លែសុវត្ថិភាពគ្រប់ប្រភេទឲ្យអង្គភាពជាង៧០% និងរកបានចំនួនទឹកប្រាក់ជាង៦លានដុង។ល។ ជាមួយនឹងការខិតខំយ៉ាងពេញទំហឹងក្នុងការងារ សមមិត្តយ័ញធូ សម្រេចបានកិត្តិនាមជា”យុវជនជឿនលឿន”ជាច្រើនឆ្នាំបន្តបន្ទាប់ អាស្រ័យមេបញ្ជាការកងទ័ពការពារព្រំដែនប្រគល់ជូន។
យ័ញសឹត (ការិយាល័យវប្បធម៌-ឃោសនាការស្រុកហ៊ុងយឹន) ភាពលេចធ្លោជាមួយនឹងស្មារតីឃ្មាតខ្មី ទទួលការខុសត្រូវ។ ជាកម្មាភិបាលទទួលបន្ទុកផ្នែកព័ត៌មាននិងសារគមនាគមន៍។ យ័ញសឹត បានធ្វើសេនាធិការផ្ទាល់ជាមួយនឹងថ្នាក់ដឹកនាំការិយាល័យ សហការជាមួយនឹងការិយាល័យក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនស្រុកនិងស្ថាប័នជំនាញ ចំណុះគណៈកម្មាធិការប្រជាជនស្រុក ជំរុញអនុវត្តដំណើរការផ្គត់ផ្គង់សេវាបច្ចេកវិទ្យាផ្សាយផ្ទាល់លើប្រព័ន្ធក្រាំងសារគមនាគមន៍អេឡិចត្រូនិកស្រុកនិងបង្កើនការតភ្ជាប់ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានជាមួយនឹងកែទម្រង់រដ្ឋបាល។ ព្រមជាមួយនោះ ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនស្រុក ផ្សព្វផ្សាយបើកឲ្យប្រើប្រាស់ប្រអប់សំបុត្រអេឡិចត្រូនិកខេត្ត។ មិនតែប៉ុណ្ណោះ យ័ញសឹត នៅទាំងសិក្សាស្រាវជ្រាវ ស្វែងយល់បន្ថែមផ្នែកទន់សម្រាប់អនុវត្តបម្រើការក្នុងការជំរុញទឹកចិត្តចំពោះស្ថាប័នអង្គភាពប្រើប្រាស់ផ្នែកទន់ប្រភពបើកចំហ ដើម្បីកាត់បន្ថយការបំពានកម្មសិទ្ធិបញ្ញាលើវិស័យបច្ចេកវិទ្យាព័ត៌មាន។ ម្ចាស់ការគ្រប់គ្រងបានល្អ សុវត្ថិភាពព័ត៌មានផ្ទៃក្នុងធានាការប្រើប្រាស់និងដំណើរការប្រព័ន្ធសំបុត្រអេឡិចត្រូនិករបស់ស្រុកជាប្រចាំ ធានាដល់កិច្ចសហការនៃការិយាល័យជំនាញនិងនៅតាមឃុំ ទីប្រជុំជន៕
តាមកាសែតបាកលីវ ប្រែសម្រួល ៖ថាច់សេរី