លោកស្រីង្វៀនមិញហាំង ប្រធាន SOM ASEM វៀតណាម អំណះអំណាង៖ កិច្ចប្រជុំ ASEM សម្រេចបាននូវទិសដៅដាក់ចេញ ស្តីពីសកម្មភាពរួមគ្នាទប់ទល់ នឹងបម្រែបម្រួលអាកាសធាតុ បានប្រារព្ធឡើងនៅក្រុងកឹងធើ។
លោកស្រីង្វៀនមិញហាំង ថ្លែងសុន្ទរកថាបិទអង្គប្រជុំ ASEM នៅក្រុងកឹងធើ។
លោកស្រីង្វៀនមិញហាំង គូសបញ្ជាក់៖ កិច្ចប្រជុំ ASEM ស្តីពីសកម្មភាព រួមគ្នាទប់ទល់នឹងបម្រែបម្រួល អាកាសធាតុ ដើម្បីសម្រេចបាននូវទិសដៅ អភិវឌ្ឍ ប្រកបដោយនិរន្តរភាពនិងកំណត់ទិសដៅក្នុងអនាគតសម្រេចបានល្អប្រសើរ រួមចំណែកលើកកម្ពស់ភាពជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការ ASEM អំណះអំណាងនូវការរួមចំណែករបស់ ASEM សម្រាប់ការខិត ខំទូទាំងពិភពលោក ដើម្បីអភិវឌ្ឍប្របកដោយនិរន្តរភាព។ លទ្ធផលនៃកិច្ចប្រជុំ បានរួមចំណែកធ្វើឲ្យជាក់ស្តែងនូវចក្ខុវិស័យរបស់អ្នកដឹកនាំ ASEM ស្តីពីបង្កើនកិច្ចសហប្រតិបត្តិការអន្តរតំបន់ និងសកម្មភាពម៉ឺងម៉ាត់ជាងទៀត ដើម្បីទប់ទល់ដោយប្រសិទ្ធភាពនឹងបម្រែបម្រួលអាកាសធាតុ។ សំណើ គោលនយោបាយ និងសកម្មភាពជាក់ស្តែងត្រូវបានអនុម័តក្នុងកិច្ចប្រជុំ នឹងរួមចំណែកកសាងនូវទិសដៅសហប្រតិបត្តិការថ្មីរបស់ ASEM ស្តីពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។ ក្នុងអំឡុងពេលប្រជុំ ការជំនួបមុខ ទំនាក់ទំនងរវាងខេត្ត ក្រុង នៅវាលរាបទន្លេគឺវឡុង ក្រសួង គណៈ ផ្នែក វិទ្យាស្ថានសិក្សាស្រាវជ្រាវរបស់ប្រទេសយើង ជាមួយនឹងដៃគូអាស៊ី-អឺរ៉ុប តាំងពិព័រណ៍អំពី “បម្រែបម្រួលអាកាសធាតុ-ការសាកល្បងនិងឱកាសសហប្រតិបត្តិការអាស៊ី-អឺ រ៉ុប” ក៏ដូចជាកម្មវិធីទស្សនាកោះ កោងសឺន បានរួមចំណែកឧទ្ទេសនាមការសាកល្បងដាក់ចេញការខិតខំរបស់រដ្ឋាភិបាលនិងភូមិភាគនានានៅតំបន់វាលរាបទន្លេគឺវឡុង ក្នុងការសម្របខ្លួន និងកាត់បន្ថយកម្រិតទាបបំផុតរងផលប៉ះពាល់នៃការបម្រែបម្រួលអាកាសធាតុ សំដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ឆ្លងតាមរយៈនោះ ជំរុញកិច្ច សហប្រតិបត្តិការរវាងក្រសួង គណៈ ផ្នែក ភូមិភាគនានានៅវៀតណាមនិយាយរួម និងតំបន់វាលរាបទន្លេគឺវឡុង និយាយដោយឡែក ជាមួយនឹងសមាជិកអាស៊ី-អឺរ៉ុប។
ឆ្លងតាមរយៈកិច្ចជំនួបទាំង៤លើកក្នុងអំឡុង២ថ្ងៃ កិច្ចប្រជុំនេះបានប្រមូលផ្តុំពិភាក្សា លើបធានបទសំខាន់ៗជាច្រើន មានដូច៖ អភិវឌ្ឍក្នុងបរិការណ៍បម្រែបម្រួលអាកាសធាតុ; កសាងសមត្ថភាពសម្របខ្លួននឹងបម្រែបម្រួលអាកាសធាតុ; បង្កើនតួនាទីនិងការចូលរួមរបស់ភាគីទាំងឡាយដែលជាប់ពាក់ព័ន្ធ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងទ្វីប អាស៊ី-អឺរ៉ុប ក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ដើម្បីអភិវឌ្ឍប្រកបដោយនិរន្តរភាព។ កិច្ចប្រជុំបានឯកភាពវិធានការជាច្រើនក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ សកម្មភាពក្នុង ASEM។ លេចធ្លោគឺជំរុញការរួមចំណែករបស់ ASEM ដល់ការខិតខំទូទាំងពិភពលោក ផ្សព្វផ្សាយកម្មវិធីការងារ២០៣០ ដើម្បីអភិវឌ្ឍប្រកបដោយនិន្តរភាព និងកិច្ចព្រមព្រៀង Paris ស្តីពីបម្រែបម្រួល អាកាសធាតុ។ កំណត់របៀបបង្ខិតជិតជាទូទៅឯកច្ឆ័ន្ទទាំងស្មារតីនិងសកម្មភាព ដើម្បីផ្សារភ្ជាប់បញ្ហាទប់ទល់នឹងភាពបម្រែបម្រួលអាកាសធាតុ ជាមួយនឹងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ទន្ទឹមនឹងនោះ បង្កើនការផ្សារភ្ជាប់គំនិតច្នៃប្រតិដ្ឋ គម្រោងសហការប្រតិបត្តិការឯកទេសរបស់ ASEM។ ព្រមជាមួយនោះ ជំរុញសហប្រតិបត្តិការអំពីការព្យាករណ៍ វាយតម្លៃផលប៉ះពាល់ ព្យាករណ៍ហានិភ័យ បង្កើនសមត្ថភាព បង្កើនទំនាក់ ទំនងដៃគូពហុភាគី ជំរុញចែករំលែកភារកិច្ចសង្គមរបស់អាជីវកម្ម និងកម្មវិធីដៃគូសាធា រណ៍-ឯកជន។ សមាជិក ASEM បានឯកច្ឆ័ន្ទ បន្តជំនួយសមាជិកកំពុងអភិវឌ្ឍត្រូវប្រឈមមុខជាមួយនឹងការសាកល្បងពីបម្រែបម្រួល អាកាសធាតុ។ ពិសេសគឺឧបត្ថម្ភហិរញ្ញវត្ថុ បទពិសោធន៍ ផ្ទេរជូនបច្ចេកវិជ្ជាបៃតង ជ្រះ បង្កើនកិច្ចសហប្រតិបត្តិការ ASEM អំពីកាត់បន្ថយកាកសំណល់ជ័រ ចេញទៅមហាសាគរ និងគាំទ្រការខិតខំទូទាំងពិភពលោកលើវិស័យនេះ។ កិច្ចប្រជុំក៏បានឯកច្ឆ័ន្ទគាំទ្រនូវយន្តការសហប្រតិបត្តិការអនុតំបន់ និងតំបន់ក្នុងនោះមានកិច្ចសហប្រតិបត្តិការ MeKong -Danube៕
ត្វៀកត្រិញ-វិមាន