05/09/2018 - 10:54

គិត​គូរ​ពី​សុខ​ភាព​ជូន​ជន​រួម​ជាតិ​ខ្មែរ

រយៈ​ពេល​កន្លង កង​ជួរ​កម្មា​ភិ​បាល​នៃ​មន្ទីរ​ពេទ្យ​យោ​ធា​ប្រ​ជា​ជន​ស្រុក​កើ​-ដ​ ក្រុង​កឹង​ធើ បាន​អនុ​វត្ត​ល្អ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ជន​រួម​ជាតិ​ខ្មែរ ពិ​សេសគឺ​គ្រួ​សារ​ដែល​មាន​ស្ថាន​​ភាព​ក្រ​លំ​បាក​។

 

កម្មា​ភិ​បាល​របស់​មន្ទីរ​ពេទ្យ​កំ​ពុង​ណែ​នាំ​អ្នក​ជំ​ងឺ​ប្រើប្រា​ស់​ថ្នាំ​។

ក្នុង​ឆ្នាំ​២០១៨ មន្ទីរ​ពេទ្យ​យោ​ធា​ប្រ​ជា​ជន​ស្រុក​កើ​-ដ បាន​រៀប​ចំ​ពិ​និត្យ​ជំ​ងឺ ច​ល័ត​ចំ​នួន​៤​លើក​ ជូន​មា​មីង​នៅ​តាម​ឃុំ​​ដុង​ថាំង ថើយ​ស្វឹន​ ថើយ​ដុង​និង​ទី​ប្រ​ជុំ​ជន​​កើ​-ដ​។ រៀង​រាល់​លើក​ អង្គ​ភាព​បាន​ពិ​និត្យ​ ព្យា​បាល​ជំ​ងឺ​ និង​ផ្តល់​ថ្នាំ​ដោយ​​ឥត​គិត​ថ្លៃ​ជូន​ជន​រួម​ជាតិ​ខ្មែរ​ជាង​២០០​លើក​នាក់​។ ក្នុង​ការ​ពិ​និត្យ​ជំ​ងឺ ស្រប​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឬ​បុណ្យ​ទាន​ផ្សេង​ៗ​ កង​ជួរ​កម្មា​ភិ​បាល​របស់​មន្ទីរ​ពេទ្យ​នៅ​ទាំង​ជូន​អំ​ណោយ​ដល់​អ្នក​ជំ​ងឺ​ទៀត​ផង​។ ការ​ពិ​និត្យ​ជំ​ងឺ​ជូន​ប្រ​ជា​​ជន ស​រុប​ជិត​២.០០០​លើក​នាក់​ ប្រាក់​ចំ​ណាយ​សម្រប់​ពិ​និត្យ​ជំ​ងឺ​ ផ្តល់​ថ្នាំ​និងជូន​អំ​ណោយ​គិត​ជា​ប្រាក់​ជាង​២០០​លាន​ដុង​។ ពូ​​គឹម​ថៀន​ ប្រ​ធាន​សា​ខា​សមា​គម​ក​សិ​ករ​​ភូមិ​ថើយ​ប៊ិញ​២ ទី​ប្រ​ជុំ​ជន​កើ​-ដ​ បាន​ឲ្យ​ដឹ​ង​ដោយ​ក្តី​រីក​រាយ​៖ “ចាប់​តាំង​ពី​មាន​មន្ទីរ​ពេទ្យ​យោ​ធា​ប្រ​ជា​ជន​​នៅ​ពេល​ឈឺថ្កាត់​ម្ដង​ៗ មា​មីង​មិន​បាច់​​ទៅ​ឆ្ងាយ​បង់​ខាត​ប្រាក់​ច្រើន​ និង​ខាត​ពេល​ធ្វើការ​ងារ​ជា​ដើម​។ ក្នុង​ឱ​កាស​បុណ្យ​ទាន​ម្តង​ៗ នៅ​ទាំង​បាន​គ្រូ​ពេទ្យ​​ពិ​​និត្យ​ជំ​ងឺ​ ផ្តល់​ថ្នាំ​និង​ជូន​អំ​ណោយ​ទៀត​​ផង​។ ការ​ពិ​និត្យ​ជំ​ងឺ​មាន​ប្រ​សិទ្ធ​ភាព ​ម្យ៉ាង​ទៀត​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​នៅ​ទី​នេះ​ភាគ​ច្រើន​ជា​ជន​ជាតិ​ខ្មែរ និ​យាយ​ភា​សា​ខ្មែរ​ ម្ល៉ោះ​ហើយ​មា​មីង​ងាយ​ស្រួល​យល់​ដឹង​ពី​ស្ថាន​ភាព​ជំ​ងឺ​របស់​ខ្លួន​និង​របៀប​បង្ការ​ជំ​ងឺ​”។ ទន្ទឹម​នឹង​ក្តី​រីក​រាយ​ដែល​ស្ថា​ប័ន​មាន​ស​មត្ថ​កិច្ច​បាន​គិត​គូរ​ មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ នៅ​ទាំង​មាន​ភាព​កក់​ក្តៅ ខណៈ​ពេល​សម្លឹង​ឃើញ​កូន​ចៅ​របស់​ខ្លួុ​ន​រៀន​សូត្រ​បាន​ជោគ​ជ័យ​ វិល​មក​បម្រើ​ជន​រួម​ជាតិ​។ សព្វ​ថ្ងៃ​មន្ទីរ​ពេទ្យ​យោ​ធា​ប្រ​ជា​ជន​ស្រុក​កើ​-​​ដ មាន​កម្មា​ភិ​បាល​ជន​ជាតិ​ខ្មែរ​ជា​ច្រើន​មាន​ស​មត្ថ​ភាព និង​បាន​ថ្នាក់​លើ​យក​ចិត្ត​ទុក​ដាក់​បំ​ពាក់​បំ​ប៉ន​។

បង​ស្រី​ថាច់​ធី​យ៉យ​ វេជ្ជ​បណ្ឌិត​នៃ​មន្ទីរ​ពេទ្យ​យោ​ធា​ប្រ​ជា​ជន​ស្រុក​កើ​-ដ​ ជា​អ្នក​កើត​និង​ធំ​ដឹង​ក្តី​នៅ​ស្រុក​កើ​-ដ​ បាន​ចែក​រំ​លែក​៖ “ មាន​បង​ប្អូន​ជា​ច្រើន​ជា​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​នេះ​ បាន​ទៅ​រៀន​ដោយ​របប​ជ្រើស​តាំង​។ ក្រោយ​ពី​រៀន​ចប់​ក៏​វិល​ត្រ​ឡប់​មក​បម្រើ​ការ​ងា​រ​នៅ​មជ្ឈ​មណ្ឌល​សុ​ខា​ភិ​បាល​ស្រុក​កើ​-ដ ឬ​នៅ​មន្ទីរ​ពេទ្យ​​យោ​ធា​ប្រ​ជា​ជ​ន​។ អា​ស្រ័យ​មាន​កង​ជួរ​គ្រូ​​ពេទ្យ​ជា​ជន​ជាតិ​ខ្មែរ នៅ​ពេល​មា​មីង​មក​ពិ​និត្យ​ជំ​ងឺ​មិន​មាន​ភាព​អល់​អែក​។ ការ​ងារ​ផ្សព្វ​ផ្សាយ ថែ​ទាំ​សុខ​ភា​ព​ប្រ​ជា​ជន​នៅ​នឹង​មូល​ដ្ឋាន​ក៏​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ជាង​ ដោយ​សារ​បង​ប្អូន​ប្រា​ស្រ័យ​ទាក់​ទង​ជា​ភា​សា​ខ្មែរ​”។

វរ​សេនីយ៍​ឯក​បម្រុង​ វេជ្ជ​បណ្ឌិត​ឯក​ទេស​១​ ផាម​វុាំ​ងបោយ​ នា​យក​រង​មន្ទីរ​ពេទ្យ​យោ​ធា​ ប្រ​ជា​ជន​ស្រុក​កើ​-ដ​ ឲ្យ​ដឹង​៖ “ចាប់​ពី​ដើម​ឆ្នាំ​​២០១៨​មក​ទល់​ឥ​ឡូវ​ មន្ទីរ​ពេទ្យ​កង​ទ័ព​ប្រ​ជា​ជន​រៀប​ចំ​ពិ​និត្យ​ជំ​ងឺ​ ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​និង​ជូន​អំ​ណោយ​ដល់​មា​មី​ង​ជា​ច្រើន​លើក​។ ជា​ពិ​សេស​គឺ​ក្នុង​ឱ​កាស​បុណ្យ​​ចូល​ឆ្នាំ​វៀត​ណាម​ និង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ​២០១៨​។ នេះ​ជា​ស​កម្ម​ភាព​ប្រ​ចាំ​​ឆ្នាំរបស់​មន្ទីរ​ពេទ្យ​ សំ​ដៅ​ឧបត្ថម្ភ​ទាន់​ពេល​ជូន​មា​មីង​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​។ ទន្ទឹម​នឹង​នោះ អប់​រំ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ជំ​នាន់​ក្រោយ​របស់​មន្ទីរ​ពេទ្យ​ សំ​ខាន់​គឺ​កម្មា​ភិ​បាល​​ជា​​ជន​ជាតិ​ខ្មែរ ត្រូវ​ចេះ​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​បុណ្យ​ប្រ​ពៃ​ណី​  និង​បញ្ចេញ​កម្លាំង​​បម្រើ​ជន​រួម​ជាតិ​”៕

ថាញ់​ភូ​-ថាច់​ធី

ចែករំលែកអត្ថបទ