28/08/2018 - 10:16

មក​កាន់​វិ​ទ្យា​ស្ថាន​ដុង​ឡាយ

វិ​ទ្យា​ស្ថាន​ដុង​ឡាយ នៅ​ទាំង​មាន​ឈ្មោះ​ហៅ​ថា​វត្ត​នំ​ចាក់​អំ​បែង ពី​ព្រោះ​ជា​ច្រើន​ឆ្នាំ​  កន្ល​ង​ ពុទ្ធ​ប​រិ​ស័ទ​និង​ភ្ញៀវ​ដំ​ណើរ​ចូល​មក​វត្ត​ធ្វើ​សក្ការ​បូ​ជា ក៏​បាន​វត្ត​លៀង​នំ​ចាក់​អំ​បែង​ដោយ​ឥត​គិត​ថ្លៃ​។

នំ​ចាក់​អំ​បែង​សាប​ដោយ​ឥត​គិត​ថ្លៃ។

វ​ត្ត​នំ​ចាក់​អំ​បែង​ឋិត​នៅ​ក្បែរ​ជើង​ភ្នំ​កូវ​ ចំ​ណុះ​ស្រុក​ទិញ​បៀន​ ខេត្ត​អាន​យ៉ាង​។ វត្ត​នៅ​ក្បែរ​ផ្លូវ​ជាតិ​៩១​ ឆ្ពោះ​ទៅ​ក្រុង​ចូវ​ដុក​​ដល់​​​ទី​ប្រ​ជុំ​ជន​ទិញ​បៀន​ ម្ល៉ោះ​ហើយ​ភ្ញៀវ​ទេស​ច​រ​ងាយ​ស្រួល​ឆៀង​ចូល​វត្ត​ធ្វើ​សក្ការ​​បូ​ជា បង​ស្រី​ង្វៀន​ធី​សិន​ នៅ​ខណ្ឌ​និញ​កេវ ក្រុង​កឹង​ធើ​ ឲ្យ​ដឹង​៖ “ក្រៅ​ពី​ការ​ចូល​វត្ត​ធ្វើ​សក្ការ​បូ​ជា ក្រុម​យើង​ខ្ញុំ​នៅ​ទាំង​បាន​ភ្លក់​ឱ​ជា​រស​នំ​ចាក់​អំ​បែង​សាប​ដែល​ល្បី​ថា​ឆ្ងាញ់​​ពិ​សា។ មិន​ត្រឹម​តែ​ដូច្នោះ យើង​ខ្ញុំនៅចង់​រួម​ចំ​ណែក​រក្សា​ស​កម្ម​ភាព​នេះ​របស់​វត្ត​ដោយ​វិ​ធី​រួម​វិភាគ​ទាន​ថ​វិ​កា”​។ តាម​ប្រ​សាសន៍​របស់​អ្នក​បម្រើ​ការ​ងារ​ក្នុង​វត្ត​ ឲ្យ​ដឹង​៖ វត្ត​ចាត់​ចែង​ធ្វើ​នំ​ចាក់​អំ​បែង​បម្រើ​ពុទ្ធ​បរិ​ស័ទ​និង​ភ្ញៀវ​ធ្វើ​ដំ​ណើរ​ចូល​មក​វត្ត​ធ្វើ​សក្ការ​បូ​ជា​ ស​កម្ម​ភាព​នេះ​បាន​ប្រ​ព្រឹត្ត​ទៅ​អស់​រយៈ​កាល​ជាង​១៥​ឆ្នាំ​។ ដំ​បូង​ចាត់​ចែង​ធ្វើ​នំ​ចាក់​អំ​បែង​នៅ​ថ្ងៃ​សៅរ៍​ ថ្ងៃ​អា​ទិត្យ​ ដោយ​ចង្រ្កាន​តែ​មួយ​ពីរ​ប៉ុណ្ណោះ​។ បច្ចុ​ប្បន្ន វត្ត​ត្រៀម​បម្រុង​ខ្ទះ​ជាង​៤០​ ទើប​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​បម្រើ​ជូន​ភ្ញៀវ​ជា​រៀង​រាល់​​ថ្ងៃ។​

ជា​រៀង​រាល់​ថ្ងៃ មាន​ពុទ្ធ​បរិ​ស័ទ​ចូល​មក​វត្ត​ធ្វើ​សក្ការ​បូ​ជា​ជាង​១.០០០​នាក់​។ ព្រោះ​ហេតុ​នោះ អ្នក​ចូល​រួម​ជួយ​ចាក់​នំ​ បេះបន្លែ លាងចាន ។ល។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​។ រី​ឯ​អ្នក​ទទួល​ភារៈ​ចាក់​នំ​មាន​ជាង​១០​នាក់​ប្តូរ​វេន​គ្នា​។ បង​ស្រី​ត្រឹង​ធី​ហុង​ នៅ​ទី​ប្រ​ជុំ​ជន​ទិញ​បៀន​ ឲ្យ​ដឹង​៖ “ខ្ញុំ​ចូល​បម្រើ​ការ​ងារ​ក្នុង​វត្ត​នេះ​ជា​ច្រើន​ឆ្នាំ​។ ភាគ​ច្រើន​នៅ​ថ្ងៃ​សៅរ៍​ ថ្ងៃ​អា​ទិត្យ​ ពុទ្ធ​បរិ​ស័ទ​មក​វត្ត​ច្រើន​​ ម៉្លោះ​ហើយ​ខ្ញុំ​មក​ជួយ​ជ្រោម​ជ្រែង​ការ​ងារ​ទើប​ទាន់​ពេល​។ ប៉ុន្តែ​ អ្នក​ទ​ទួល​ភារៈ​ចាក់​នំ​ភាគ​ច្រើន​គឺ​ប្រុស​ៗ​ ពី​ព្រោះ​នៅ​ក្បែរ​ចង្រ្កាន​ក្តៅ​ពេក​ ម្នាក់​ៗ​ចាក់​ពី​១០​-១២​ខ្ទះ​។ ការ​ងារ​មាន​វគ្គ​ស្នើរ​ ម្ល៉ោះ​ហើយ​ឥ​ឡូវ​ពួក​គាត់​ម្នាក់​ៗ​សុទ្ធ​តែ​ថ្នឹក​ទាំង​អស់​”​។

ពុទ្ធ​ប​រិ​ស័ទ​ចូល​យក​ចាន​ចង្កឹះ​ដោយ​ខ្លួន​​ឯង រួ​ច​ទៅ​រោង​នំ​ទ​ទួល​ចំ​ណែក​ហូប​។ បង​ង្វៀន​វ៉ាន់​ថាញ់ នៅ​ខេត្ត​ហូវ​យ៉ាង​ ឲ្យ​ដឹង​៖ “ខ្ញុំ​មក​វត្ត​នេះ​លើក​ណា​ក៏​ដោយ​ តែង​ចូល​ទៅ​មើល​បង​ៗ​ចាក់​នំ​ ពួក​គាត់​ប៉ិន​ប្រ​សប់​ណាស់​។ ទោះ​បី​ម្នាក់​ៗ​រ៉ាប់​រង​ដល់​ទៅ​១០​ខ្ទះក្នុង​ពេល​តែ​មួយ​ក៏​ដោយ តែ​នំ​នី​មួយ​ៗ​ស្តើង​និង​ស្រួយ​ឆ្ងាញ់​ណាស់​”។ តាម​ប្រ​សាសន៍​របស់​លោក​ប៊ូយ​វ៉ាន់​តឹម​ នៅ​អនុ​សង្កាត់​ស្វឹង​ភូ ទី​ប្រ​ជុំ​ជន​ទិញ​បៀន ជា​អ្នក​បម្រើ​ការ​ក្នុង​វត្ត​អស់​រយៈ​កាល​ជា​ច្រើន​ឆ្នាំ​ ឲ្យ​ដឹង​៖ ជា​រៀង​រាល់​ថ្ងៃ​ឲ្យ​តែ​ដល់​វេ​លា​ម៉ោង​៦​ព្រឹក​គឺ​ចាប់​ផ្តើម​បង្កាត់​ភ្លើង​ធ្វើ​ការ​ងារ​។ ម្នាក់​ៗជំ​ហរ​ធ្វើ​ពី​១​ដល់​២​ម៉ោង​ ទើប​មាន​អ្នក​ផ្សេង​ចូល​ផ្លាស់​​វេន​។ រោង​​ធ្វើ​នំ​ចាក់​អំ​បែង​មាន​ចង្រ្កាន​៤​ជួរ ក្នុងមួយជួរៗមានពី១០-១២ខ្ទះការរៀប​ចំ​នួន​ខ្ទះ​ច្រេី​ន តិច​ ពី​ព្រោះ​មាន​អ្នក​ខ្លះ​ធ្វើ​ឆាប់​អ្នក​ខ្លះ​ធ្វើ​យឺត​។ នៅ​ថ្ងៃ​សៅរ៍​ថ្ងៃ​អា​ទិត្យ​ ភ្ញៀវ​ចតុទិ្ទស​អញ្ជើញ​មក​ច្រើន​កុះ​ករ​ ម៉្លោះ​ហើយ​ត្រូវ​ប្រើ​ប្រាស់​ម្សៅ​១០​ដើម​។ ម្សៅ​មួយ​​ដើម​ៗ​ចាក់​បាន​ប្រ​មាណ​៣០០​នំ​។ ថ​វិ​កា​ចាត់​ចែង​ធ្វើ​នំ​អា​ស្រ័យ​ពុទ្ធ​ប​រិ​ស័ទ​រួម​វិ​ភាគ​​ទាន​។ មិន​ត្រឹម​តែ​អ្នក​ចូល​វត្ត​ធ្វើ​សក្ការ​បូ​ជា​ប៉ុណ្ណោះ​ទេ ទាំង​អ្នក​ពល​កម្ម​ កម្ម​ករ​ អ្នក​លក់​ដូរ​។ល។ តែង​បាន​វត្ត​ធ្វើ​នំ​ចាក់​អំ​បែង​ជូន​ហូប​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ​៕

                       ហា​ថាញ់​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ប៊ូយ​វ៉ាន់​តឹម