មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

28/08/2018 - 10:16

ភាព​កក់​ក្ដៅ​របស់​អ្នក​ជំ​ងឺ​ក្រី​ក្រ

ជា​រៀង​រាល់​ថ្ងៃ សមា​ជិក​ក្រុម​ដណ្ដាំស្ល​សប្បុ​រស​ធម៌​នៅ​មជ្ឈ​មណ្ឌល​សុ​ខា​ភិ​បាល​ទី​រួម​ខេត្ត​ង៉ា​ណាំ ខេត្ត​សុក​ត្រាំង ផ្ដល់​អា​ហារ​សប្បុ​រស​ធម៌​ជូន​អ្នក​ជំ​ងឺ​ក្រី​ក្រ​រាប់​រយ​នាក់​។

អ្ន​ក​ជំ​ងឺ​និង​អ្នក​ថែ​ទាំជំ​ងឺ​កំ​ពុង​ទ​ទួល​អា​ហារ​សប្បុ​រស​ធម៌​នៅ​មជ្ឈ​មណ្ឌល​សុខា​ភិ​បាល​ទី​រួម​ខេត្ត​ង៉ា​ណាំ​។

ព្រ​លឹម​ស្រាង​ៗ ស​មា​ជិក​ក្នុង​ក្រុម​ ដណ្ដាំស្ល​សប្បុ​រស​ធម៌​តែង​មាន​វត្ត​មាន​នៅ​មជ្ឈ​មណ្ឌល​សុ​ខា​ភិ​បាល​ទី​រួម​ខេត្ត​ង៉ា​ណាំ ដើម្បី​រៀប​ចំ​ចម្អិន​បាយ​  ប​បរ​សប្បុ​រស​ធម៌​ជូន​អ្នក​ជំ​ងឺ​ក្រី​ក្រ​កំ​ពុង​សម្រាក​ព្យា​បាល​នៅ​មជ្ឈ​មណ្ឌល​។ សមា​ជិក​ក្នុង​ក្រុម ដែល​មាន​វ័យ​ចាស់​បំ​ផុត​អា​យុ​៧០​ឆ្នាំ​ និង​ក្មេង​បំ​ផុត​អា​យុ​ជាង​៥០​ឆ្នាំ ប៉ុន្តែ​ពួក​គាត់​តែង​មាន​ភាព​រ​ហ័ស​រ​ហួន​ អស់​ពី​ចិត្ត​ពី​ថ្លើម​។ ម្នាក់​ៗ សុទ្ធ​សឹង​មាន​ការ​ងារ​ដោយ​ឡែក​ ហើយ​ច្នៃ​ទៅ​ជា​អា​​ហារ​សប្បុ​រស​ធម៌​ប្រ​កប​ដោយ​ការ​ចែក​រំ​លែក​។ លោក​ង្វៀន​ថាញ់​ញ៉ាញ់​ ប្រ​ធាន​ក្រុម​អា​ហារ​សប្បុ​រស​ធម៌​របស់​មជ្ឈ​មណ្ឌល​សុ​ខា​ភិ​បាល​ទី​រួម​ខេត្ត​ង៉ា​ណាំ​ ឲ្យ​ដឹង​   ប្រ​ភព​វត្ថុ​ធាតុ​ដើម​ទាំង​អស់​នេះ អា​ស្រ័យ​ដោយ​ស​មា​ជិក​ក្នុង​ក្រុម​ចលនា​សប្បុ​រស​ជន​នៅ​លើ​ភូមិ​ភាគ សំ​ខាន់​នៅ​ផ្សារ​អណ្ដែត​ទី​រួម​ខេត្ត​ង៉ា​ណាំ​។​​ រៀង​រាល់​ខែ ក្រុម​អា​ហារ​​សប្បុ​រស​ធម៌​ ចលនា​ទឹក​ប្រាក់​ អង្ករ​ បន្លែ​ ផ្លែ​ឈើ​ គិត​ជា​មធ្យម​ភាគ​ជាង​៥០​លាន​ដុង​។ ពិត​មែន​តែ​អា​ហារ​សប្បុ​រស​ធម៌​ ផ្គត់​ផ្គង់​​ដោយ​មិន​គិត​ថ្លៃ​ក៏​ដោយ​ ប៉ុន្តែ​ក្នុង​ការ​ច្នៃ​​ម្ហូប​អា​ហារ​ សមា​ជិក​ក្នុង​ក្រុម​តែង​ធា​នា​​អ​នា​ម័យ​ និង​គ្រប់​ជាតិ​បំ​ប៉ន​ជូន​អ្នក​ជំ​ងឺ​។  លោក​ង្វៀន​ថាញ់​ញ៉ាញ់​ ឲ្យ​ដឹង​បន្ថែម​៖ “ពេល​ខ្លះ​នៅ​ជួប​លំ​បាក​ ប៉ុន្តែ​យើង​ខ្ញុំ​ប្ដេជ្ញា​ចិត្ត​រក្សា​ផ្ទះ​បាយ​នេះ​ជា​និច្ច​”។

ផ្ទះ​បាយ​សប្បុ​រស​ធ​ម៌​នៅ​មជ្ឈ​មណ្ឌល​​សុ​ខា​ភិ​បាល​ទី​រួម​ខេត្ត​ង៉ា​ណាំ ​បង្កើត​នៅ​ឆ្នាំ​២០​០៩​ មាន​ស​មា​ជិក​៤០​នាក់​ ចែក​ចេញ​៧  ក្រុម​ប្ដូរ​វេន​គ្នា​ចម្អិន​ជូន​អ្នក​ជំ​ងឺ​ក្រី​ក្រ​រៀង​រាល់​ ថ្ងៃ​។​ ព្រឹក​ផ្ដល់​ជូន​បបរ​ថ្ងៃ​ត្រង់​ និង​រ​សៀល​​ផ្ដល់​ជូន​បាយ​នឹង​ម្ហូប​សាប​។ ចំ​ណែក​ទឹក​ដាំ ពុះ​ ទឹក​សុទ្ធ​ផ្ដល់​ជូន​ព្រឹក​ល្ងាច​។ ជា​រៀង​រាល់​ថ្ងៃ ចំ​នួន​អា​ហារ​ប​រិ​ភោគ​សម្រាប់​អ្នក​ជំ​ងឺ និង​អ្នក​ថែ​ទាំ​ពី​៣៥០​ដល់​៤០០​ចំ​ណែក​។ លោក​សឺន​ហូល​ ឆ្នាំ​នេះ​អា​យុ​ជាង​៦០​ឆ្នាំ​ មក​ពី​ឃុំ​វិញ​ហ្វើយ​ ទី​រួម​ខេត្ត​ង៉ា​ណាំ ​កំ​ពុង​សម្រាក​ព្យា​បាល​ជំ​ងឺ​នៅ​មជ្ឈ​មណ្ឌល​សុ​ខា​ភិ​បាល​​នេះ ឲ្យ​ដឹង​៖ “អា​ស្រ័យ​បាន​ផ្ដល់​ជូន​អា​ហារ​​សប្បុ​រស​ធម៌​រាល់​ថ្ងៃ ទើប​ខ្ញុំ​មិន​បង់​ប្រាក់​ចំ​ណាយ​ហូប​ចុក​ប្រ​មាណ​៥០​.០០០​ដុង​”។​

ដំ​ណើរ​ការ​ជាង​៩​ឆ្នាំ​ មាន​ពេល​ខ្លះ​អស់​​អង្ករ បន្លែ​ ផ្លែ​ឈើ ស​មា​ជិក​ក្នុង​ក្រុម​ក៏​បាន​ទៅ​ចលនា​ជា​ច្រើ​ន​កន្លែង​ដើម្បី​យក​មក​ដណ្ដាំ​ស្ល​ជូន​អ្នក​ជំ​ងឺ​ឲ្យ​បាន​ទាន់​ពេល​។ ទោះ​បី​ដូច្ចោះ​ក៏​ដោយ​ តែ​គ្មាន​ស​មា​ជិក​ណា​ម្នាក់​មាន​អា​រម្មណ៍​ធុញ​ទ្រាន់​។ ជំ​នួស​មក​វិញ ពួក​គាត់​តែង​អស់​ពី​ចិត្ត​ពី​ថ្លើម​ ផ្ដល់​ជូន​អា​ហារ​មនុ​ស្ស​ធម៌​ ធ្វើ​ឲ្យ​អ្នក​ជំ​ងឺ​ក្រី​ក្រ​មាន​ភាព​កក់​ក្ដៅ​ជាង​៕​                

                         ត្រឿង​ផល​-ទី​ទុយ

ចែករំលែកអត្ថបទ