13/08/2018 - 15:54

ប្រ​គល់​ផ្ទះ​ម​ហា​សាម​គ្គី​

នៅ​សង្កា​ត់​៩ ក្រុង​ត្រា​វិញ​ ខេត្ត​ត្រា​វិញ ទើប​ស​ហ​ការ​ជា​មួយ​នឹង​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​ត្រា​វិញ ចាត់​តាំង​ពិ​ធី​ប្រ​គល់​ផ្ទះ​ម​ហា​សាម​គ្គី​២​ខ្នង​ជូន​គ្រួ​សារ​ក្រី​ក្រ​។

  ទិដ្ឋ​ភាព​នៃ​ពិ​ធី​ប្រ​គល់​ផ្ទះ​ម​ហា​សាម​គ្គី​។

នោះ​គឺ គ្រួ​សារ​លោក​ថាច់​ថាញ់​ នៅ​អនុ​សង្កាត់​៨ និង​គ្រួ​សារ​អ្នក​មីង​ថាច់​ធី​កឹង​នៅ​អនុ​សង្កាត់​៩​។ ផ្ទះ​មួយ​ខ្នង​ៗ​មាន​ទំ​ហំ​ផ្ទៃ​ដី​២៥​ម៉ែត្រ​កា​រ៉េ ដំ​បូល​ប្រ​ក់​​ស័ង្ក​សី ធារ​ក្រាល​ឥដ្ឋ​។ ​ថ​វិ​កា​ក​សាង​ អា​ស្រ័យ​ធ​នាគារ​ពា​ណិជ្ជ​កម្ម​ភាគ​ហ៊ុន​ឧស្សាហ​-ពា​ណិជ្ជ​កម្ម​សា ខា​ខេត្ត​ត្រា​វិញ ឧបត្ថម្ភ​ប្រាក់​២៥​លាន​ដុង​ ក្រៅ​ពី​នោះ គឺ​គ្រួ​សារ​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​រួម​វិ​ភាគ​ទាន​។ ចាប់​ពី​ដើម​ឆ្នាំ​មក​ទល់​នឹង​បច្ចុប្បន្ន សង្កាត់​៩​ចលនា​សង់​ផ្ទះ​ម​ហា​សាម​គ្គី​បាន​១០​ខ្នង​៕

                                          សឺន​ម៉ា​ល័យ​-មុ​នី​

 

ចែករំលែកអត្ថបទ