ភូមិវិញញ៉ឹន ឃុំវិញប៊ិញ ស្រុកវិញថាញ់ ក្រុងកឹងធើ មានជនរួមជាតិខ្មែររស់នៅ២០៥គ្រួសារ។ ក្នុងនោះ កាលពីមុនមានគ្រួសារក្រីក្រជាង៣០%។ បច្ចុប្បន្ន គ្រួសារដែលមានជីវភាពមធ្យមនិងគ្រាន់បើចំនួន១៨៥គ្រួសារ ក្រីក្រចំនួន២០។ ដើមឆ្នាំ២០១៨ ភូមិវិញញ៉ឹន បានឃុំវិញប៊ិញ ជ្រើសជាទីតាំងកសាងទម្រង់មណ្ឌលតាំងទីលំនៅការពារបរិស្ថាន។ តើភាពរីកចម្រើននៅភូមិវិញញ៉ឹននេះបានដំណើរការយ៉ាងណា?។
លោកឡឹមគឹមហ្វាណា ឧស្សាហ៍ចុះទៅសាកសួរពីជីវភាពរបស់មាមីងជនរួមជាតិខ្មែរក្នុងភូមិ។
សាខាបក្សភូមិវិញញ៉ឹនមានបក្ខជនចំនួន១១នាក់ រៀងរាល់ខែឆ្លងតាមការប្រជុំជីវភាពបក្សជាប្រចាំសាខាបក្សតែងប្រមូលផ្ដុំពិនិត្យឡើងវិញនូវកិច្ចការសំខាន់ៗ កិច្ចការដែលធ្វើបាន មិនទាន់ធ្វើបានដើម្បីសមូហភាពមានយោបល់តម្រង់ទិសភារកិច្ច។ ពិសេស ចាប់តាំងពីអនុវត្តបទបញ្ជាលេខ០៣-CT/TW និងបទបញ្ជាលេខ០៥-CT/TW របស់ការិយាល័យនយោបាយ “ជម្រុញយ៉ាងខ្លាំងក្លាការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍សីលធម៌ ឥរិយាបថហូជីមិញ” ការប្រជុំជីវភាពបក្សជាប្រចាំ កាន់តែមានភាពពុះពោរឡើង។ ក្នុងកិច្ចប្រជុំគួបផ្សំរំឭកឡើងវិញនូវរឿងគំរូល្អៗ ទ្រឹស្ដី អត្ថបទរបស់អ៊ំ រួចវិភាគហ្មត់ចត់រាល់បញ្ហា យកធ្វើជាមេរៀនបទពិសោធន៍សម្រាប់សាខាបក្សនិងកម្មាភិបាលបក្ខជនគ្រប់រូប។ សាខាបក្សនៅទាំងអនុវត្តទិះតៀននិងស្វ័យទិះតៀនទៅវិញទៅមកចំពោះបក្ខជនម្នាក់ៗ។ ហេតុនោះ ជួយដល់បក្ខជនសកម្មអនុវត្តល្អនូវភារកិច្ចដែលសាខាបក្ស ថ្នាក់លើប្រគល់ឲ្យរឹតបន្តឹងចំណងសាមគ្គីរួមគ្នាសម្រេចល្អនូវសេចក្ដីសម្រេចចិត្តដែលសាខាបក្សដាក់ចេញ។
ក្រៅពីនោះ សាខាបក្សតែងឆ្លៀតឱកាសក្នុងការឧបត្ថម្ភនិងផ្សព្វផ្សាយនូវគោលនយោបាយអនុគ្រោះរបស់បក្សនិងរដ្ឋប្រកបដោយប្រសិទ្ធភាព។ បច្ចុប្បន្ន ភូមិវិញញ៉ឹន មានគ្រួសារចំនួន៥០បានឧបត្ថម្ភផ្ទះមហាសាមគ្គី ក្នុងនោះ ស្រុកវិញថាញ់ បង្កើតមណ្ឌលតាំងទីលំនៅប្រមូលផ្ដុំ រៀបចំសង់ផ្ទះជូនគ្រួសារចំនួន១៩ចូលស្នាក់នៅ; គ្រួសារចំនួន១៥០បានខិតជិតជាមួយនឹងប្រភពទុនអនុគ្រោះដើម្បីចិញ្ចឹមសត្វ លក់ដូរកំប៉ិកកំប៉ុក។ល។ គ្រួសារបងស្រីម៉ាយធីហ្វាយធូ ជាគ្រួសារក្រីក្រ បានឧបត្ថម្ភផ្ទះមហាសាមគ្គីនិងឧទ្ទេសនាមបុលទុន។ បងស្រី ឲ្យដឹង៖ “ផ្ដើមពីប្រភពទុនបុល ខ្ញុំលក់គ្រឿងទេសរកបានប្រាក់ចំណេញជិត១៥០.០០០ដុងជារៀងរាល់ថ្ងៃ។ ប្ដីខ្ញុំបានឧទ្ទេសនាមចូលធ្វើការនៅក្រុមហ៊ុនស្រូវពូជ ចំណូលជិត៥លានដុង/ខែ។ គ្រួសារខ្ញុំក៏បានចាកផុតពីភាពក្រីក្រ។ កូនៗបានរៀនសូត្រត្រឹមត្រូវ”។ ចំណែកគ្រួសារបងស្រីម៉ាយធីខា គឺបានប្រើប្រាស់ប្រភពទុនបុលទៅលេីការចិញ្ចឹមគោ។ ឆ្នាំកន្លងហើយ គាត់លក់គោ២ក្បាលបាន៣៨លានដុង ចំណេញ១៨លានដុង ប្ដីប្រពន្ធគាត់ចិញ្ចឹមបន្ថែម២ក្បាលទៀត។
លោកឡឹមគឹមហ្វាណា លេខាសាបក្សនិងជាប្រធានភូមិវិញញ៉ឹន ឲ្យដឹងដោយក្ដីរីករាយ៖ “បច្ចុប្បន្ន មាមីងជនរួមជាតិខ្មែរមានការជឿនលឿនជាង។ ប្រសិនបេីពីមុនឲ្យតែដល់រដូវកាល គឺចាប់ផ្ដើមធ្វើ ធ្វើអស់ការងារក៏ឈប់សម្រាកធ្វើបានប៉ុន្មានគឺចាយអស់ប៉ុណ្ណឹង។ មានបុគ្គលមួយចំនួនរង់ចាំតែការជំនួយរបស់រដ្ឋ ព្រឹកព្រលឹម”កុំគ្នាស៊ីផឹក”ជាដើម។ ប៉ុនែ្តប៉ុន្មានឆ្នាំមកអាយ ស្ថានភាពនេះហាក់លែងមានទៀត។ មាមីងតែងខិតខំធ្វើការរកទទួលទាន គ្រួសារជាច្រើនបានចាកផុតពីភាពក្រីក្រ លំនឹងជីវភាព”។ លោកង្វៀនជីតឹម ប្រចាំការនៃគណៈកម្មាធិការបក្សឃុំវិញប៊ិញ ឲ្យដឹង៖ “ បច្ចុប្បន្ន ភាពរីកចម្រើនរបស់ជនរួមជាតិខ្មែរនៅភូមិវិញញ៉ឹន គឺជាគំរូលេចធ្លោមួយបញ្ជាក់ឲ្យការអនុវត្តសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ផ្សារភ្ជាប់ជាមួយនឹងការអនុវត្តភារកិច្ចនយោបាយរបស់សាខាបក្ស ដើម្បីនាំយកនូវសេចក្ដីសម្រេចចិត្តចូលក្នុងជីវភាព”៕
មិញហាយ-ទីទុយ