ទោះបីវ័យកាន់តែចាស់ កម្លាំងខ្សោយក៏ពិតមែន ប៉ុន្តែសិល្បករឆ្នើមចៅ ណឹង នៅភូមិភឿកឡើយ ឃុំអូរឡឹម ស្រុកទ្រីតូង ខេត្តអាងយ៉ាង នៅតែ ខ្វល់ខ្វាយក្នុងការងារអភិរក្ស និងពង្រីកសិល្បៈចម្រៀងចាប៉ីដងវែង ដែលជាបេតិកភណ្ឌវប្បធម៌អរូបីជាតិជានិច្ច។
វត្តសុវណ្ណទេព្វីឯកវិមលារាម (ដំបងពាក់) នៅឃុំដុងចូវ ស្រុកយ្វៀងហាយ (ខេត្តត្រាវិញ) មានព្រះសង្ឃនិងពុទ្ធបរិស័ទចំនួន២៥អង្គនិងរូប បានពលីជីវិតក្នុងសម័យសង្គ្រាមទាំងពីរលើក ប្រឆាំងអាណានិគមបារាំងនិងចក្រពត្តិអាមេរិក។ ឆ្នាំ២០០៥ វត្តដំបងពាក់មានកិត្តិយសបានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ខេត្ត។
នោះគឺ អ្នកមីងឡឹមធីហឿង ប្រធានក្រុមសិល្បៈរបាំបឹងចុង ឃុំតាយវុាំង ស្រុកត្រឹងដេ ខេត្តសុកត្រាំង។ សម្រាប់អ្នកមីង សិល្បៈរបាំគឺជាមនោ សញ្ចេតនាហារ ដូចបាយទឹកដែលពុំអាចខ្វះបានក្នុងជីវភាពប្រចាំថ្ងៃ។
រយៈពេលកន្លង ទន្ទឹមនឹងការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ ជួយឲ្យជនរួមជាតិខ្មែរ ពង្រីកសេដ្ឋកិច្ច លើកស្ទួយជីវភាព ក្រុងកឹងធើនៅទាំងបង្កលក្ខណសម្បត្តិជូនជនរួមជាតិខ្មែរក្នុងការរក្សាពង្រីកតម្លៃវប្បធម៌ប្រពៃណីឲ្យរឹតតែមានភាពប្រសើរ។
មហោស្រពប្រគំភ្លេងប្រពៃណី និងបង្ហាញម៉ូដសម្លៀកបំពាក់ខ្មែររបស់ខេត្តសុកត្រាំងលើកទី១ ឆ្នាំ២០១៦ អាស្រ័យសម្ព័ន្ធយុវជនខេត្តសហការជាមួយនឹងគណៈជនជាតិខេត្តសុកត្រាំងរៀបចំឡើង បាននាំមកនូវភាពរីករាយនិងចំណាប់អារម្មណ៍យ៉ាងល្អប្រសើរក្នុងស្រទាប់យុវជន។
ប្រសិនបើអ្នកណាធ្លាប់បានជួបសើុងចរិយា អាយុ២៧ឆ្នាំ គ្រូបង្រៀន សាលាបឋមសិក្សាវិញត្រាច់ ក្រុងបាកលីវ ប្រការដែលគួរជាទីចាប់អារម្មណ៍ទៅលើនារីជនជាតិខ្មែររូបនេះ នោះគឺទឹកមុខស្រស់ញញឹម កែវភ្នែកភ្លឺថ្លា ឫកពារមទម្យ សម្តីសុភាពរាបសា។
កន្លងហើយ ជនរួមជាតិខ្មែរនៅភូមិបឹងចុង ឃុំតាយវុាំង ស្រុកត្រឹងដេ ខេត្តសុកត្រាំង បានទៅចូលរួមឧទ្ទេសនាមវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួននៅភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិវៀតណាម (ដុងម៉ូ សើុងតី ហាណូយ)។
នាយករងមន្ទីវប្បធម៌-កីឡានិងទេសចរណ៍ខេត្តហូវយ៉ាង ង្វៀនយ្វីតឹង ឲ្យដឹង៖ ដំណាក់កាល ២០១៦-២០២០ ខេត្តហូវយ៉ាងបានបើកថ្នាក់ បង្រៀនចម្រៀងអាយៃបឋម និងថ្នាក់លើកកំពស់សិល្បៈចម្រៀងអាយៃរបស់ជនជាតិខ្មែរណាមបូជាច្រើនថ្នាក់ នៅលើភូមិសាស្រ្តខេត្តសំដៅអភិរក្សទម្រង់សិល្បៈនេះជាមួយនឹងថវិកាអនុវត្តជាង១ពាន់លានដុង។
មិនត្រឹមតែសម្រេចបានល្អការរៀនសូត្រចំណេះដឹងទូទៅប៉ុណ្ណោះទេ ប្អូនៗសិស្សានុសិស្សសាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ ថែមទាំងសកម្មរៀនសូត្ររាល់វិញ្ញាសាសិល្បៈជនជាតិ មានដូច៖ របាំ និងភ្លេងពិណពាទ្យទៀតផង។
កន្លងហើយ នៅក្រុងភ្នំពេញ ក្នុងឱកាសទទួលជួបក្រុមតំណាងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិរក្សនិងពង្រីកវប្បធម៌ជនជាតិវៀតណាម អាស្រ័យដោយនាយកហ្វាងចឿង ជាប្រធានក្រុម លោកជំទាវម៉ែនសំអន ឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសំដែងពីគោល បំណងជំរុញសកម្មភាពកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជនប្រទេសទាំងពីរ។
ប៉ុន្មានឆ្នាំជិតៗនេះ ក្រុមសិល្បៈរស្មីប្រទីបខេត្តត្រាវិញ តែងយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាល បំពាក់បំប៉នកងជួរសិល្បករ-ការិនីស្នងបន្តវេន។ ការងារនេះជាជំហានដំបូងទទួលបានលទ្ធផលដ៏ត្រចះត្រចង់។
ជិត៤០ឆ្នាំកន្លង អ៊ំថាច់សាង នៅភូមិយ៉ុងឡឹក ឃុំដាឡុក ស្រុកចូវថាញ់ ខេត្តត្រាវិញ បានរួមចំណែកយ៉ាងច្រើនក្នុងវិស័យសិល្បៈខ្មែរណាមបូ ដើម្បីជួយអភិរក្សនិងពង្រីកទម្រង់សិល្បៈរបាំ។ ឆ្នាំ២០១៥ អ៊ំថាច់សាង បានប្រធានរដ្ឋប្រទានកិត្តិនាមសិប្បករឆ្នើម ក្នុងវិស័យទម្រង់សិល្បៈ សម្តែងប្រជាប្រិយខ្មែរណាមបូ។