ផ្ទះថ្មី មានភាពសមរម្យនៅភូមិមិត្តភាពវៀត-កូរ៉េ នៅភូមិថើយហ្វា B ទីប្រជុំជនកើ-ដ ស្រុកកើ-ដ ក្រុងកឹងធើ ទើបរៀបចំពិធីប្រគល់ផ្ទះដល់មាមីងជនជាតិភាគតិច។
អង្គភាពធ្វើហិរញ្ញប្បទានជូនអំណោយគ្រួសារជនរួមជាតិភាគតិច ក្រីក្រនៅក្នុងពិធីប្រគល់ផ្ទះ។
ផ្ទះ២១ខ្នងដូចពោលខាងលើ ជាចំណុះក្នុងគម្រោងអាស្រ័យវិទ្យាស្ថានដោះដូរវប្បធម៌អាស៊ីកូរ៉េ (អង្គការACEF) នៅក្រុងហូជីមិញធ្វើហិរញ្ញប្បទាន។ គម្រោងនេះ សំដៅជួយមាមីងមានផ្ទះសម្បែង លំនឹងជីវភាព រួមចំណែកក្នុងការអនុវត្តសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្តីពីបង្កើនកិច្ចសហការអន្តរជាតិឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនរួមជាតិភាគតិច។ គ្រួសារបងយ័ញហុង អាយុ៣៥ឆ្នាំ នៅឃុំថើយដុង និងគ្រួសារ បងស្រីថាច់ធីឡឹន អាយុ៤៧ឆ្នាំ នៅឃុំថើយស្វឹន ស្រុកកើ-ដ។ល។ គ្រួសារទាំង២នេះឋិតក្នុងចំណោម២១គ្រួសារ ដែលមានស្ថានភាពលំបាក គ្មានដីត្រូវបានពិនិត្យសង់ផ្ទះមេត្តាធម៌ជូននៅភូមិមិត្តភាពវៀត-កូរ៉េ។ បងស្រីឲ្យដឹងដោយក្តីរំភើប៖ “ខ្ញុំនៅផ្ទះមើលថែទាំកូនៗ ប្តីខ្ញុំទៅធ្វើការឈ្នួលនៅក្រុងហូជីមិញ។ ប្រាក់ចំណូលមិនទៀងទាត់ ម៉្លោះហើយគ្រួសារខ្ញុំមិនហ៊ានប្រាថ្នាសង់បានផ្ទះ១ខ្នង មានភាពសមរម្យដូច្នេះឡើយ”។
លោកង្វៀនត្រឿង-ថ អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនស្រុកកើ-ដ ឲ្យដឹង៖ “ពេលបានអង្គការ ACEF ឧបត្ថម្ភសង់ផ្ទះ២១ខ្នង ជូនជនរួមជាតិភាគតិច គណៈកម្មាធិការប្រជាជនស្រុក បានពិនិត្យត្រៀមបម្រុងមូលនិធិដី ធានាមធ្យមភាគគ្រួសារនីមួយៗទទួលផ្ទះ លើផ្ទៃដីទំហំ៧២ម៉ែត្រការ៉េ និងពិនិត្យជម្រើសមុខសញ្ញាទទួលផល។ល។ សង្ឃឹមថា ពេលមានផ្ទះសម្បែងត្រឹមត្រូវ មាមីងខិតខំពង្រីកសេដ្ឋកិច្ច លើកស្ទួយជីវភាព បង្កលក្ខណសម្បត្តិដើម្បីគិតគូរឲ្យកូនចៅបានទៅរៀន”។ ទូទាំងស្រុកកើ-ដ បច្ចុប្បន្ន នៅមានគ្រួសារជនរួមជាតិភាគតិច២៣១គ្រួសារ មានតម្រូវការខាងផ្ទះនៅ។ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនស្រុក ខិតខំផ្សព្វផ្សាយនូវកម្មវិធីគម្រោងឧបត្ថម្ភរបស់រដ្ឋាភិបាលដល់ជនរួមជាតិភាគតិច។ ទន្ទឹមនឹងនោះ គោលនយោបាយឧបត្ថម្ភទុនដល់ជនរួមជាតិភូមិភាគ ថែមទាំងចលនាអនុវត្តនូវសំណង់សំខាន់ៗបម្រើសុខុមាលភាពប្រជាជន ជួយជនរួមជាតិមានលក្ខណសម្បត្តិពង្រីកសេដ្ឋកិច្ចគ្រួសារ គិតគូរចិញ្ចឹមកូនចៅរៀនសូត្រ...។
លោកឡឿងវ៉ាន់ទ្រឺ ប្រធានគណៈជនជាតិក្រុងកឹងធើ ឲ្យដឹង៖ “ឆ្នាំ២០១៦ អង្គការACEFបានផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រនៅស្រុកវិញថាញ់ និងសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកអូរម៉ូង បើកថ្នាក់បង្រៀនអក្សរកូរ៉េដល់ចៅការស្រី បម្រុងរៀបការនឹងពលរដ្ឋកូរ៉េ។ល។ ភូមិមិត្តភាពវៀត-កូរ៉េ អនុវត្តសម្រេចរួចរាល់ក្នុងការឧបត្ថម្ភគ្រួសារជនរួមជាតិភាគតិចក្រីក្រ មានផ្ទះនៅលំនឹងស្ងប់ចិត្តពលកម្មផលិត ដើម្បីលើកស្ទួយជីវភាពគិតគូរចិញ្ចឹមកូនចៅរៀនសូត្រ”៕
គីមស្វឹង-មុនី