05/06/2018 - 08:31

ក្រុម​ស្វ័យ​គ្រប់​គ្រង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​ភូមិ​កាតុ​ក

ក្រុម​ស្វ័យ​គ្រប់​គ្រង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​ភូមិ​កា​តុក​ ឃុំ​ហាម​យ៉ាង​ ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ​ បាន​បង្កើត​នៅ​ឆ្នាំ​២០១៨ ដើម្បី​ពង្រីក​​ស្មារ​តី​សាម​គ្គី​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ជួយ​គ្នា​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។

 បង​ហ្វិញ​ខេម​រិន្ទ​ (អង្គុយ​កណ្ដាល) កំ​ពុង​ណែ​នាំ​ប្រ​ជា​ជន​ពី​របៀប​ថែ​ទាំ​ជី​បន្លែ​។

លោក​ថាច់​ង៉ុក​ថាច់ អនុ​ប្រ​ធាន​​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជ​ន​ឃុំ​ហាម​យ៉ាង​ ឲ្យ​ដឹង​៖ ភូមិ​កាតុ​ក មាន​ប្រ​ជា​ជន​រស់​នៅ​២៤៥​គ្រួ​សារ​ ក្នុង​នោះ​ មាន​គ្រួ​​សារ​ខ្មែរ​ចំ​នួន​១៩៨​គ្រួ​សារ​។ ជា​ច្រើន​ឆ្នាំ​កន្លង ភូមិ​អ​នុវត្ត​បាន​ល្អ​នូវ​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ ឧបត្ថម្ភ​ប្រ​ជា​ជន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​​គ្រួ​សារ​។ អា​ស្រ័យ​ហេតុ​នោះ ទូ​ទាំង​ភូមិ​នៅ​មាន​គ្រួ​សារ​ក្រី​ក្រ ជិត​ក្រ​ចំ​នួន​៣៣​​ប៉ុណ្ណោះ។​ ស្ថិត​លើ​មូល​ដ្ឋាន​នោះ ឃុំ​បាន​ចង្អុល​ការ​ដល់​អង្គ​ភាព​នា​នា ឧបត្ថម្ភ​បង្កើ​ត​ “ក្រុម​ស្វ័យ​គ្រប់​គ្រង​កាត់​បន្ថយ​ភាពក្រី​ក្រ​”។ ក្រុម​មាន​ស​មា​ជិក​២១​នាក់​​ចូល​រួម​ស​កម្ម​ភាព​តាម​គោល​ការណ៍​ស្ម័គ្រ​ចិត្ត​ ភ្ញាក់​រ​លឹក​ដោយ​ខ្លួន​ឯង​ ស្វ័យ​គ្រប់​គ្រង​។ ស​មា​ជិក​ទាំង​ នេះ​គឺ​ជា​គ្រួ​សារ​ក្រី​ក្រ រួច​ចលនា​គ្រួ​សារ​អ្នក​មាន​ចូល​រួម​ដើម្បី​ចែក​រំ​លែក​ពី​ភាព​ងាយ​​ស្រួល​ និង​ការ​លំ​បាក​។ ទន្ទឹម​នឹង​នោះ ចែក​រំ​លែក​បទ​ពិ​សោធន៍​ក្នុង​ការ​អភិ​វឌ្ឍ​ផលិត​កម្ម​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ ក្រុម​ថែម​ទាំង​សហ​ការ​ជា​មួយ​នឹង​អង្គ​ការ​ម​ហា​ជន​នា​នា​ក្នុង​ភូមិ​ ផ្តល់​លក្ខណៈ​ងាយ​ស្រួល​ដល់​គ្រួ​សារ​ក្រី​ក្រ ជិត​ក្រ​បុល​ទុន​ណែ​នាំ​ រ​​បៀប​ប្រើ​ប្រាស់​ដើម​ទុន​ចំ​គោល​ដៅ អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត​ជ្រើស​​រើស​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម​ថ្មី​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​ដី​ធ្លី​និង​មាន​តម្លៃ​សេដ្ឋ​កិច្ច​​ខ្ពស់​។ល។ ឆ្លង​តាម​រយៈ​នោះ ប្រ​ជា​ជន​នៅ​ភូមិ​កាតុ​ក ភាគ​ច្រើន​ជ្រើស​យក​ការ​ចិញ្ចឹម​​គោ​និង​ដាំ​បន្លែប​ង្ការ ដូច​ជា​៖ សា​ឡាត់​ ជី​ ខ្ទឹម​ស្លឹក ល្ពៅ​ដែល​ផ្តល់​ទិន្ន​ផល​និង​ប្រាក់​​​ចំ​ណូល​ខ្ពស់​។

បង​ហ្វិញ​ខេម​រិន្ទ ជា​ប្រ​ជា​ជន​រស់​នៅ​ភូមិ​កា​តុក ឲ្យ​ដឹង​៖ “គ្រួ​សារ​ខ្ញុំ​បាន​ភូមិ​ភាគ​ផ្តល់​លក្ខណ​សម្បត្តិ​ឲ្យ​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​អំ​ពី​របៀប​ដាំ​ដំ​ណាំ​រួម​ផ្សំ ចិញ្ចឹម​សត្វ​​ដើម្បី​អនុ​វត្ត​ក្នុង​ការ​ដាំ​ដុះ​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​​ខ្ពស់​។ ខ្ញុំ​បាន​ណែ​នាំ​បន្ត​ដល់​មា​មីង​ក្នុង​ភូមិ​ដើម្បី​ជួយ​គ្នា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​​លំ​នឹង​​ជីវ​ភាព​”។ បច្ចុ​ប្បន្ន គ្រួ​សារ​បង​ខេម​រិន្ទ​ ដាំ​ស្ពៃ​សា​ឡាត់​ ជី​ ខ្ទឹម​ស្លឹក​ជិត​១​ហិក​តា រក​បាន​ប្រាក់​ចំណូល​ប្រមាណ​៩០០​ពាន់​ដុង​/ថ្ងៃ​។ ដើម្បី​ជួយ​ប្រ​ជា​ជន​មាន​លក្ខណ​សម្បត្តិ​ ពង្រីក​ការ​ផលិត​ភូមិ​បាន​ដោះ​ស្រាយ​ជូន​១៦០​គ្រួ​សារ​បុល​ទុន ដើម្បី​អភិ​វឌ្ឍសេដ្ឋ​កិច្ច​។ បច្ចុ​ប្បន្ន គ្រួ​សារ​បុល​ទុន​ទាំង​១០​០​%​សុទ្ធ​តែ​ពង្រីក​ប្រ​ភព​ទុន​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ តួ​យ៉ាង​ដូច គ្រួ​សារ​ត្រឹង​ក្វឹក​មិញ គ្រួ​សារ​តាំង​ង៉ុក​ក្វាង​ (​វិ​និ​យោគ​ទុន​ដាំ​ដំ​ណាំ​រួម​ផ្សំ និង​ចិញ្ចឹម​គោ​មេ​) គ្រួ​សារ​ត្រឿង​មិញ​វ៉ាង​ (វិ​និ​យោគ​ទុន​លក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក និង​ចិញ្ចឹម​​ជ្រូក​មេ)​។

លោក​ត្រឹម​វិញ​ហីវ លេ​ខា​សា​ខា​បក្ស​ នឹង​​ជា​ប្រ​ធាន​ភូមិ​កាតុ​ក ឲ្យ​ដឹង​៖ “ក្រុម​ស្វ័យ​គ្រប់​គ្រង​កាត់​បន្ថយ​ភាព​ក្រី​ក្រ បាន​ចលនា​គ្រួ​សារ​ប្រ​ជា​ជន​ជួយ​គ្នា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​​ឆ្លៀត​រក​ឱ​កាស​ឧបត្ថម្ភ​ទុន​ពង្រីក​ការ​ផលិត​ បណ្តុះ​បណ្ដាល​វិជ្ជា​ជីវៈ​ និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ថ្មី​ ជួយ​គ្រួ​សារ​ទាំ​ង​នេះ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​”៕​

​​​​​​​​​​​​​​​​​​​                         សុើង​ម៉ា​ល័យ​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​ង៉ុក​ថាច់