22/05/2018 - 16:34

ពង្រីក​ប្រ​សិ​​ទ្ធ​ភាព​គោល​ន​យោ​បាយ​ពិ​សេស​ដោយ​ឡែក

អាន​យ៉ាង ​ជា​ខេត្ត​មួយ​ក្នុង​ចំ​ណោម​ខេត្ត​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​រាយ​ប៉ាយ​តាម​​បណ្តា​ខ័ណ្ឌ ទី​រួម​ស្រុក ឃុំ​និង​ក្រុង​ឡុង​សៀង​។ ព្រោះ​ហេតុ​នោះ ការ​អនុ​វត្ត​នូវ​គោល​ន​យោ​បាយ​ពិ​សេស​ដោយ​ឡែក​របស់​រដ្ឋ សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​ត្រូវ​បាន​អង្គ​ភាព​នា​នា​អនុ​វត្ត​ជាក់​ស្តែង​សម​ស្រប​នឹង​ភូមិ​សាស្រ្ត​នី​មួយ​ៗ​។

យុវ​ជន​ជា​ច្រើន​នៅ​ខេត្ត​អាន​យ៉ាង រៀន​របរ​ថត​រូប​មង្គល​ការ​ដោយ​ជ្រើស​យក​ទិដ្ឋ​ភាព​ភ្នំ​តា​ប៉ា​ធេ​ី​្វ

ជា​កម្រង​រូប​មង្គល​ការ​។

លោក​ផា​មក្វឹ​ក​ហ៊ុង​ ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ថ្វយ​សឺន ឲ្យ​ដឹង​៖ ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅស្រុក​ថ្វយ​សឺន រួម​មាន​ខ្មែរ​ ចិន​ និង​ចាម​។ល។ ក្នុង​ចំ​ណោម​នោះ ច្រើន​បំ​ផុត​គឺ​ជន​ជាតិ​ខ្មែរ​រស់​នៅ​ប្រ​មូល​ផ្តុំ​ក្នុង​ទី​ប្រ​ជុំ​ជន​អុក​អែវ​ និង​រស់​នៅ​លាយ​ឡំ​ជា​មួយ​ជន​ជាតិ​កិញ​លើ​ភូមិ​សាស្រ្ត​ជិត​ខាង​។ អា​ស្រ័យ​លក្ខណៈ​នៃ​ភូមិ​សាស្រ្ត​រស់​នៅ​របស់​ជន​រួម​ជាតិ​ខ្មែរ បាន​ជា​នៅ​ពេល​អនុ​វត្ត​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ពិ​សេស​ដោយ​ឡែក​ ស្រុក​តែង​យក​ចិត្ត​ទុក​ដាក់​ជ្រើស​យក​នូវ​ទម្រង់​ឲ្យ​សម​ស្រប​នឹង​មុខ​សញ្ញា​ទទួល​ផល​នី​មួយ​ៗ​។  ឆ្លង​តាម​រយៈ​ការ​ត្រួត​ពិ​និត្យ​ដើម្បី​អនុ​វត្ត​សេចក្ដី​សម្រេច​ចិត្ត​របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ នៅ​ភូមិ​លំ​បាក​ពិ​សេស​តឹង​ដុង​ ទី​ប្រ​ជុំ​ជន​អុក​អែវ​មាន​គ្រួសា​រ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​ចាំ​បាច់​ត្រូវ​ឧបត្ថម្ភ​១៩០​គ្រួ​សារ​។ ក្នុង​នោះ តម្រូវ​ការ​ដី​សង់​ផ្ទះ​៦៣​គ្រួ​សារ​ តម្រូវ​ការ​ផ្លាស់​ប្តូរ​មុខ​របរ​១៩០​គ្រួ​សារ​ និង​តម្រូវ​ការ​អំ​ពី​ទឹក​ប្រើ​ប្រាស់​១៩០គ្រួ​សារ​។ ផ្ដើម​ពី​លទ្ធ​ផល​នៃ​ការ​ត្រួត​ពិ​និត្យ​ស្រាវ​ជ្រាវ​ខាង​លើ​កា​រិ​យា​ល័យ​ជន​ជាតិ​បាន​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត អនុ​វត្ត​សម្រេច​ផែន​ការ​ឧបត្ថម្ភ​តាម​សេច​ក្តី​សម្រេច​ចិត្ត​លេខ​២០៨៥​របស់​នា​យក​​រដ្ឋ​​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​។ ក្រៅ​ពី​ឆ្លើយ​ត​ប​បាន​​តម្រូវ​ការ​ដី​សង់​ផ្ទះ ទឹក​ប្រើ​ប្រាស់​​តម្រូវ​ការ​ផ្លាស់​ប្តូរ​មុខ​របរ​ក៏​ត្រូវ​បាន​កា​រិ​យា​ល័យ​ជន​ជាតិ​ធ្វើ​សេ​នា​ធិ​ការ​ជ្រេីស​មុខ​របរ​សម​​ស្រប​ជា​មួយ​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​របស់​ភូមិ​ភាគ​ មាន​ដូច​៖ ដណ្តាំ​ស្ល លក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក បើក​បរ​រថ​យន្ត​ ជួស​ជុល​ម៉ូ​តូ​។ល។

នៅ​ស្រុក​ចូវ​ភូ ក្រៅ​ពី​មុខ​របរ​ដូច​បាន​ពោល​ខាង​លេីនៅ​ស្រុក​ថ្វយ​សេីុង លោក​ដង​ថាញ់វៀត ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ចូវ​ភូ ឲ្យ​ដឹង​៖ “ក្នុង​ការ​ឧបត្ថម្ភ​ផ្លាស់​ប្តូរ​មុខ​រប​រ​ស្រុក​ តែង​យក​ចិត្ត​ទុក​ដាក់​ពង្រីក​មុខ​របរ​ត្បាញ​សំ​ពត់​ចរ​បាប់​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ចាម​ផង​ដែរ​។ ផ្ដើម​ពី​ទម្រង់​នេះ កា​រិ​យា​ល័យ​ជន​ជាតិ​ក៏​បាន​សហ​ការ​ជា​មួយ​នឹង​អង្គ​ភាព​ដែល​ពាក់​ព័ន្ធ ផ្ដុំ​កម្លាំង​ពង្រីក​ទេស​ចរណ៍​សហ​គមន៍​មាន​ដូច​ពង្រីក​នូវ​មុខ​របរ​ផ្គត់​ផ្គង់​សេ​វា​ទេស​ចរណ៍​ជា​ដើម សំ​ដៅ​បម្រើ​ការ​ជូន​ភ្ញៀវ​ទេស​ចរ​ដែល​មក​ទស្ស​នា​របៀប​ត្បាញ​សំ​ពត់​ចរ​បាប់​។ល។”​។ ដើម្បី​ឧបត្ថម្ភ​ប្រ​ជា​ជន​ចាក​ផុត​ពី​ភាព​ក្រី​ប្រ​កប​ដោយ​ចីរ​ភាព​ ទន្ទឹម​នឹង​ការ​ឧបត្ថម្ភ​ផ្លាស់​ប្តូរ​មុខ​របរ​​ស្រុក​ចូវ​ភូ ថែម​ទាំង​ជួយ​ជន​រួម​ជាតិ​ភាគ​តិច​មាន​លំ​នៅ​ឋាន​រស់​នៅ​សុខ​សាន្ត​ទៀត​ផង​។ ព្រម​ជា​មួយ​នោះ ខណៈ​ពេល​អនុ​វត្ត     សេ​ច​ក្ដី​​សម្រេច​លេខ​១៨៥​/QĐ-UBND របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង មាន​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​៩៤​​គ្រួ​សារ​បាន​ឧបត្ថម្ភ​ដី​សង់​ផ្ទះ​។

លោក​ត្រឹង​ក្វឹក​ថាញ់ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​អាន​យ៉ាង​ អំ​ណះ​អំ​ណាង​ការ​ផ្សព្វ​ផ្សាយ​​ព្រម​ៗ​គ្នា​នូវ​កម្ម​វិ​ធី​ គម្រោង​របស់​រដ្ឋ ខេត្ត​សម្រាប់​តំ​បន់​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ ប្រៀប​បាន​ជា​គំ​នាស់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​សម្រាប់​ជន​ជាតិ​ភាគ​តិច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ រួម​ចំ​ណែក​សាង​មាតុ​ភូមិ​អាន​យ៉ាង​សម្បូរ​សប្បាយ​៕

             ហា​ថាញ់​ - សេ​រី

ចែករំលែកអត្ថបទ