22/05/2018 - 16:34

កម្លាំងស្លូលក្នុង​ការការសន្តិសុខមាតុភូមិ

រយៈ​កាល​១២​ឆ្នាំ​បំ​ពេញ​ការ​ងារ​នៅ​ភូមិ​ភាគ បង​គឹម​ថាំង​ ធ្វើ​ជា​នគរ​បាល​ភូមិ​សា​យាំុង ឃុំ​ដូង​ចូវ ស្រុក​យ្វៀង​ហាយ ខេត្ត​ត្រា​វិញ តែង​បាន​ប្រ​ជា​ជន​ជឿ​​ទុក​ចិត្ត ស្រ​ឡាញ់​រាប់​អាន​ ពី​ព្រោះ​បង​តែង​អស់​ពី​ចិត្ត​ពី​ថ្លើម​ក្នុង​ការ​រក្សា​ភាព​សុខ​សាន្ត​ជូន​មា​មីង​ក្នុង​ភូមិ​ស្រុក​។

  រូប​៖សម​មិត្ត​គឹម​ថាំង (ខាង​ឆ្វេង​)​។

បង​ថាំង​ កើត​និង​ធំ​ដឹង​ក្តី​នៅ​ភូមិ​សា​យាំុង បាន​ឪ​ពុក​ម្តាយ​នាំ​ចូល​វត្ត​បួស​រៀន​តាម​ទំ​នៀម​ទម្លាប់​ខ្មែរ​។ បន្ទាប់​ពី​លា​ចាក​សិក្ខា​បទ យុវ​ជន​គឹម​ថាំង​ ស្ម័គ្រ​ចិត្ត​ចូល​រួម​បំ​ពេញ​ការ​ងារ​នៅ​ភូមិ​ភាគ​ ជា​មួយ​នឹង​មុខ​ងារ​ជា​ច្រើន​​ដូច៖ កង​ប្រ​ជា​ស្វ័យ​ត្រាណ​ប្រ​ធាន​ក្រុម​សម្រុះ​សម្រួល​ភូមិ​។ល។ ដោយ​ការ​ខ្នះ​ខ្នែង​អស់​ពី​ចិត្ត​ពី​ថ្លើម​ក្នុង​ការ​ងារ ម៉្លោះ​ហើយ​ឆ្នាំ​២០០៦ បង​គឹម​ថាំង​ បាន​ថ្នាក់​លើ​ប្រ​គល់​ភារ​កិច្ច​ធ្វើ​ជា​នគរ​បាល​ភូមិ​សា​យាំុង​មក​ទល់​នឹង​សព្វ​ថ្ងៃ។​

ភូមិ​សា​យាំុ​ង​ មាន​ប្រ​ជា​ជន​រស់​នៅ​ចំ​នួន​១៥៩​គ្រួ​សារ ជា​មួយ​នឹង​បណ្តា​ជន​ចំ​នួន​៦១២នាក់ ក្នុង​នោះ គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​មាន​១១២​គ្រួ​សារ​ ជន​ជាតិ​កិញ​៤៧​គ្រួ​សារ​។ ប៉ុន្មាន​​ឆ្នាំ​មុន​នេះ ភូមិ​សា​យាំុ​ង​តែង​កើត​មាន​បាប​គ្រោះ​សង្គម​ដូច​៖ ផឹក​ស្រា​ស្រ​វឹង​ស្រ​វិត​បង្ក​អុក​ឡុក​ បៀរ​ប៉ោ​ ល្បែង​ស៊ី​សង​។ល។ ជា​រៀង​រាល់​ឆ្នាំ​ កើត​មាន​ករណី​បង្ក​អុក​ឡុក​ធ្វើ​ឲ្យ​ខូច​ សន្តិ​សុខ​សណ្តាប់​ធ្នាប់​សង្គម​ពី​២០​ដល់​៣០​ករណី​។ ក្រៅ​ពី​ការ​យាម​ល្បាត​ បោស​សម្អាត​ករណី​ល្មើស​ច្បាប់​ បង​គឹម​ថាំង​ នៅ​ទាំង​ធ្វើ​បញ្ជី​រាយ​នាម​មុខ​សញ្ញា​មាន​ប្រ​វត្តិ​រឿង​បំ​ពាន​ច្បាប់​ដើម្បី​កោះ​ហៅ​មក​អ​ប់​រំ​ប្រ​ចាំ​ខែ​។ អា​ស្រ័យ​ហេតុ​នោះ ករ​ណី​ល្មើ​ស​ច្បាប់​នៅ​លើ​ភូមិ​សាស្រ្ត​ភូមិ​សា​យាំុ​ង​ ត្រូវ​បាន​កាត់​បន្ថយ​គួរ​ឲ្យ​កត់​សម្គាល់​។ បង​ថាំង​ ឲ្យ​ដឹង​៖ “តាម​មតិ​ខ្ញុំ ការ​ងារ​ផ្សព្វ​ផ្សាយ​ចលនា​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ គឺ​ជា​ការ​ងារ​មួយ​ដ៏​សំ​ខាន់​ ដើម្បី​ទប់​ស្កាត់​កាត់​បន្ថយ​រាល់​ឧក្រិដ្ឋ​កម្ម​។ ព្រោះ​ហេតុ​នោះ ខ្ញុំ​ឆ្លៀត​យក​ការ​គាំ​ទ្រ​ពី​សំ​ណាក់​អ្នក​មុខ​អ្នក​ការ​សាសនា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​សហ​គមន៍​ជន​ជាតិ​ខ្មែរ​ ដើម្បី​ផ្សព្វ​ផ្សាយ​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​បាន​ល្អ​តាម​សេច​ក្តី​កំ​ណត់​របស់​ច្បាប់​​ និង​ចូល​រួម​ចលនា​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​​ប្រ​កប​ដោយ​ប្រ​សិទ្ធ​​ភាព​”។​

បង​ថាច់​បាត់ ប្រ​ធាន​នគរ​បាល​ឃុំ​ដូង​ចូវ បញ្ជាក់​៖ “សម​មិត្ត​គឹម​ថាំង​ ជា​និច្ច​កាល​អនុ​វត្តល្អ​នូវ​ផែន​ការ​នគរ​បាល​ឃុំ​ដាក់​ចេញ ក៏​ដូច​ជា​សម្រេច​​ភារ​កិច្ច​ដែល​ថ្នាក់​លើ​ប្រ​គល់​ជូន​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​ងារ​។ មិន​ត្រឹម​តែ​អនុ​វត្ត​ល្អ​ភារ​កិច្ច​ក្នុង​នាម​ជា​នគរ​បាល​ប្រ​ចាំ​ការ​ប៉ុណ្ណោះ​ទេ សម​មិត្ត​នៅ​ទាំង​ចូល​រួម​ស​កម្ម​ភាព​ចលនា​ផ្សេង​ៗ​អា​ស្រ័យ​គណៈ​​កម្មា​ធិ​ការ​បក្ស គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ និង​គណៈ​​ផ្នែក អង្គ​ការ​ម​ហា​ជន​នា​នា​បំ​​ផុស​ចល​នា​។ ឆ្នាំ​២០១៨ អង្គ​ភាព​បាន​ពិ​និត្យ​ជម្រើស​និង​បាន​ថ្នាក់​លើ​ទទួល​ស្គាល់​សម​មិត្ត​គឹម​ថាំង សម្រេច​បាន​កិត្តិ​នាម​យុទ្ធ​ជន​ប្រ​ឡង​ប្រ​ណាំង​ថ្នាក់​មូល​ដ្ឋាន​”៕

                             ម៉ា​ល័យ​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ថាំង