កន្លងហើយ នៅទីស្នាក់ការរដ្ឋាភិបាល សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ង្វៀនស្វឹនភុក និងសមាជិកមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ត្រឹងថាញ់ម៉ឹង ធ្វើជាអធិបតីនៃអង្គសន្និបាតប្រចាំឆ្នាំ វាយតម្លៃលទ្ធផល នៃកិច្ចសហការអនុវត្តការងារឆ្នាំ២០១៧ និងភារកិច្ចសំខាន់ៗនៃការងារឆ្នាំ២០១៨ រវាងរដ្ឋាភិបាល និងគណៈអធិបតីនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។
នាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក និងអ្នកតំណាងចូលរួមអង្គសន្និបាត។
អ្នកតំណាងទាំងឡាយដោះដូរក្នុងក្របខណ្ឌនៃអង្គសន្និបាត។
ឆ្នាំ២០១៧ កិច្ចសហការរវាងរដ្ឋាភិបាលនិងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានពង្រឹងពង្រីកជាបន្ត។ ភាគីទាំងពីរបានសហការអនុវត្តប្រកបដោយប្រសិទ្ធភាពផ្នែកការងារតាមលក្ខន្តិកៈដែលបានចុះហត្ថលេខា ពិសេសគឺការឃោសនា ចលនាជនរួមជាតិ សាសនា និងចាត់តាំងទិវាមហាសាមគ្គីជនជាតិ។ កិច្ចសហការចលនាកសាងជនបទថ្មី ព្រួតដៃឧបត្ថម្ភអ្នកក្រ និងកាត់បន្ថយភាពក្រីក្រដោយចីរភាព; ការចលនាជំនួយសង្គ្រោះប្រជាជនតំបន់រងគ្រោះដោយធម្មជាតិ ជម្នះផលវិបាក សាងសង់និងជួសជុលផ្ទះ ស្ដារឡើងវិញផលិតកម្ម លំនឹងជីវភាព; ការតបស្នងសងគុណបានចាត់តាំងទាន់ពេល ប្រកបដោយប្រសិទ្ធភាព ការអំពាវនាវត្រូវបានទូទាំងសង្គមចូលរួម។ សកម្មភាពត្រួតពិនិត្យនិងធ្វើវិវេចនាសង្គម បានផ្សព្វផ្សាយតាមបែបផែនយ៉ាងហ្មត់ចត់គុណភាព និងមានប្រសិទ្ធភាពជាងដោយមានកិច្ចសហការស្អិតល្មួតរវាងភាគីទាំងសងខាង។ ភាគីទាំងពីរបានចុះហត្ថលេខា លើសេចក្តីសម្រេចអន្តរក្រសួង រដ្ឋាភិបាលបានប្រកាសឲ្យប្រើគោលនយោបាយរួមចំណែកធ្វើឲ្យសុក្រឹតនូវយន្តការ ធានាលក្ខណសម្បត្តិ លើកកម្ពស់សមត្ថភាពនៃសកម្មភាពរបស់រណសិរ្សក្នុងការអនុវត្តចលនា“ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ” ជាដើម។
ពង្រីកលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០១៨ រដ្ឋាភិបាលនិងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ផ្តុំកម្លាំងសហការអនុវត្តភារកិច្ចសំខាន់ៗចំនួន៤។ ឆ្លងតាមរយៈនោះ ភាគីទាំងពីរបន្តកិច្ចសហការពង្រឹកពង្រីក បើកទូលាយនិងបង្កើនផែនមហាសាមគ្គីទូទាំងជនជាតិ និងការឯកភាពសង្គម;សហការជំរុញចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកបន្តលំនឹងម៉ាក្រូសេដ្ឋកិច្ច ជំរុញកំណើនសេដ្ឋកិច្ចនិងធានាសុខុមាលភាពសង្គម; សហការពង្រីកប្រជាធិបតេយ្យត្រួតពិនិត្យនិងធ្វើវិវេចនាសង្គម ចូលរួមកសាងបក្ស រដ្ឋស្អាតស្អំ រឹងមាំ ជំរុញការបង្ការប្រឆាំងអំពើពុករលួយខ្ជះខ្ជាយ ដោះស្រាយបណ្តឹងតវ៉ានិងការថ្កោលទោសរបស់ពលរដ្ឋ;សហការក្នុងការកសាងគោលនយោបាយច្បាប់។
ថ្លែងយោបល់ក្នុងអង្គសន្និបាត អ្នកតំណាងទាំងឡាយអំណះអំណាង៖ កិច្ចសហការរវាងរដ្ឋាភិបាលនិងរណសិរ្ស ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្វើឲ្យជាក់ស្ដែង ប្រសិទ្ធភាពដើម្បីរួមចំណែកកសាងរដ្ឋាភិបាលមួយប្រកបដោយសច្ចៈទៀងត្រង់ ស្ថាបនាច្នៃប្រតិដ្ឋជារដ្ឋាភិបាលមួយរបស់ប្រជាជន អាស្រ័យប្រជាជន និងដើម្បីប្រជាជន។ អ្នកតំណាងទាំងឡាយដាក់សំណើក្នុងពេលខាងមុខកិច្ចសហការរវាងភាគីទាំងពីរគ ប្បីធ្វើឲ្យបានយូរអង្វែងជាប្រចាំ ប្រមូលផ្តុំទៅលើបញ្ហាជាក់ស្តែងបន្ទាន់ ពិសេសគឺវិស័យអប់រំសុខាភិបាល ការពារបរិស្ថាន ដើម្បីផ្ដល់ការឯកភាពសង្គម។
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ត្រឹងថាញ់ម៉ឹង ឲ្យដឹងថា ដើម្បីកិច្ចសហការរវាងភាគីទាំងពីរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានប្រសិទ្ធភាព រដ្ឋាភិបាល និងគណៈអធិបតីនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បន្តបង្កើនកិច្ចសហការម្ចាស់ការទំនាក់ទំនង ក្ដោបក្ដាប់ ស្ដាប់នូវមតិយោបល់គោលបំណងរបស់ប្រជាជន ធានាដើម្បីដោះស្រាយបានទាន់ពេលនូវមតិយោបល់ សំណើរបស់ប្រជាជន ពង្រីកសមត្ថភាពច្នៃប្រតិដ្ឋ ទាក់ទាញប្រភពកម្លាំង ដើម្បីគិតគូរជីវភាពរបស់ប្រជាជនគ្រប់ជាន់ស្រទាប់។ រដ្ឋាភិបាលផ្ដល់ លក្ខណៈសម្បត្តិជាបន្ត ដើម្បីរណសិរ្សផ្សព្វផ្សាយច្បាប់ដល់ភូមិសាស្រ្តមណ្ឌលតាំងទីលំនៅនីមួយៗ; បន្តការធ្វើឲ្យសុក្រឹតនូវយន្តការគោលនយោបាយ ដើម្បីជំរុញចលនាប្រឡងប្រណាំងស្នេហាជាតិ។
នាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក វាយតម្លៃកិច្ចសហការរវាងភាគីទាំងពីរពីមួយថ្ងៃទៅ មួយថ្ងៃកាន់តែជាក់ស្តែង មានប្រសិទ្ធភាព មានសកម្មភាពសំខាន់ៗជាច្រើន ខ្លឹមសារទូលំទូលាយក្នុងការផ្តល់ព័ត៌មាន ផ្សព្វផ្សាយប្រមូលមតិយោបល់ ផ្ទៀងស្តាប់មតិយោបល់ឆ្លុះបញ្ចាំងពីស្ថានភាពប្រជាជនជូនគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ដើម្បីកសាងរដ្ឋាភិបាលផ្ទៀងស្តាប់មតិយោបល់ដើម្បីប្រជាជន; សហការជំរុញចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកដោះស្រាយនូវបញ្ហាធំៗរបស់ប្រទេសជាតិ; សហការពង្រីកប្រជាធិបតេយ្យ ត្រួតពិនិត្យ និងធ្វើវិវេចនាសង្គម ចូលរួមកសាងបក្ស រដ្ឋស្អាតស្អំ រឹងមាំ ជំរុញការបង្ការប្រឆាំងអំពើពុករលួយ អសកម្ម; សហការក្នុងការកសាងគោលនយោបាយច្បាប់ ពិសេសគឺខ្លឹមសារទាក់ទងដល់សិទ្ធិ កាតព្វកិច្ចរបស់ប្រជាជនគ្រប់ជាន់ស្រទាប់ជាដើម។
នាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក សំណូមពរក្នុងពេលខាងមុខ កិច្ចសហការរវាងភាគីទាំងពីរ គប្បីប្រមូលផ្តុំពង្រឹងពង្រីក បើកទូលាយនិងបង្កើនផែនមហាសាមគ្គីទូទាំងជនជាតិ និងការឯកភាពសង្គម ឃោសនាចលនាប្រជាជនអនុវត្តនូវគោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ទិសដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្នាំ២០១៨; ផ្ដល់លក្ខណសម្បត្តិ ដើម្បីគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ ចាត់តាំងបានដោយជោគជ័យនូវមហាសន្និបាតរណសិរ្សគ្រប់លំដាប់ថ្នាក់ អាណត្តិកាល២០១៩-២០២៤។ល។ ជាពិសេស ភាគីទាំងពីរបន្តការជំរុញចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកបន្តជំរុញលំនឹងម៉ាក្រូសេដ្ឋកិច្ច ជំរុញកំណើនសេដ្ឋកិច្ច ធានាសុខុមាលភាពសង្គមឆ្ពោះទៅដល់៧០ឆ្នាំ ទិវាថ្ងៃអ៊ំហូអំពាវនាវប្រឡងប្រណាំងស្នេហាជាតិ; បន្តសហការពង្រីកប្រជាធិបតេយ្យ ត្រួតពិនិត្យ និងធ្វើវិវេចនាសង្គម;ចូលរួមសហការកសាងគោលនយោបាយច្បាប់ ដើម្បីគោលនយោបាយពិតជាស្ថាបនានិងបម្រើប្រជាជន៕
ធូហា(dangcongsan.vn)-វិមាន