10/04/2018 - 14:06

ចាត់​តាំង​ស​កម្ម​ភាព​ជា​ច្រើន​ អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​២០១៨

គ​ណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ទើប​ផ្សព្វ​ផ្សាយ​ផែន​ការ​ចាត់​តាំង​ស​កម្ម​ភាព​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ជន​រួម​ជាតិ​ខ្មែរ​ឆ្នាំ​២០១៨​។

ជនរួមជាតិខ្មែរកឹងធើរីករាយទទួលបុណ្យចូលឆ្នាំថ្មីនៅវត្តមុនីរង្សី។

រួម​ជា​មួយ​នឹង​ចង្កោម​ស​កម្ម​ភាព​អនុស្សាវ​រីយ៍​៥០​ឆ្នាំ​នៃ​ការ​វាយ​លុក និង​ក្រោក​ឡើង​ជា​ទូ​ទៅ​​​នា​និ​ទាឃ​រដូវ​ម៉ូវ​ថឹង​១៩៦៨ អនុ​ស្សាវរីយ៍​ទិ​វា​ខួប​បុព្វ​ក្សត្រ​ហ៊ុង​វ៉ឿង​ អនុ​ស្សាវ​រីយ៍ ៤៣​ឆ្នាំ​ទិ​វា​រំ​ដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី​(៣០​/៤​/១៩៧៥​-៣០​/៤​/២០១៨​) រំ​លឹក​ខួប​១២៨​ឆ្នាំ​នៃ​ថ្ងៃ​កំ​ណើត លោក​ប្រ​ធាន​ហូ​ជី​មិញ​ (១៩/៥​/១៨៩០-១៩/​៥/​២០១៨​) បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០១៨ ប្រ​ព្រឹត្ត​ឡើង​ក្នុង​បរិ​យា​កាស ទូ​ទាំង​ក្រុង​អនុ​វត្ត​សេចក្តី​សម្រេច​សន្និ​បាត​មជ្ឈិម​៤ (នីតិកាលXII) ស្តី​ពី​ការ​“បង្កើន​ការ​កសាង​បក្ស​ បង្ការ​​ទ​ប់​ស្កាត់ ច្រាន​ថយ​ក្រោយ ភាព​ឱន​ថយ​អំ​ពី​សតិ​អា​រម្មណ៍​ន​យោ​បាយ​សីល​ធម៌ របៀប​រស់​នៅ​អា​ការៈ​”ប្រែ​ប្រួល​ដោយ​ខ្លួន​ឯង​” “ផ្លាស់​ប្តូរ​ដោយ​ខ្លួន​ឯង​” ក្នុង​ផ្ទៃ​ក្នុង​ផ្សារ​ភ្ជាប់​នឹង​បទ​បញ្ជា​លេខ​០៥-CT/TW របស់​កា​រិ​យា​ល័យ​ន​យោ​បាយ (នី​តិ​កាល​​X​II​) ស្តី​ពី​ការ​“ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​សីល​ធម៌ ឥ​រិ​យា​បទ​ហូ​ជី​មិញ​” អនុ​វត្ត​សេច​ក្តី​សម្រេច​មជ្ឈិម​​៦​ (នីតិកាលXII) សេច​ក្តី​សម្រេច​ឆ្នាំ​២០១៨​របស់​បក្ខ​ភាគ​ក្រុង​និង​អនុ​វត្ត​ភាគ​កម្រិត​សេដ្ឋ​កិច្ច-សង្គម​ឆ្នាំ​២០១៨​។ ហេតុ​នោះ ស​កម្ម​ភាព​ទាំង​នេះ សំ​ដៅ​បន្ត​ការ​កំ​ណត់​បញ្ជាក់​គោល​ការណ៍ គោល​មា​គ៌ា ទស្សន​ទាន​របស់​បក្ស​និង​ច្បាប់​របស់​រដ្ឋ​ក្នុង​ការ​អនុ​វត្ត​គោល​ន​យោ​បាយ​ជន​ជាតិ​លើ​វិ​ស័យ​ជីវ​ភាព​សេដ្ឋ​កិច្ច​-សង្គម ក្នុង​នោះ មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ព្រះ​សង្ឃ និង​ជន​រួម​ជាតិ​ខ្មែរ​ទទួល​បុណ្យ ចូល​ឆ្នាំ​ប្រ​ពៃ​ណី​“សប្បាយ​រីក​រាយ សាម​គ្គី សុ​វត្ថិ​ភាព​និង​ប្រិត​សំ​ចៃ”​ បង្កើន​ផែន​ម​ហា​សាម​គ្គី​បណ្តា​ជន​ជាតិ​ បង្ក​បាន​នូវ​ភាព​ស្រុះ​ស្រួល​ក្នុង​ព្រះ​សង្ឃ ជន​រួម​ជាតិ​ខ្មែរ រួម​ចំ​ណែក​រក្សា​ខ្ជាប់​សន្តិ​សុខ​ន​យោ​បាយ សណ្តាប់​ធ្នាប់ សុ​វត្ថិ​ភាព​សង្គម​លើ​ភូមិ​សាស្រ្ត។​

ជាក់​ស្តែង​ក្រុង​នឹង​ចាត់​ចែង​ដោះ​ដូរ​វប្ប​ធម៌ សិល្បៈ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​២០១៨ នៅរាត្រី​ថ្ងៃ​ទី​១២ ខែ​មេ​សា​ ឆ្នាំ២០១៨​ នៅវត្ត​ពោ​ធិ​សំ​រោង សង្កាត់​ចូវ​វុាំ​ង​ឡីម ខណ្ឌ​អូរ​ម៉ូង​។ ក្នុង​ឱ​កាស​នេះ​ដែរ នៅ​វត្ត​ពោ​ធិ​សំរោង​ក៏​ មាន​រៀប​ចំ​បណ្តា​ស​កម្ម​ភាព​ប្រ​កួត​កី​ឡា​ដូច​៖ រុញ​ឈើ ទាញ​ព្រ័ត្រ លោត​កា​រ៉ុង​។ល។ ចូល​រួម​ក្នុង​ពិ​ធី​នេះ រួម​មាន​អង្គ​ភាព​ខណ្ឌ​អូរ​ម៉ូង ខណ្ឌ​និញ​កេវ ស្រុក​កើ​-ដ ថើយ​ឡាយ​វិញ​ថាញ់​និង​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ​។ ក្រៅ​ពី​នោះ ក្រុង​នៅ​ទាំង​រៀប​ចំ​ពិ​ធី​ជួប​ជុំ​ព្រះ​សង្ឃ អា​ចារ្យ គណៈ​កម្ម​ការ​វត្ត​ កម្មា​ភិ​បាល​កំ​ពុង​ឋិត​ ក្នុង​តំ​ណែង​និង​ចូល​និ​វត្តន៍​ តំ​ណាង​គ្រួ​សារ​ឋិត​ក្នុង​ក្រប​ខណ្ឌ​គោល​ន​យោ​បាយ​គ្រួ​​សារ​ក្រី​ក្រ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​។ រៀប​ចំ​ក្រុម​តំ​ណាង​ថ្នាក់​ដឹ​ក​នាំ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ប្រ​គេន​ទេយ្យ​វត្ថុ​ដល់​ព្រះ​សង្ឃ​ តាម​វត្ត​ខ្មែរ គ្រួ​សារ​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការជា​ជន​ជាតិ​ខ្មែរ គ្រួ​សារ​ក្រី​ក្រ សិស្ស​ក្រី​ក្រ​ សង្វាត​រៀន​សូត្រ​នៃ​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេវា​សិក​ក្រុង​កឹង​ធើ រៀប​ចំ​ក្រុម​គ្រូ​ពេទ្យ​ទៅ​ពិ​និត្យ ព្យា​បាល​ជំ​ងឺ​ ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​នៅ​កន្លែង​មាន​ជន រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ដើម្បី​ជន​រួម​ជាតិខ្មែរ​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​កប​ដោយ​ភាព​សុខ​ដុម​រមនា សម្បូរ​សប្បាយ​៕

                                    ថាញ់ផុង-មុនី

 

ចែករំលែកអត្ថបទ