03/04/2018 - 14:49

បើក​យុទ្ធ​នា​ការ​ “ថ្ងៃ​អា​ទិត្យ​បៃ​តង​” គាំ​ទ្រ​កម្ម​វិ​ធី “ដើម្បី​វៀត​ណាម​បៃ​តង​”

ជំ​នួប​កម្មា​ភិ​បាល​សម្ព័ន្ធ​យុវ​ជន​គ្រប់​ដំ​ណាក់​កាល

ស្រប​​ឱកា​ស​អនុស្សាវ​រីយ៍​ខួប​៨៧​ឆ្នាំ ទិ​វា​បង្កើត​សម្ព័ន្ធ​យុវ​ជន​កុម្មុយ​និស្ត​ហូ​ជី​មិញ​ (២៦​/៣/​១៩៣១​-២៦​/៣​/​២០១៨) គណៈ​ប្រ​ចាំ​ការ​សម្ព័ន្ធ​យុវ​ជន​ក្រុង​កឹង​ធើ រៀប​ចំ​ជំ​នួប​កម្មា​ភិ​បាល​សម្ព័ន្ធ​យុវ​ជ​ន​គ្រប់​ដំ​ណាក់​កាល​។ សម​មិត្ត​ត្រឹង​ក្វឹក​ត្រុង ស​មា​ជិក​មជ្ឈិម​បក្ស លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ រួម​ជា​មួយ​នឹង​អ្នក​តំ​ណាង​ទាំង​ឡាយ​ចំ​នួន​១៨០​រូប​ ដែល​ជា​កម្មា​ភិ​បាល​សម្ព័ន្ធ​យុវ​ជន​ខេត្ត​កឹង​ធើ​ (ចាស់) ហូវ​យ៉ាង​ (ចាស់) និង​ក្រុង​កឹង​ធើ អញ្ជើញ​ចូល​រួម​។ នៅ​ក្នុង​ជំ​នួប​នេះ អ្នក​តំណា​ង​ទាំង​ឡាយ​បាន​រំ​លឹក​ឡើង​វិញ​នូវ​ប្រ​វេ​ណី​ដ៏​ត្រ​ចះ​ត្រ​ចង់​របស់​អង្គ​ការ​សម្ព័ន្ធ​យុវ​ជន ឆ្លង​កាត់​​៨៧​ឆ្នាំ កសាង​និង​រីក​ចម្រើន​ដោះ​ដូរ​ជា​មួយ​នឹង​អតីត​កម្មា​ភិ​បាល​សម្ព័ន្ធ​យុវ​ជន​ អំពី​អនុស្សាវ​រីយ៍​ការ​ងារ​សម្ព័ន្ធ​និង​ការ​ចលនា​យុវ​វ័យ​។

 អ្នក​តំ​ណាង​ទាំង​ឡាយ​ថត​រូប​អនុស្សាវ​រីយ៍​នៅ​ក្នុង​ជំ​នួប​កម្មា​ភិ​បាល​សម្ព័ន្ធ​យុវ​ជន​ក្រុង​កឹង​ធើ​​គ្រប់​ដំ​ណាក់​កាល​។

ថ្លែង​យោ​បល់​នៅ​ក្នុង​ជំ​នួ​​​ប​នេះ សមមិត្ត​ត្រឹង​ក្វឹក​ត្រុង លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ ផ្តែ​ផ្តាំ​៖ ប្រ​ទេស​យើង​កំ​ពុង​ឋិត​ក្នុង​ដំ​ណាក់​កាល​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ឧស្សា​ហូប​នីយ​កម្ម​និង​ភា​វូប​នីយ​កម្ម​ទំ​នើប​ កម្មា​ភិ​បាល ស​មា​ជិក​សម្ព័ន្ធ​យុវ​ជន​គ្រប់​រូប គប្បី​បញ្ចេញ​កម្លាំង​ប្រ​ឡង​ប្រ​ណាំង​ ខិត​ខំ​លើក​កម្ពស់​ស្មារ​តី​ស្នេ​ហា​ជា​តិ ស្រ​ឡាញ់​សង្គម និ​យម​ រៀន​សូត្រ​និង​ពល​កម្ម​ប្រ​កប​ដោយ​វិ​ទ្យា​សាស្រ្ត មាន​គុណ​ភាព ប្រ​សិទ្ធ​ភាព​ខ្ពស់​ រួម​ចំ​ណែក​ក្នុង​ការ​អនុ​វត្ត​ជោគ​ជ័យ ទិស​ដៅ​អ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​។ ទន្ទឹម​នឹង​នោះ បន្ត​ការ​ពង្រីក​បញ្ញា ស្មារតី​ឈាន​មុខ ស្ម័គ្រ​ចិត្ត​ចូល​រួម​រាល់​ស​កម្ម​ភាព ដើម្បី​ជីវ​ភាព​សហ​គមន៍ ជា​និច្ច​កាល​ជា​គំ​រូ​ដើម្បី​សមា​ជិក​សម្ព័ន្ធ​យុវ​ជន យុវ​ជន​រៀន​សូត្រ​ យក​តម្រាប់​តាម​។​

*​ មុន​នេះ សម្ព័ន្ធ​យុវ​ជន​ក្រុង​រៀប​ចំ​បើក​យុទ្ធ​នា​ការ​ “ថ្ងៃ​អា​ទិត្យ​បៃ​តង​” គាំ​ទ្រ​កម្ម​វិ​ធី​“ដើម្បី​វៀត​ណាម​បៃ​តង​”។ បន្ទាប់​ពី​ពិ​ធី​បើក​យុទ្ធ​នា​ការ យុវ​ជន​ក្រុង​បាន​អនុ​វត្ត​នូវ​សំ​ណង់​ និង​ការ​ងារ​សំ​ខាន់​ៗ​ជា​ច្រើន​ដើម្បី​​សហ​គ​មន៍។ ការ​ងារ​លេច​ធ្លោ​បំ​ផុត​គឺ​បំ​ពាក់​ កង់​ហាត់​ប្រាណ​ចំ​នួន​១០​គ្រឿង​បង្កើត​អគ្គិស​នី សម្រាប់​ប្រ​ព័ន្ធ​បើក​បំ​ភ្លឺ​សហ​គមន៍​នៅ​សួន​ច្បារ​លឺវ​ហ៊ឺវ​ភឿក​។ សម្ព័ន្ធ​យុវ​ជន ខណ្ឌ​កៃ​រាំង​ដាំ​ដើម​គគីរ​នៅ​វិថី​វ៉​ង្វៀន​យ៉ាប​ចំ​នួន​១០០​​ដើម យុវ​វ័យ​ខណ្ឌ​និញ​កេវ បង្ហាញ​ខ្លួន​ច្រក​ផ្លូវ​ “អារ្យ​ធម៌-សុ​វត្ថិ​ភាព​-បៃ​តង​-ជ្រះ​-ស្អាត​” ​អ​នា​ម័យ​បរិ​ស្ថាន​ អនុ​វត្ត​ទម្រង់​រូប​ភាព​ “មណ្ឌល​ក្រុង​បៃ​តង​” នៅ​តាម​ច្រក​ផ្លូវ​​និង​ ផ្លូវ​ធំ​ៗ​ក្នុង​ក្រុង​...៕​

                                ក្វឹក​ថាយ​-មុ​នី

ចែករំលែកអត្ថបទ