26/03/2018 - 16:54

យុវ​ជន​៦ប្រ​ទេស​ចូល​រួម​កិច្ច​ប្រ​ជុំមេគង្គ​-ឡាង​ធឿង​ចេញ​សេច​ក្តី​ប្រ​កាស​រួម​

បន្ត​កម្ម​វិ​ធី​ដំ​ណើរ​ការ​អនុ​តំ​បន់​ទន្លេ​មេ​គង្គ​លើក​ទី​១៣​កន្លង​​​​ហើយ នៅ​ក្រុង​ជីង​ហុង (ខេត្ត​វ៉ឹង​ណាម ប្រ​ទេស​ចិន)​ តំ​ណាង​សម្ព័ន្ធ​យុវ​ជន​៦​ប្រ​ទេស​ចូល​រួម​កិច្ច​ប្រ​ជុំ​មេ​គង្គ-​ឡាង​ធឿង​ បាន​ចុះ​ហត្ថ​លេ​ខា​លើ​សេច​ក្តី​ប្រ​កាស​រួម​របស់​សារ​គម​នា​គមន៍ យុវ​ជន ក្នុង​ការ​កសាង​សហ​គមន៍ ចែក​រំ​លែក​អ​នា​គត​។

ឡេ​ធី​ហឿង​យ៉ាង និស្សិត​ម​ហា​វិ​ទ្យា​ល័យ​ភា​សា​បរទេស​នៃ​សកល​វិ​ទ្យា​ល័យ​ជាតិ​ហា​ណូយ​

ស​មា​ជិក​ប្រ​តិ​ភូ​វៀត​ណាម​ធ្វើ​ការ​អត្ថា​ធិប្បា​យ​នៅ​ក្នុង​ពិ​ធី​បើក​កិច្ច​ប្រ​ជុំ​។

ភា​គី​ទាំង​ឡាយតែង​គូស​បញ្ជាក់​ពី​សារ​សំ​ខាន់​នៃ​ដង​ទន្លេ​មេ​គង្គ​-ឡាង​ធឿង ក៏​ដូច​ជា ការ​ទំ​នាក់​ទំ​នង​អំ​ពី​ភូមិ​សាស្រ្ត វប្ប​ធម៌ ប្រ​ពៃ​ណីរ​វាង​ប្រ​ទេស​វៀត​ណាម កម្ពុ​ជា ថៃ ឡាវ​ មី​យ៉ាន់​ម៉ា​និង​ចិន​។ យុវ​ជន​អ​នា​គត​គឺ​ជា​ស​សរទ្រូង​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​មេ​គង្គ​-ឡាង​ធឿង​ (ហៅកាត់MLC) តួ​នា​ទី​របស់​សា​រ​គម​នា​គមន៍​យុវ​ជន​ ដើម្បី​កសាង​សហ​គមន៍​ សហ​ប្រតិ​បត្តិ​ការ​មួយ​ប្រ​កប​ដោយ​ចី​រ​ភាព​គឺ​ជាកិ​ច្ច​សំ​ខាន់​។

តំ​​ណាង​​សម្ព័ន្ធ​យុវ​ជន​ប្រ​ទេស​នា​នា ក៏​បាន​ផ្តល់​សច្ចា​នុ​ម័​តិ​និង​ចុះ​ហត្ថ​លេ​ខា​លើ​ សេច​ក្តី​ប្រ​កាស​រួម ដោយ​មាន​ខ្លឹម​សារ​ចំ​នួន​​៥គឺ៖ ទី​១ ការ​អភិ​វឌ្ឍ​ផ្សារ​ភ្ជាប់​នឹង​ភាព​ជាក់​ស្តែង​ជា​មួយ​នឹង​អា​កប្ប​កិ​រិ​យា​បើក​ចំ​ហរ ដើម្បី​​ផ្សព្វ​ផ្សាយ​ទូ​លំ​ទូ​លាយ​។ ឆ្លង​តាម​នោះ លើក​កម្ពស់​ស្មារ​តី​យល់​ដឹង​អំ​ពី​កិច្ច​សហ​ប្រតិ​បតិ្ត​ការ​រវាង​ប្រ​ជា​ជន​ទាំង​៦ប្រ​ទេស។​ ទី​២ស្នង​បន្ត​ការ​អភិ​វឌ្ឍ​វប្ប​ធម៌ បណ្តា​ប្រ​ទេស​ក្នុង​LCបង្ក​បាន​នូវ​ភាព​សម​ធម៌ ស្មោះ​ត្រង់​មិត្ត​ភាព​ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​ម​ក ព្រម​ទាំង​អំ​ពាវ​នាវ​ការ​ចូល​រួម​ដ៏​ទូ​លំ​ទូ​លាយ​ពី​យុវ​ជន​ រួម​ចំ​ណែក​អភិ​វឌ្ឍ​រួម​នៃ​បណ្តា​ប្រ​ទេស​។ ទី​៣ បង្អែក​លើ​តម្លៃ​របស់ MLC ចែក​រំ​លែក​អ​នា​គត អភិ​វឌ្ឍ​សន្តិ​ភាព ជួយ​គ្នាទៅ​វិញទៅ​​មក ដោយ​ចំ​ណង​សាម​គ្គី​ភាព ក៏ដូច​ជា​ជំ​រុញ​ចំ​ណង​មិត្ត​ភាព​រវាង​ប្រ​ជា​ជន​ប្រ​ទេស​នា​នា​។ ទី៤ ចែក​រំ​លែក​ការ​យល់​ដឹង​ដើម្បី​ផ្សព្វ​ផ្សាយ​ទូ​លំ​ទូលា​យ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុងការ​ប្រើ​ប្រាស់​ប្រ​ភព​ទឹក បង្កើន​ផលិត​ភាព​ពល​កម្ម​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច ធន​ធាន​មនុស្ស​និង​សេ​វា​កម្ម​ថែ​ទាំ​សុខ​ភាព​ ក​សាង​សហ​គមន៍MLC ក្លាយ​ជា​គំ​រូ​អំ​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​តំ​បន់​អា​ស៊ី​។ ទី​៥ ខ្នះ​ខ្នែង​ចូល​រួម​វេ​ទិ​កា​ដោះ​ដូរ​វប្ប​ធម៌ រៀន​សូត្រ​ក្នុង​មជ្ឈ​ដ្ឋាន​យុវ​វ័យ​។ ជំ​រុញ​សា​រគម​នា​គមន៍​យុវ​ជន​ រាល់​ការ​រួម​ចំ​ណែក​ប្រ​កប​ដោយ​គំនិត​ច្នៃ​ប្រ​តិដ្ឋ​ កសាង​សហ​គមន៍​ចែក​រំលែក​អ​នា​គត​ដល់​ប្រ​ទេស​នា​នា​ក្នុង​MLC៕

  តាមៈ​ ឌិញ​ត្វៀង (កា​សែត​យុវ​ជន​)-មុនី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឡេ​ធី​ហឿង​យ៉ាង