វិជ្ជាស្ថានដោះដូរវប្បធម៌ទ្វីបអាស៊ីកូរ៉េ សហការជាមួយនឹងខេត្ត Deagu (ប្រទេសកូរ៉េ) បានឧបត្ថម្ភថវិកាកសាងភូមិវប្បធម៌មិត្តភាពវៀតណាម-កូរ៉េ ជូនជនរួមជាតិភាគតិចស្រុកកើ-ដ ក្រុងកឹងធើ។
តំណាងវិជ្ជាស្ថានដោះដូរវប្បធម៌ទ្វីបអាស៊ីកូរ៉េ ថ្នាក់ដឹកនាំស្រុកកើ-ដ គណៈជនជាតិក្រុងកឹងធើនិងនាយកដ្ឋានភូមិភាគធ្វើពិធីបើកគម្រោងកសាងសំណង់ភូមិមិត្តភាពវៀតណាម – កូរ៉េ។
អនុវត្តផែនការលេខ៥៧/KH-UBND ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤ របស់គណៈកម្មាធិការប្រជាជនក្រុងកឹងធើ ស្ដីពីការផ្សព្វផ្សាយអនុវត្តគម្រោង បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ឧបត្ថម្ភការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅកន្លែងដែលមានជនរួមជាតិភាគតិចរស់នៅកុះករលើភូមិសាស្រ្ត ក្រុងកឹងធើ សហព័ន្ធបណ្តាអង្គការមិត្តភាពរួមជាមួយនឹងគណៈជនជាតិក្រុងកឹងធើ បានសហការចលនាវិជ្ជាស្ថានដោះដូរវប្បធម៌ទ្វីបអាស៊ីកូរ៉េ(ACEF) និងខេត្ត Deagu កសាងភូមិវប្បធម៌នៅមណ្ឌលតាំងទីលំនៅនៃភូមិថើយហ្វាB ទីប្រជុំជនកើ-ដ ស្រុកកើ-ដ។ ជំហានដំបូង គម្រោងនឹងសង់ផ្ទះ២០ខ្នងជូនមាមីងជនជាតិភាគតិចសំខាន់គឺជនរួមជាតិខ្មែរក្រលំបាក ដែលបានឧបត្ថម្ភដីសង់ផ្ទះក្នុងមណ្ឌលតាំងទីលំនៅថ្មី ប៉ុន្តែគ្មានសមត្ថភាពសង់ផ្ទះ។ ប្លង់ផ្ទះគឺផ្ទះកម្រិត៤មាំមួន នឹងផ្ទៃដី៣៦ម២ សរុបថវិកាទាំង២០ខ្នងគឺ៩២០លានដុង។ តាមការគ្រោងទុកសំណង់ផ្ទះសង់សម្រេចនិងប្រគល់ជូនក្នុងខែមេសា ឆ្នាំ២០១៨ ស្របឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ដើម្បីមាមីងទទួលអំណរបុណ្យចូលឆ្នាំថ្មីសប្បាយរីករាយ។ លោកលីវឡើយ គ្រួសារជនជាតិខ្មែរដែលបានជំនួយសង់ផ្ទះនៅមណ្ឌលតាំងទីលំនៅ រីករាយឲ្យដឹង៖ “គ្រួសារខ្ញុំត្រេកអរខ្លាំងណាស់ ពីព្រោះមានផ្ទះនៅលំនឹង។ សប្បុរសជនទាំងឡាយនៅទាំងឧបត្ថម្ភកូនចៅមាមីងក្នុងភូមិវប្បធម៌បានរៀនសូត្រសម្រេចជោគជ័យទៀតផង”។
អ្នកស្រីឡេធីថាញ់យ៉ាង ប្រធានសហព័ន្ធបណ្តាអង្គការមិត្តភាពក្រុងកឹងធើ អះអាង៖ “ភូមិមិត្តភាពត្រូវបានប្រទេសជាមិត្តក៏ដូចជាថ្នាក់ដឹកនាំក្រុង ស្រុកកើ-ដ ជ្រើសរើសកសាងនៅមណ្ឌលតាំងទីលំនៅជនជាតិភាគតិច សឲ្យឃើញថាការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋចំពោះជនរួមជាតិភាគតិច ពិសេសគឺមាមីងជនជាតិខ្មែរ។ នេះជាការឧបត្ថម្ភជាក់ស្តែង សម្រាប់មាមីងមានផ្ទះនៅលំនឹងខិតខំធ្វើការរកស៊ីមានលក្ខណសម្បត្តិចិញ្ចឹមកូនចៅរៀនសូត្របានល្អ”។ តាមកម្មវិធីសហការរវាងវិជ្ជាស្ថានដោះដូរវប្បធម៌ទ្វីបអាស៊ីកូរ៉េនិងក្រុងកឹងធើ ក្រោយពីសង់ផ្ទះជូនភាគីប្រទេសជាមិត្តកូរេ៉នឹងបន្តការឧបត្ថម្ភទុនសម្រាប់កសាងសំណង់បម្រើសាធារណៈប្រយោជន៍ជូនដល់ប្រជាជនក្នុងភូមិវប្បធម៌ទៀតផង។ ទន្ទឹមនឹងនោះ នៅទាំងឧបត្ថម្ភមាមីងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ឧបត្ថម្ភថវិការៀនសូត្រនិងផ្តល់អាហារូបករណ៍ដល់កូនចៅជនរួមជាតិដែលមានស្នាដៃរៀនសូត្រល្អ៕
ថាញ់ភូ - សេរី