កន្លងហើយ នៅស្រុកដាក់ស៊ុង ខេត្តដាក់ណុង លើកនាយករដ្ឋមន្រ្តីបានអញ្ជើញ ទៅសួរសុខទុក្ខ និងជូនអំណោយចូលឆ្នាំតេតដល់គ្រួសារក្រីក្រ ដែលមានស្ថានភាពលំបាក គ្រួសារឋិតក្នុងក្របខណ្ឌគោលនយោបាយលើភូមិសាស្រ្ត។
នាយករដ្ឋមន្រ្តី សួរសុខទុក្ខនិងប្រសិទ្ធពរឆ្នាំថ្មីនៅស្រុកដាក់ស៊ុង ។
រូបថត៖ ក្វាងហីវ
ជូនរបាយការណ៍សង្ខេបអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ស្រុកដាក់ស៊ុង ថ្នាក់ដឹកនាំស្រុកបានឲ្យដឹង ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់របស់ស្រុកសម្រេចជាង៤២,៦លាន ដុង/ឆ្នាំ។ ថ្វិត្បិតតែដូច្នោះ អត្រាគ្រួសារក្រីក្ររបស់ស្រុកនៅមានជាង១០% ក្នុងនោះអត្រាគ្រួ សារក្រីក្រក្នុងជនជាតិភាគតិចស្រូបអត្រាជាង៣០%។
ស្តីពីការងារត្រៀមបម្រុងសម្រាប់ចូលឆ្នាំតេតម៉ូវទ្វឹក ជូនប្រជាជនថ្នាក់ដឹកនាំស្រុកបានឲ្យដឹង៖ ស្រុកបានចង្អុលការគណៈកម្មាធិការបក្ស រដ្ឋអំណាចថ្នាក់ឃុំ មិនត្រូវទុកឲ្យគ្រួសារណាមួយខ្វះបាយហូប អ្នកណាក៏បានទទួលចូលឆ្នាំតេតទាំងអស់; ស្រុកក៏បានអំពាវនាវ និងត្រៀមជាស្រេចអំណោយចំនួន៣.៦០៨ចំណែក សរុបថវិកាជិត១ពាន់លានដុង ដើម្បីរៀបចំជូនអំណោយអ្នកក្រ និងជនរងគ្រោះជាតិពុលឌីអូសីុន។ ស្រុកបានផ្សព្វផ្សាយការផ្តល់ជូនអង្ករក្នុងឱកាសតេតដល់គ្រួសារចំនួន៣៩៤ ដោយមានមនុស្សចចំនួន១.៣០៨នាក់ ជូនអង្ករចំនួន១៩.៦២០គីឡូក្រាម សរុបថវិកាប្រមាណ៣៣០លានដុង។ ស្រុកឧស្សាហ៍ដាស់តឿនអង្គភាពម្ចាស់ព្រៃ ផ្សព្វផ្សាយវិធានការបង្ការនិងពន្លត់អគ្គិភ័យ; រៀបចំកន្លែងយាម២៤/២៤នៅកន្លែងក្តៅ ច្រើនកើតមានការកាប់បំផ្លាញ់ឈើព្រៃ ទាញយកផលនិងដឹកជញ្ជូនរុក្ខផល។សំណោះសំណាល និងសួរសុខទុក្ខជាមួយមាមីង បងប្អូន លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់៖ គោលការរបស់មជ្ឈិម គឺយកចិត្តទុកដាក់យ៉ាងពិសេសដល់អ្នកក្រ អ្នកដែលមានស្ថានភាពលំបាក។
នាយករដ្ឋមន្រ្តីសម្តែងនូវសេចក្តីរីករាយចំពោះការងារត្រៀមបម្រុងចូលឆ្នាំតេត ជូនប្រជាជនរបស់ថ្នាក់ដឹកនាំស្រុក និងចំណាប់អារម្មណ៍ចំពោះលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់ភូមិភាគ ក្នុងនោះមានការអភិវឌ្ឍផលិតកម្ម ការគិតគូរជីវភាពជូនប្រជាជន ធានាសន្តិសុខសណ្តាប់ធ្នាប់ បង្ការប្រឆាំងការបំផ្លាញ់ព្រៃឈើយ៉ាងប្តូរផ្តាច់។ អត្រាបន្ថយភាពក្រីក្រនៅខ្ពស់។
លោកនាយករដ្ឋមន្រ្តីបានឲ្យតម្លៃខ្ពស់ចំពោះស្រុកដាក់ស៊ុង បានយកចិត្តទុកដាក់យ៉ាងពិសេសក្នុងការកសាងធ្លុង មហាសាមគ្គីបណ្តាជនជាតិជាបងប្អូនលើភូមិសាស្រ្ត នេះគឺជាប្រភពនៃការចលនាអភិវឌ្ឍនៅភូមិភាគ។
តំណាងឲ្យថ្នាក់ដឹកនាំបក្ស រដ្ឋ សូមផ្ញើនូវវាចាសួរសុខទុក្ខយ៉ាងកក់ក្តៅដល់មាមីងបងប្អូន បណ្តាជនជាតិនៅស្រុកដាក់ស៊ុង ខេត្តដាក់ណុង នាយករដ្ឋមន្រ្តីសំណូមពររដ្ឋអំណាចភូមិភាគ គិតគូរជូនមាមីងទទួលចូលឆ្នាំតេតប្រកបដោយភាពរីករាយ កក់ក្តៅ ប្រឹតសំចៃ គ្មានទុកឲ្យគ្រួសារណាមួយខ្វះបាយហូប។ ខេត្ត ស្រុកគប្បីពិនិត្យឲ្យហ្មត់ចត់ ពិសេសគឺភូមិភាគដែលឆ្ងាយ គ្មានទុកឲ្យប្រជាជនណាម្នាក់គ្មានលក្ខណៈទទួលចូលឆ្នាំតេតឡើយ។
រដ្ឋអំណាចស្រុកគប្បីផ្តុំកម្លាំងបន្តការបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ធ្វើជាគំរូល្អក្នុងការងារនេះ។ ទន្ទឹមនឹងនោះ ស្រុកគប្បីយកចិត្តទុកដាក់ យ៉ាងពិសេសក្នុងការធានាសន្តិសុខសណ្តាប់ធ្នាប់ មិនទុកឲ្យជនអាក្រក់បំផ្លាញ់ចំណងសាមគ្គីបណ្តាជនជាតិ; ធ្វើជាគំរូឈានមុខក្នុងការអនុវត្តគោលការបិទទ្វារព្រៃធម្មជាតិ ដើម្បីព៌ណបៃតងនៃស្រុកដាក់ស៊ុងសម្របខ្លួនជាមួយព៌ណបៃតងនៃតីង្វៀង។
ក្នុងថ្ងៃនោះដែរ លោកនាយករដ្ឋមន្រ្តីបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយអ្នកម្តាយវៀតណាម វីរភាពចូវធីង៉េ អាយុ៩៤ឆ្នាំ ទីប្រជុំជនឌឹកអាង ស្រុកដាក់ស៊ុង ខេត្តដាក់ណុងផងដែរ៕
ឌឹកត្វឹង-វិភា