“បុណ្យចូលឆ្នាំតេតកងទ័ពប្រជាជន” នៅឃុំត្រឿងខាញ់ ស្រុកឡុងភូ ខេត្តសុកត្រាំង បាន បន្សល់ទុកនូវអនុស្សាវរីយ៍ល្អប្រពៃក្នុងទឹកចិត្តប្រជាជន ពិសេសគឺជនរួមជាតិខ្មែរក្នុងឃុំ។
គណៈចង្អុលការ"បុណ្យចូលឆ្នាំតេតកងទ័ពប្រជាជន"ប្រគល់ជូនផ្ទះឧបការគុណដល់អ៊ំត្រឿងវុាំងងឿក។
ចាត់តាំង“បុណ្យចូលឆ្នាំតេតកងទ័ពប្រជាជន” នៅឃុំត្រឿងខាញ់ កម្លាំងប្រដាប់អាវុធខេត្តសុកត្រាំង បានសហការជាមួយនឹងរដ្ឋអំណាចភូមិភាគនិងប្រជាជនរៀបចំសម្អាត កាប់ឆ្ការគម្ពោតព្រៃបាន៣២គីឡូម៉ែត្រ កសាងផ្លូវបេតុងបាន១.០០០ម៉ែត្រ លើកធារផ្ទះបាន២ធារ និងជួសជុលផ្ទះ២ខ្នង ទប់គល់ស្ពានបាន៤កន្លែង និងធ្វើទ្វាររបងបានចំនួន៨។ល។ ផ្ដើមពីនោះ បានរួមចំណែកធ្វើឲ្យជនបទត្រឿងខាញ់ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានសោភណភាព ប្រជាជនមានភាពរីករាយនៅពេលទទួលអំណរឆ្នាំថ្មី។ អ៊ំង្វៀនវុាំងតឿង អាយុ៧៥ឆ្នាំ នៅភូមិត្រឿងឡុក ឲ្យដឹង៖ “ ឃើញកម្មាភិបាលកម្លាំងប្រដាប់អាវុធ ជួយប្រជាជនជួសជុលផ្ទះ កាប់ឆ្ការគម្ពោតព្រៃ ធ្វើរបង ។ល។ ញុាំងឲ្យជនបទពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់បស់ ខ្ញុំត្រេកអរណាស់។ ក្រៅពីភារកិច្ចការពារប្រទេសជាតិ កម្លាំងប្រដាប់អាវុធនៅទាំងចុះទៅជួយប្រជាជន មនោសញ្ចេតនានេះ ពិតជាថ្លៃថ្នូរណាស់ ម្ល៉ោះហើយប្រជាជនភូមិយើងខ្ញុំ តែងរីករាយទទួលស្វាគមន៍ជានិច្ច”។
គណៈចង្អុលការ”បុណ្យចូលឆ្នាំតេតកងទ័ពប្រជាជន”នៅទាំងអនុវត្តបានល្អនូវ គោលនយោបាយសុខុមាលភាពសង្គម តបស្នងសងគុណ មានដូច៖ ចលនាសង់ផ្ទះ បានចំនួន២៣ខ្នង សួរសុខទុក្ខនិងជូនអំណោយចំនួន៧៩៥ ចំណែកដល់វីរមាតាវៀតណាម គ្រួសារក្នុងក្របខ័ណ្ឌគោលនយោបាយ គ្រួសារមានសគុណបដិវត្តន៍ គ្រួសារក្រីក្រ; ពិនិត្យជំងឺនិងផ្តល់ថ្នាំឥតគិតថ្លៃដល់អ្នកជំងឺចំនួន៣២៧លើកនាក់ ជូនទោចក្រយាន៧៥គ្រឿង ជូនអាហារូបករណ៍ចំនួន១៤៥ចំណែកដល់សិស្សក្រីក្រ ឆ្លងកាត់ការលំបាកសង្វាតរៀនសូត្រ។ល។ អ៊ំត្រឿងវុាំងងឿក អាយុជាង៨០ឆ្នាំ ជាគ្រួសារជនជាតិខ្មែរនៅភូមិត្រឿងឡុក នៅពេលគណៈ ចង្អុលការ”បុណ្យចូលឆ្នាំតេតកងទ័ពប្រជាជន” អញ្ជើញមកប្រគល់ជូនផ្ទះឧបការគុណតម្លៃ៥០លានដុង អ៊ំងឿកមានសេចក្ដីត្រេកអរខ្លាំងណាស់ គាត់ឲ្យដឹង៖ “គ្រួសារខ្ញុំក្រ កូនៗទៅធ្វើការរកស៊ីស្រុកឆ្ងាយ ខ្ញុំមិនដែលនឹកគិតថាខ្លួនបានរស់នៅក្នុងផ្ទះឥដ្ឋល្អដូច្នោះឡើយ។ ឥឡូវនេះមានផ្ទះថ្មីនៅ ខ្ញុំត្រេកអរខ្លាំងណាស់”។ ចំណែកបងស្រីថាច់ធីស្វឹងដាវ នៅភូមិត្រឿងឡុក ក៏មានក្តីមោទនៈណាស់ដែរ ខណៈពេលទទួលផ្ទះមហាសាមគ្គី។ បងស្រីដាវ ឲ្យដឹង៖ “គ្រួសារខ្ញុំគ្មានដីផលិតកម្ម ពីរនាក់ប្តីប្រពន្ធតែងតែទៅធ្វើការឈ្នួលខួបឆ្នាំ មិនដឹងពេលណាសង់បានផ្ទះឥដ្ឋនោះទេ។ ឥឡូវនេះ បានរដ្ឋឧបត្ថម្ភ៣០លានដុង ផ្សំជាមួយនឹងទឹកប្រាក់សន្សែសន្សំ ខ្ញុំសង់បានផ្ទះឥដ្ឋថ្មីសម្រាប់នៅ។ ឆ្នាំនេះ គ្រួសារខ្ញុំទទួលអំណរបុណ្យចូលឆ្នាំតេតប្រកបដោយភាពកក់ក្ដៅនិងរីករាយខ្លាំងណាស់។ ឥឡូវមានផ្ទះនៅលំនឹង ប្តីប្រពន្ធខ្ញុំនឹងខិតខំរកស៊ី ដើម្បីជីវភាពគ្រួសារបានធូរធារ”។
តាមប្រសាសន៍របស់លោកង៉ោហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ប្រធានគណៈចង្អុលការ "បុណ្យចូលឆ្នាំតេតកងទ័ពប្រជាជន" ឆ្នាំ២០១៨៖ "បុណ្យចូលឆ្នាំតេតកងទ័ពប្រជាជន" នៅឃុំត្រឿងខាញ់ ត្រូវបានអនុវត្តដិតដល់ហ្មតចត់តាមគោលលំនាំ "ទៅប្រជាជននឹក នៅប្រជាជនស្រឡាញ់ ភូមិភាគជឿជាក់" រួមចំណែកគិតគូរជីវភាពសម្ភារៈ ស្មារតី បង្កលក្ខណៈក្នុងការឧបត្ថម្ភប្រជាជនទទួលអំណរបុណ្យចូលឆ្នាំតេតប្រកបដោយភាពកក់ក្ដៅសប្បាយរីករាយ៕
លីធាន–សេរី