15/01/2018 - 16:30

ប្រ​សិទ្ធ​ភាព​ផ្តើម​ពី​រ​បរ​ត្បាញ​កន្រ្តក​ជ័រ

អា​ស្រ័យ​ដោយ​ការ​ផ្សព្វ​ផ្សាយ​និង​អនុ​វត្ត​ទម្រង់​រូប​ភាព​ត្បាញ​កន្រ្តក​ជ័រ​ប្រ​កប​ដោយ​ប្រ​សិទ្ធិ​ភាព មាន​ពល​ករ​ជន​បទ​ជា​ច្រើន ជា​ពិ​សេស​គឺ​បង​ប្អូន​នា​រី​នៅ​ស្រុក​ថើយ​ឡាយ ក្រុង​កឹង​ធើ មាន​ការ​ងារ​ធ្វើរកបាន​ប្រាក់​ចំ​ណូល​លំ​នឹង​។

របរ​ត្បាញ​កន្រ្តក​ជ័រ​បង្ក​បាន​ការ​ងារ​ធ្វើ​ជូន​ពល​ករ​ជន​បទ​។

ប​ង​ស្រី​ង្វៀន​ធី​ត្រុក​ឡិន នៅ​ភូមិទ្រឿង​ភូ ឃុំ​ទ្រឿង​ថាំង ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ “ការ​ត្បាញ​កន្រ្ត​ក​ជ័រ​ងាយ​ស្រួល​ណាស់ ហើយ​បរិ​មាណ​ផលិត​ផល​លក់​ចេញ​ក៏​មាន​ភាព​លំ​នឹង​។ ឆ្លង​កាត់​វគ្គ​បណ្តុះ​បណ្តាល បង​ប្អូន​នា​រី​នៅ​ទី​នេះ សុទ្ធ​តែ​បាន​គ្រឹះ​ស្ថាន​ផលិត​មុខ​ទំ​និញ សិប្ប-​វិចិត្រ​កម្ម សរ​សៃ​ជ័រ​ហុង​ហាវ ឃុំ​ទ្រឿង​ថាំង ផ្គត់​ផ្គង់​វត្ថុ​ធាតុ​ដើម​យក​មក​ធ្វើ​នៅ​ឯ​ផ្ទះ​។ ថ្វី​ត្បិត​តែ​មិន​សូវ​ស្ទាត់​ជំ​នាញ​ក៏​ដោយ ប៉ុន្តែ​ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​ក៏​អាច ត្បាញ​បាន​កន្រ្តក​ជ័រ​សម្រាប់​ដាក់​ទំ​និញ ខ្នាត​តូច​ពី​៨​ទៅ​១០​កន្ត្រក រក​បាន​ប្រាក់​ចំ​ណូល​ពី​៤០.​០០​០​-៥០.០០០​ដុង​”។

រី​ឯ​បង​ស្រី​ង្វៀន​ធី​ថាញ​ល្វង នៅ​ភូមិ​ទ្រឿង​ហ្វា មុន​នេះ​បាន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​របរ​ដេរ​ដួន​។ រយៈ​ពេល​ក្រោយ​មក អា​ស្រ័យ​តម្លៃ​ចុះ​ថោក​ហើយ​ច្រក​ចេញ​ក៏​ពុំ​សូវ​លំ​នឹង​ បង​ស្រី​ក៏​បាន​ប្តូរ​របរ​មក​ត្បាញ​កន្រ្តក​ជ័រ​វិញ​។ បង​ស្រី​ល្វង​ឲ្យ​ដឹង គ្រាន់​តែ​ទទួល​ការ​ណែ​នាំ​ក្នុង​ពេល​ពី​ពី​រ​ដល់​បី​ថ្ងៃ​របស់​គ្រូ​បង្រៀន​អំ​ពី​បច្ចេក​ទេស និង​របៀប​ត្បាញ​គឺ​បង​ស្រី​អាច​ធ្វើ​បាន​កន្រ្តក​ទំ​នើប កន្ត្រក​ដាក់​ទំ​និញ​​។ល។ មុខ​របរ​នេះ មិន​ចាំ​បាច់​មាន​ដើម​ទុន​វិ​និ​យោគ​ទេ គ្រាន់​តែ​ឆ្លៀត​ពេល​ទំ​នេរ​ធើ្វ​តែ​ប៉ុណ្ណោះ​។ ជា​រៀង​រាល់​ខែ​មធ្យម​ភាគ ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​ប្រ​មាណ​២​លាន​ផង​ដែរ​។ បង​ស្រី​លីវ​ធី​ម៉ាយ ជា​ជន​ជាតិ​ខ្មែរ នៅ​ភូមិ​ថើយ​ហ្វាC ទី​ប្រ​ជុំ​ជន​ថើយ​ឡាយ បាន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​របរ​ត្បាញ​កន្រ្តក​ជ័រ​ជាង​ពីរ​ឆ្នាំ​មក​ហើយ បង​ស្រី​ម៉ាយ ឲ្យ​ដឹង​៖ “អា​ស្រ័យ​របរ​ត្បាញ​កន្រ្តក​ជ័រ​នេះ ទើប​គ្រួ​សារ​​ខ្ញុំ​មាន​ការ​ងារ​ធ្វើ។​ ខ្ញុំ​មាន​អា​យុ​ច្រើន ប៉ុន្តែ​មួយ​ថ្ងៃ​ខ្ញុំ​ក៏​អាច​រក​បាន​ប្រាក់​ចំ​ណូល​ពី​៤០.០០០​ដល់​៥០.០០០​ដុង”​ដែរ។ រី​ឯ​កូន​ៗ​ខ្ញុំ​ត្បាញ​បាន​ផលិត​ផល ច្រើន​ជាង​រក​បាន​ប្រាក់​ចំ​ណូល​ប្រ​មាណ​​១០០.០០០​ដុង​ក្នុង​មួយ​ថ្ងៃ​។”

ឆ្នាំ២០១៧ កា​រិ​យា​ល័យ​ការ​ងារ-យុទ្ធ​ជន ពិ​ការ​និង​សង្គម​កិច្ច បាន​សហ​ការ​ជា​មួយ​សា​លា​មធ្យម​សិក្សា​វិជ្ជា​ជីវៈស្រុក​ថើយ​ឡាយ បាន​រៀប​ចំ​បើក​ថ្នាក់​បណ្តុះ​បណ្តាល​របរ​ត្បញ​កន្រ្តក​ជ័រ​ជូន​ពល​ករ​ជន​បទ​ជិត​១០០​នាក់​។ លោក​ង្វៀន​ថាញ់​ប៊ិញ អនុ​ប្រ​ធាន​ការិ​យា​ល័យ​ការ​ងារ​-​យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ស្រុក​ថើយ​ឡាយ បាន​ឱ្យ​ដឹង​បន្ថែម​៖ “​របរ​ត្បាញ​កន្រ្តក​ជ័រ នៅ​ស្រុក​ថើយ​ឡាយ កំ​ពុង​តែមាន​ការ​អភិ​វឌ្ឍ​យ៉ាង​ល្អ​។ ក្នុង​ឆ្នាំ​២០១៨ ស្រុក​នឹង​បើក​វគ្គ​បង្រៀន​របរ​ត្បាញ​កន្រ្តក​ជ័រ​បន្ថែម​ពីរ​ថ្នាក់​ទៀត ដើម្បី​បង្ក​ការ​ងារ​ធ្វើ​សម្រាប់​ពល​ករ​នៅ​ភូមិ​ភាគ​។ កា​រិ​យា​ល័យ​កំ​ពុង​សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ពិ​និត្យ​ និង​ស្វែង​យល់​ពី​តម្រូវ​ការ​ការ​ងារ ជា​ពិ​សេស​គឺ​ពល​ការិ​នី​ខ្មែរ​ដើម្បី​បើក​វគ្គ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​​ជួយ​ពល​ករ​មាន​ការ​ងារ​ធ្វើ​នៅ​នឹង​ផ្ទះ​នាំ​មក​នូវ​ប្រាក់​ចំ​ណូល​លំ​នឹង​​៕

                               កោ​សល្យ​-វ៉ាន​តឹន

 

 

ចែករំលែកអត្ថបទ