09/01/2018 - 08:57

សេច​ក្ដី​ថ្លែង​ការណ៍​រួម​ស្ដី​ពី​វេ​ទិ​កា​យុ​វ​ជន​តំ​​បន់​ត្រៃ​កោណ​អភិ​វឌ្ឍ​កម្ពុជា​-ឡាវ-វៀត​ណាម​

ក្រោយ​រយៈ​ពេល​មួយ​ថ្ងៃ​ពិ​ភា​ក្សា ប្រ​កប​ដោយ​ភាព​ពុះ​ពោរ មាន​ការ​ផ្ដល់​មតិ​យោ​បល់​ជា​ច្រើន វេ​ទិ​កា​យុ​វ​ជន​តំ​បន់​ត្រៃ​កោណ​អភិ​វឌ្ឍ​កម្ពុជា-​ឡាវ​-វៀត ណាម លើក​ទី​៧ ឆ្នាំ​២០១៧ នៅ​រសៀល ថ្ងៃ​១៧ ខែ​ធ្នូ​តំណាង​គណៈ​ប្រតិ​ភូយុវ​ជន​ទាំង​បី​ប្រ​ទេស បាន​ឯក​ភាព​និង​ចុះ​ហត្ថ​លេ​ខា លើ​សេច​ក្ដី​ថ្លែង​ការណ៍​រួម ស្ដី​ពី​វេ​ទិ​កា​យុវ​ជន​តំ​បន់​ត្រៃ​កោណ​អភិ​វឌ្ឍ​។

តំ​ណាង​ចូល​រួម​ក្នុង​វេ​ទិ​កា​យុវ​ជន​តំ​បន់​ត្រៃ​កោណ​អភិ​វឌ្ឍ​កម្ពុ​ជា-ឡាវ​-វៀត​ណាម
 លើកទី៧ ឆ្នាំ២០១៧។

តាម​រយៈ​នោះ  សេច​ក្ដី​ថ្លែង​ការណ៍​រួម​នេះ​មាន​ខ្លឹម​សារ​សំ​ខាន់​ៗ​ចំ​នួន​៦ ដូច​ជា រៀប​ចំ​បង្កើន​ និង​បើក​ទូ​លាយ​កិច្ច​សហ​ប្រតិ​បតិ្ត​ការ​យុវ​ជន​លើ​វិស័យ​ជា​ច្រើន​ចាប់​ពី​មជ្ឈិម​ដល់​មូល​ដ្ឋាន ក្នុង​នោះ ផ្ដោត​ទៅ​លើ​ការ​អប់​រំ​បំ​ប៉ន​យុវ​វ័យ​អំ​ពី​ទំ​នាក់​ទំ​នង​មិត្ត​ភាព និង​ចំ​ណង​សាម​គ្គី​ភាព​នៃ​ប្រ​ជា​ជន​ប្រ​ទេស​ទាំង​​បី កម្ពុជា-ឡាវ​-វៀត​ណាម​។ រៀប​ចំ​ស​កម្ម​ភាព​ជំ​រុញ​កិច្ច​សហ​ប្រតិ​បតិ្ត​ការ​រវាង​សហ​គ្រាស អា​ជីវ​ករ​វ័យ​ក្មេង​នៃ​ប្រ​ទេស​ទាំង​បី; លើក​ទឹក​ចិត្ត​និង​ខ្នះ​ខ្នែង​ឧបត្ថម្ភ​យុវ​ជន​តំ​បន់​ត្រៃ​កោណ​អភិ​វឌ្ឍ​កម្ពុជា​-ឡាវ​-វៀត​ណាម ផ្ដើម​បង្កើត​អា​ជីព ច្នៃ​ប្រ​តិដ្ឋ​អភិ​វឌ្ឍន៍​ប្រ​កប​ដោយ​ចីរ​ភាព​។   សេច​ក្ដី​ថ្លែង​ការណ៍​រួម​បាន​លើក​ឡើង​ច្បាស់​នូវ​ការ​ចែក​រំ​លែក​បទ​ពិ​សោធន៍ ឧទ្ទេស​នាម​នូវ​ទម្រង់​រូប​ភាព​យុវ​ជន​ធ្វើ​សេដ្ឋ​​កិ​ច្ច​ពូ​កែ; សហ​ការ​ផ្សព្វ​ផ្សាយ ស​កម្ម​ភាព​ទំ​នាក់​ទំ​នង​សហ​ប្រតិ​បត្តិ​ការ​អនុ វត្ត​គម្រោង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​នៅ​នឹង​មូល​ដ្ឋាន និង​តំ​បន់​ត្រៃ​កោណ​អភិ​វឌ្ឍ​កម្ពុ​ជា-ឡាវ​-វៀត​ណាម​;  ចែក​រំ​លែក​បទ​ពិ​សោធន៍​ និង​សហ​ការ​ផ្សព្វ​ផ្សាយ​ស​កម្ម​ភាព​យុវ​ជន​ស្ម័គ្រ​ចិត្ត​ដើម្បី​សុខុ​មាល​ភាព​សហ​គមន៍​ក្នុង​ប្រ​ទេស​និង​អន្តរ​ជាតិ; ចែក​រំលែក​បទ​ពិ​សោធន៍​ពី​តួ​នា​ទី​របស់​យុវ​ជន​ចូល​រួម​កសាង​ជន​បទ​ថ្មី​។

សេច​ក្ដី​ថ្លែង​ការណ៍​រួម​គូស​បញ្ជាក់ៈ “បន្ត​វេទិ​កាយុវ​ជន​តំ​បន់​ត្រៃ​កោណ​អភិ​វឌ្ឍ​កម្ពុជា​-ឡាវ​-វៀត​ណាម​ លើក​ទី​៦​នៅ​ខេត្ត​ចំ​ប៉ាសាក់​ (ឡាវ) យើង​ខ្ញុំ​បាន​ឯក​ភាព​អភិ​វឌ្ឍ​មជ្ឈ​មណ្ឌល​យុវ​ជន​នៅ​តំ​បន់​ត្រៃ​កោណ​អភិ​វឌ្ឍ សំ​ដៅ​ផ្តល់​ឱ​កាស​សម្រាប់​យុវ​ជន​ជំ​នាន់​ក្រោយប្រើ​ប្រាស់ ទុក​ដូច​ជា​កន្លែង​បណ្ដុះ​បណ្ដាល និង​រៀប​ចំ​ស​កម្ម​ភាព​ដោះ​ដូរ​វប្ប​ធម៌​និង​ស្ម័គ្រ​ចិត្ត​ដើម្បី​សហ​គមន៍​។ មជ្ឈ​មណ្ឌល​យុវ​ជន​នេះ​ក៏​ជា​កន្លែង​ដើម្បី​អភិ​វឌ្ឍ​សមត្ថ​ភាព​របស់​យុវ​ជន​ផង​ដែរ​។  គ្រប់​ភា​គី​ទាំង​អស់​បាន​ស្រប​មតិ​គ្នា សំ​ណូម​ពរ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់ កម្មា​ភិ​បាល ផ្នែក ស្ថា​ប័ន​មជ្ឈិម​ និង​ភូមិ​ភាគ​នៃ​ប្រ​ទេស​ទាំង​បី​កត់ សម្គាល់​និង​បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ដើម្បី​អង្គ​ការ​យុវ​ជន​ទាំង​បី​ប្រ​ទេស អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​សេច​ក្ដី​ថ្លែង​ការណ៍​រួម​នេះ​ “។

សេច​ក្ដី​ថ្លែង​ការណ៍​រួម ស្ដី​ពី​វេ​ទិ​កា​យុវ​ជន​តំ​បន់​ត្រៃ​កោណ​អភិ​វឌ្ឍ ឋិត​ក្នុង​ក្រ​ប​ខ័ណ្ឌ​ចង្កោម​ព្រឹត្តិ​ការណ៍​សន្និ​សីទ​គណៈ​កម្មា​ធិ​ការ សម្រប​សម្រួល​រួម​លើក​ទី​១១​ នៃ​តំ​បន់​ត្រៃ​កោណ​អភិ​វឌ្ឍ​កម្ពុ​ជា-​ឡាវ​-វៀត​ណាម ត្រូវ​បាន​ប្រា​រព្ធ​ឡើង​ចាប់​ពី​ថ្ងៃ​១៥​ដល់១៩ ខែ​ធ្នូ​​៕

 យោងៈ​ TTXVN - ប្រែ​សម្រួលៈ​ ពេជ្រ​សឿន​

 

 

ចែករំលែកអត្ថបទ